កម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ ការងារ
RFA / វិទ្យុ អាស៊ី សេរី | ២៦ មិនា ២០១៧
កិច្ចព្រមព្រៀងគ្នានេះ ផ្ដោតលើ ការពង្រឹង សហប្រតិបត្តិការ, ចែករំលែក បទពិសោធន៍ និងសិក្សា រួមគ្នា លើការ បណ្តុះបណ្តាល ការងារ និងវិជ្ជាជីវៈ, ការប្រតិបត្តិ ច្បាប់ ការងារ, ការដោះស្រាយ ទំនាស់ ការងារ។
ភាគី កម្ពុជា និងវៀតណាម ក៏នឹង សហការគ្នា លើការ គ្រប់គ្រង ពលករ ចំណាកស្រុក, ការសម្របសម្រួល ដោះស្រាយ នីតិវិធី ផ្លូវច្បាប់ សម្រាប់ អ្នកធ្វើការងារ តាមតំបន់ ព្រំដែន។ ភាគី ទាំងពីរនឹងសម្រួល ដល់ពលករ តាមព្រំដែន ក្នុងការ ដាក់ពាក្យ ស្នើសុំ ឯកសារ ធ្វើការ ស្របច្បាប់ ដោយអនុលោម តាមច្បាប់ និងបទបញ្ញត្តិនានា, ព្រមទាំង បង្ក នូវលក្ខខណ្ឌ ងាយស្រួល ដល់ពលករ ដែលទទួលបាន ឯកសារ ធ្វើការ ស្របច្បាប់ ដើម្បី អាចបន្ត ការស្នាក់នៅ និងធ្វើការ ស្របច្បាប់។
បើ តាមបណ្ដាញ សារព័ត៌មាន វៀតណាម ញូវ (Vietnam News), រដ្ឋមន្ត្រី ក្រសួង ការងារ វៀតណាម លោក ដាវ ង៉ុក យុង (Đào Ngọc Dung) សង្ឃឹម ថា, ទស្សនកិច្ច របស់ ភាគី កម្ពុជា នៅវៀតណាម នឹងជួយ រួមចំណែក ពង្រឹង ការសិក្សា រួមគ្នា ដើម្បី ដោះស្រាយ ភាពខុសគ្នា នៅក្នុង គោលនយោបាយ ស្ដីពី ពលករ បរទេស។
លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង ការងារ កម្ពុជា កត់ទុក ការស្នើ របស់ ភាគី វៀតណាម ទាក់ទង នឹងការ សម្របសម្រួល ពលករ វៀតណាម ធ្វើការ នៅប្រទេស កម្ពុជា ជាពិសេស នៅតាម តំបន់ ព្រំដែន៕
No comments:
Post a Comment