Paris Peace Accords 23 Oct. 1991

Friday, March 24, 2017

[Demographic Vietnamization: Tonle Sap, Fishing] អ្នក​ នៅ​បឹង ​ទន្លេសាប ​ខេត្ត​ បាត់ដំបង ​ចោទ​សមត្ថកិច្ច​ ថា ​​បើកដៃ ​ឲ្យ​​អ្នក​ មាន​លុយ ​នេសាទ​ ខុស​ច្បាប់ | Battambang residents of Tonle Sap accuse authority of permitting those with money to fish illegally

ឧបករណ៍​នេសាទ​ត្រី​ឈ្មោះ​ណរ៉ាវ នៅ​តំបន់​អភិរក្ស​ភូមិ​ថ្វាង ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥
ឧបករណ៍​នេសាទ​ត្រី​ឈ្មោះ​ណរ៉ាវ នៅ​តំបន់​អភិរក្ស​ភូមិ​ថ្វាង ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥

អ្នក​ នៅ​បឹង ​ទន្លេសាប ​ខេត្ត​ បាត់ដំបង ​ចោទ​សមត្ថកិច្ច​ ថា ​​បើកដៃ ​ឲ្យ​​អ្នក​ មាន​លុយ ​នេសាទ​ ខុស​ច្បាប់

RFA / វិទ្យុ អាស៊ី សេរី | ២៤ មិនា ២០១៧




ប្រជា​ នេសាទ​ នៅ​ស្រុក​ ឯកភ្នំ ខេត្ត​ បាត់ដំបង​ ចោទ​ប្រកាន់​ សមត្ថកិច្ច​ មូលដ្ឋាន​ នៅ​​ស្រុក​នេះ​ ថា​ មិន​ ទប់ស្កាត់​ បទល្មើស​ នេសាទ​ នៅ​តំបន់​ បឹងទន្លេសាប។  ពលរដ្ឋ​ អះអាង​ ថា,​ បទល្មើស​ នេសាទ ​​ដោយ​ប្រើ​ ឧបករណ៍​ យ៉ាងកាវ ឬ​ការ​ អូស​អួន កើត​មាន ​ជា​ច្រើន ​កន្លែង​ និង​ដោយសេរី​ នៅ​តំបន់ ​បឹង​ទន្លេសាប។​


នាយ​ខណ្ឌ​រដ្ឋបាល​ ជលផល​ ខេត្ត​ បាត់ដំបង បញ្ជាក់​ ថា,​ លោក​​ កំពុង​ ញាប់ដៃ ញាប់ជើង ​ធ្វើ​ការងារ​នេះ។

​​​​​​ប្រជា​នេសាទ ​នៅ​ស្រុក ​ឯកភ្នំ​ កំពុង ​ព្រួយ​បារម្ភ​ ខ្លាច​ ហិនហោច ​ត្រី​ នៅ​តំបន់​ បឹង​ទន្លេ​សាប,​ ហើយ​ ប៉ះពាល់​ដល់ ​របរ​ ធ្វើ​នេសាទ​ ប្រចាំ​ថ្ងៃ​ របស់​ ពួកគាត់។

ប្រជា​នេសាទ​ ម្នាក់ ​រស់​នៅ​ ភូមិ​ ក្បាលតោល ឃុំ​ កោះជីវាំង ស្រុក​ ឯកភ្នំ លោក អ៊ន អឿន ឲ្យ​ដឹង​ នៅ​ថ្ងៃ​ ទី​២៣ ខែ​មីនា​ ថា, ទូក​កាណូត​ ធំៗ​ ជា​ច្រើន​គ្រឿង​ របស់ ​ក្រុម​ អ្នក​មាន​លុយ​ ធ្វើ​នេសាទ​ ដោយ​​ប្រើ​ ឧបករណ៍​ យ៉ាងកាវ គឺ​ ការ​អូស​អួន​​ ចម្ងាយ ​ប្រមាណ ៥០០​ ម៉ែត្រ ​ក្នុង​មួយ​កន្លែង​ កំពុង​ ធ្វើ​សកម្មភាព​ នៅ​បឹង​ទន្លេសាប ​ក្នុង​ភូមិ​ ក្បាលតោល យ៉ាង​គគ្រឹកគគ្រេង​ ដោយ​ពុំ​មាន​ សមត្ថកិច្ច​ណា​ ទប់​ស្កាត់​ នៅ​ឡើយ​ទេ។

