Paris Peace Accords 23 Oct. 1991

Saturday, March 11, 2017

[Demographic Vietnamization: Fishing, Tonle Sap] មន្ត្រី ​ខេត្ត​ កំពង់ឆ្នាំង​ ប្រកាស ​ប្រើ​វិធានការ​ ក្ដៅ​ ក្នុង​ការ ​បង្ក្រាប ​បទល្មើស ​នេសាទ | Kampong Chhnang officials announce "hot" measures in suppressing illegal fishing

ទូក​នេសាទ និង​ទូក​ដឹក​ផល​នេសាទ ចត​នៅ​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
ទូក​នេសាទ និង​ទូក​ដឹក​ផល​នេសាទ ចត​នៅ​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Chin Chetha

មន្ត្រី ​ខេត្ត​ កំពង់ឆ្នាំង​ ប្រកាស ​ប្រើ​វិធានការ​ ក្ដៅ​ ក្នុង​ការ ​បង្ក្រាប ​បទល្មើស ​នេសាទ

RFA | ១១ មិនា ២០១៧

អាជ្ញាធរ​ ខេត្ត​ កំពង់ឆ្នាំង ព្រមាន ​ប្រើ​វិធានការ ​​ផ្លូវ​ច្បាប់​ ចំពោះ​ ជនល្មើស ​ដែល​កាប់​ព្រៃ​ លិច​ទឹក ​ធ្វើ​ជា​សម្រាស់​ ដាក់​ ក្នុង​បឹង​ ទន្លេ សាប ដើម្បី​ ឲ្យ​ត្រី​ កុំ​នៅ​រ ដូវ​ទឹក​ស្រក ​ឆ្នាំ​ក្រោយ។ ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ខ្លះ ថ្លែង​សាទរ​ ចំពោះ ​ការ​ប្រកាស​ ចាត់​វិធានការ​ ម៉ឺងម៉ាត់​នេះ, ប៉ុន្តែ​ ពួកគេ​ ចង់​ឃើញ​ សមត្ថកិច្ច​ អនុវត្ត​ ឲ្យ​បាន ​ដូច​ការ ​ចុះ​បង្ក្រាប​ បទល្មើស​ របាំង​ លប​កាល​ ពី​ពេល​ ថ្មីៗ​ នេះ​ដែរ។


ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ទទួល​ស្គាល់​ថា បទល្មើស​ដាក់​សម្រាស់​នៅ​មាន​ច្រើន​ករណី​ក្នុង​បឹង​ទន្លេសាប ហើយ​មិន​ទាន់​មាន​វិធានការ​បង្ក្រាប​ខ្លាំងក្លា​ដូច​របាំង​អួន ឬ​លូ​ស្ពៃ​មុង​នៅ​ឡើយ​ទេ។ ក្រៅ​ពី​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ អាជ្ញាធរ​ក៏​នឹង​អនុវត្ត​ច្បាប់​តឹងរ៉ឹង​តាំង​ពី​ដើម​រដូវ​ទឹក​ស្រក ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ចុះ​កាប់​ព្រៃ​ធ្វើ​សម្រាស់​ដាក់​ក្នុង​បឹង​ទន្លេសាប​ដូច​ឆ្នាំ​នេះ។

ប្រធាន​មន្ទីរ​កសិកម្ម លោក ងិន ហ៊ុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ថា ពេល​នេះ​ជា​ពេល​ដែល​ប្រជា​នេសាទ​ហ៊ុមព័ទ្ធ​យក​ត្រី​តាម​សម្រាស់​ដែល​ពួកគេ​បាន​ដាក់ ប៉ុន្តែ​ក្រោយ​ពី​សកម្មភាព​នេះ សមត្ថ​កិច្ច​នឹង​ណែនាំ​ឲ្យ​អ្នក​ដាក់​សម្រាស់​ប្រមូល​ពី​ក្នុង​ទឹក​ឡើង​គោក​ទាំង​អស់ ហើយ​លែង​ឲ្យ​ដាក់​ទៀត។ ស្រប​ពេល​គ្នា​នេះ​សមត្ថកិច្ច​ក៏​ចាប់​ផ្ដើម​ចុះ​បង្ក្រាប​ដែរ។ ជាក់​ស្ដែង​នៅ​ស្រុក​បរិបូរណ៍​ទើប​បង្ក្រាប​បាន ២០​សម្រាស់​ធំៗ។

លោក ងិន ហ៊ុន«និយាយ​រួម​ យើង​ បង្ក្រាប​ បទល្មើស​ នេសាទ ​ដូច​ភ្លៀង ​រលឹម ​អ៊ីចឹង។  វិធានការ​ ឆ្នាំ​ក្រោយ គឺ​ ឯកឧត្ដម​ អភិបាល​ខេត្ត​ បាន​សម្រេច​ ថា មិន​ ឲ្យ​មាន ​ទៀត​ទេ ពាក់ព័ន្ធ​ នឹង​បទល្មើស​ របាំង​ ដែល​ខុស​ច្បាប់។  ទីពីរ​ សម្រាស់​ ហ្នឹងឯង​ មុន​ នឹង​ចុះ​ទឹក គឺ​ ឲ្យ​ជំនាញ​ តាម​ដាន​ មើល ​ឲ្យ​បាន​ ហ្មត់ចត់​, កុំ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដាក់​ហើយ ធ្វើ​ឲ្យ​យើង​ពិបាក​ទៅ​បង្ក្រាប»

