Paris Peace Accords 23 Oct. 1991

Monday, March 6, 2017

លោក ហ៊ុន សែន អះអាង ​ថា, លោក ​ជា​អ្នក ​រៀបចំ ​ឲ្យ​លោក កឹម សុខា ឡើង​ ជា​ប្រធាន​បក្ស | Hun Sen boasts that it is he who prepared for Kem Sokha to be party president

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស នា​ទីស្នាក់ការ​គណបក្ស​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស នា​ទីស្នាក់ការ​គណបក្ស​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha

លោក ហ៊ុន សែន អះអាង ​ថា, លោក ​ជា​អ្នក ​រៀបចំ ​ឲ្យ​លោក កឹម សុខា ឡើង​ ជា​ប្រធាន​បក្ស

RFA / វិទ្យុ អាស៊ី សេរី | ៦ មីនា ២០១៧


លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ ថា, លោក ​ជា​អ្នក​ រៀបចំ​ ឲ្យ​លោក កឹម សុខា ធ្វើ​​ ជា​ប្រធាន ​គណបក្ស​ សង្គ្រោះជាតិ បាន​សម្រេច ដើម្បី​ ជំនួស​ លោក សម រង្ស៊ី ដែល​ទើប​ លាលែង។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ទី៦ មីនា ដោយ​លោក​បញ្ជាក់​ថា សារ​សំឡេង​ដែល​បែក​ធ្លាយ​រវាង​លោក និង​លោក កឹម សុខា នោះ​ជា​ការ​ពិត ហើយ​លោក​បាន​រៀបចំ​កិច្ចការ​នេះ ដើម្បីឲ្យលោក កឹម សុខា ធ្វើជាប្រធាន គណបក្ស សង្រ្គោះជាតិ៖  «ខ្ញុំ [ហ៊ុន សែន] និយាយ​ ជាមួយ​ កឹម សុខា, និយាយ​មែន!  ហើយ ​ផែនការ​ ឲ្យ​លោក កឹម សុខា ឡើង​កាន់​បក្ស, ខ្ញុំ​ ក៏​រៀបចំ។  និយាយ ​ឲ្យ​ត្រឹង​ អ៊ីចឹង​ម៉ង!  ផែនការ​ នឹង​វា​ ច្បាស់​ណាស់!  ដាក់​វិសោធនកម្ម​ ច្បាប់។  អ៊ីចឹង ​វា​ ទាល់​កន្លែង​ៗ​អី!  អីចឹង​ ចាំ​ដល់​ឆ្នាំ​ ២០១៨ អី!  ច្បាប់​ វា​ ឲ្យ​៩០ ​ថ្ងៃ​ សម្រាប់ ​រើស (ប្រធាន​បក្ស) ចឹង​ មិន​រើស​ ឲ្យ​លឿន!»


ទោះជា​យ៉ាងណា​ក៏​ដោយ ការ​លាលែង​ពី​តំណែង​ប្រធាន​បក្ស​សង្គ្រោះជាតិ របស់​លោក សម រង្ស៊ី ហើយ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​នេះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ដើម្បី​ការពារ​ការ​រំលាយ​គណបក្ស​នេះ​មុន​ការ​បោះឆ្នោត​ខាង​មុខ ដោយ​លោក ហ៊ុន សែន តាមរយៈ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ជាដើម៕


2 comments:

  1. Anonymous9:00 AM

    Kem Sokha, say something or you are guilty.

    ReplyDelete
  2. Anonymous10:17 AM

    See, I told you many months before, Kem Sokha sold out CNRP to Mr. Hun Sen.

    ReplyDelete