លោក​ អះអាង​ ថា​, ការ​ធ្វើ​ នេសាទ ​ខុស​ច្បាប់​នេះ​ ដោយសារ​សមត្ថកិច្ច​មូលដ្ឋាន​ឃុបឃិត​គ្នា​ជា​មួយ​អ្នក​មាន​លុយ៖ «គេ​បណ្ដាក់គ្នា​ចេញ​ធ្វើ​នេសាទ​ម្ដងៗ​កាណូត​ប្រហែល ១០​គ្រឿង​ ហើយ​សមត្ថកិច្ច​មិន​ទប់ស្កាត់​សោះ។ ចំពោះ​អ្នក​នេសាទ​តូចតាច​ ដូច​ជា​ដាក់​មង​ជាដើម គេ​បើក​កាណូត​កាត់​ខ្ទេចខ្ទី​គ្មាន​សល់​​ ឲ្យ​នៅ​ជិត​មិន​បាន​ទេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​បាត់ដំបង​ លោក ជួង សុភា មាន​ប្រសាសន៍​ថា មន្ត្រី​ជលផល​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ឡើយ ហើយ​លោក​ថា សមត្ថកិច្ច​ក៏​កំពុង​មមាញឹក​ទប់​ស្កាត់​បញ្ហា​នេះ​ដូច​គ្នា៖ «ឥឡូវ​ខ្ញុំ​មក​ដល់​ផ្ទាល់​ហើយ​បាទ! ហើយ​យប់​មិញ​ខ្ញុំ​ឃ្លាំមើល​អស់​មួយ​យប់​ហើយ ហើយ​ព្រឹក​មិញ​សមត្ថកិច្ច​របស់​ពួក​ខ្ញុំ​ក៏​ចាប់​បាន​កាណូត​នេសាទ​មួយ​ក្រុម​ធំ​ដែរ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង លោក ហុន ហាន កត់សំគាល់​ថា​ កន្លង​ទៅ​យុទ្ធនាការ​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​របស់​សមត្ថកិច្ច​ ភាគ​ច្រើន​ធ្វើ​ឡើង​បែប​គោះ​ទឹក​បង្អើល​ត្រី​ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ។  លោក​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ពាក់ព័ន្ធ​ដក​មន្ត្រី​ប្រចាំ​ការ​នៅ​តំបន់​បឹង​ទន្លេសាប ឲ្យ​អស់ ហើយ​ដាក់​អ្នក​ថ្មី​ជំនួស​វិញ​​ និង​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ជាង​ពេល​បច្ចុប្បន្ន៖ «ខ្ញុំ​ មិន​ចង់ ​ឲ្យ​មាន​ ត​ទៅ​ទៀត។  ​ បើ ​កាល​ណា​ មាន​ត​ទៅ គឺ​ បទល្មើស​ នៅ​តែ​ មិន​ចេះ​អស់​ទេ។ ម្យ៉ាង​ទៀត​សមត្ថកិច្ច​ប្រាប់​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​អន្តរក្រសួង​ ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ ដើម្បី​រាយការណ៍​ប្រាប់​ ហើយ​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​បាន​ទាន់​ពេល»

របាយការណ៍​ក្រុម​ប្រឹក្សា​ស្រុក​ឯកភ្នំ ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​​នៅ​តំបន់​បឹងទន្លេសាប​ស្រុក​មួយ​នេះ ប្រមាណ ៣​ពាន់​គ្រួសារ (៣.២០០) រស់​នៅ​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​របរ​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។ ពួកគាត់​អះអាង​ថា​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទប់​ស្កាត់​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ឲ្យ​បាន​ទាន់​ពេល​ទេ​ ត្រី​នៅ​តំបន់​បឹង​ទន្លេសាប នឹង​ហិនហោច​ក្នុង​ពេល​ឆាប់ៗ ហើយ​នឹង​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់៕

No comments:

Post a Comment