ពលរដ្ឋ​រស់​នៅ​តាម​ស្រុក​ជាប់​បឹង​ទន្លេសាប នៃ​ខេត្ត​កំពង់ឆ្នាំង ស្វាគមន៍​គម្រោង​លុប​បំបាត់​សម្រាស់​ពី​ក្នុង​បឹង​ទន្លេសាប ប៉ុន្តែ​ពួកគេ​ស្នើ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់ និង​ចុះ​បង្ក្រាប​ញឹកញាប់ ជា​ជាង​និយាយ​ច្រើន​ធ្វើ​សកម្មភាព​តិច ហើយ​ថត​ដាក់​ទូរទស្សន៍​ឲ្យ​ពលរដ្ឋ​មើល។ បើ​អាជ្ញាធរ​ធ្វើ​ដូច្នេះ ស្មើ​នឹង​បណ្ដោយ​ឲ្យ​បន្ត​សកម្មភាព​ល្មើស​ផ្សេងៗ ជា​ពិសេស​បទល្មើស​ដាក់​សម្រាស់​ក្នុង​បឹង​ទន្លេសាប។

សមាជិក​សហគមន៍​ឡូត៍​នេសាទ​នៅ​ឃុំ​កោះថ្កូវ ស្រុក​ជលគីរី លោក ឌុល ប៊ុនថា ឲ្យ​ដឹង​ថា បទល្មើស​សម្រាស់​បាន​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក ព្រោះ​វា​បាន​បំផ្លាញ​ព្រៃ​លិច​ទឹក​ធ្វើ​ឲ្យ​ទន្លេ​រាក់ ឬ​លំបាក​ផ្លូវ​បើក​ជលយាន បញ្ហា​បំពុល​ទឹក និង​ធ្វើ​ឲ្យ​ធនធាន​មច្ឆាជាតិ​ហិនហោច៖ «ខ្ញុំ​សំណូមពរ​ថា សូម​ឲ្យ​ចាត់​វិធានការ​ទៅ​តាម​បទបញ្ជា​ហ្នឹង​ទៅ កុំ​ឲ្យ​តែ​និយាយៗ អត់​បាន​អី​សោះ ធ្វើ​តែ​មួយ​ប្រាវ​អ៊ីចឹង​ទៅ​រួច​ហើប​ឡើង​វិញ ធ្វើ​ម៉េច​ឲ្យ​វា​ចប់​អស់​តែម្ដង​ទៅ ព្រោះ​យើង​សោកស្ដាយ​ណាស់​កាល​បើ​យើង​ធ្វើ​អ៊ីចឹង ផល​ប៉ះពាល់​ដល់​អ្នក​នេសាទ​នៅ​តាម​ទន្លេ​វេទនា​មែន​ទែន​ហ្មង»

ចំណែក​ពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង លោក សេង បឿន ត្អូញត្អែរ​ថា បន្ទាប់​ពី​បទ​ល្មើស​របាំង​លប​ប្រវែង​រាប់​សិប​គីឡូម៉ែត្រ បាន​ធូរ​ស្រាល ប៉ុន្តែ​សម្រាស់​ត្រូវ​បាន​ជនល្មើស​ដាក់​ណែន​ទន្លេ​រក​ផ្លូវ​បើក​ទូក​ម៉ាស៊ីន​ស្ទើរ​មិន​កើត។

លោក​ថា ឆ្នាំ​នេះ​លោក​អាក់​ខាន​ដាំ​ល្ពៅ និង​ព្រោះ​សណ្ដែក​លើ​ដី​ក្បែរ​ទន្លេ​ចំនួន​ពីរ​ហិកតារ ដោយសារ​តែ​របាំង​អួន និង​សម្រាស់​រាំង​ស្ទះ​កំប៉ោក និង​មមោក មិន​អាច​ហូរ​ចេញ​ពី​ចម្ការ​លំបាក​ភ្ជួរ​រាស់​រៀបចំ​ដី​ដាំដុះ៖ «ចុះ​កំប៉ោក​ណែន​ព្អឹះ! ហើយ​អា​ខាង​ជលផល​មាន​បាន​កាប់​អី អ្នក​របាំង​ឲ្យ​លុយ។ ក្នុង​មួយ​របាំង ក្នុង​រដូវ​បិទ​យក ៦​លាន និង​បើក ៦​លាន (រៀល) ចាំ​មើល​ឆ្នាំ​ក្រោយ​រដូវ​ដំឡើង​វិញ​ខ្ញុំ​លេង​មែន​ទែន​ហើយ»

ច្បាប់​ស្ដីពី​ជលផល​មាត្រា ២០ ត្រង់​ចំណុច​ទី​៣ បាន​ហាមឃាត់​ដាច់​ខាត​ចំពោះ​ការ​នេសាទ​ដោយ​ដាក់​សម្រាស់ ឬ​មធ្យោបាយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ត្រី ឬ​វារីសត្វ​កុំ។ ចំពោះ​ទោស​បញ្ញត្តិ​នៃ​អំពើ​ល្មើស​នេះ​នៅ​ក្នុង​មាត្រា​១០០ នៃ​ច្បាប់​ជលផល​ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​២ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល ទៅ​ហាសិប​លាន​រៀល៕


No comments:

Post a Comment