លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសអញ្ជើញសម្ពោធបើកការដ្ឋាន និងសម្ពោធផ្លូវក្រវាត់ក្រុង នៅថ្ងៃទី ០៦ មីនា ឆ្នាំ ២០១៧។@Hun Sen Prime Minister/ FB |
លោក ហ៊ុន សែន វាយប្រហារ បក្សប្រឆាំង ពេញមួយថ្ងៃ!
RFI / វិទ្យុ បារាំង អន្តរជាតិ | ៦ មីនា ២០១៧
ពេញ មួយថ្ងៃនេះ លោក នាយករដ្ឋមន្ត្រី បានថ្លែង សន្ទរកថា ពីរកន្លែង ផ្សេងគ្នា, តែ ខ្លឹមសារ គឺ នៅតែ បន្ត វាយប្រហារ និងទម្លាយ រឿងសម្ងាត់ ជាច្រើន ពាក់ព័ន្ធ នឹងបក្សប្រឆាំង។ នៅពេលព្រឹក លោក ហ៊ុន សែន បានប្រកាស ទទួលស្គាល់ សារសំឡេង របស់ខ្លួន និយាយគ្នា ជាមួយ នឹងលោក កឹម សុខា ថា ជាការពិត។ ចំណែក នៅពេល ថ្ងៃរសៀលនេះ លោក ប្រមុខ រដ្ឋាភិបាល ប្រកាស ថា មានអ្នក រាយការណ៍ ឲ្យរូបលោក ពីផ្ទៃក្នុង របស់ បក្សប្រឆាំង។ ហើយ សន្ទរកថា ទាំងព្រឹក ទាំងថ្ងៃ គឺ សន្ធាប់ វាយប្រហារ ចំពោះ លោក សម រង្ស៊ី។ [Both speeches focused mainly in attacking Sam Rainsy]
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាលាឯកជនមួយ នៅសាលមហោស្រពកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ផែនការរៀបចំឲ្យលោក កឹម សុខា ឡើងកាន់តំណែងប្រធានបក្ស គឺជាផែនការរបស់ខ្លួន។
លោក ហ៊ុន សែន ថែមទាំងបានទម្លាយរឿងទៀតថា មន្ត្រីបក្សប្រឆាំងម្នាក់ គឺ លោក ម៉ៅ មុនីវណ្ណ គឺជាអ្នករាយការណ៍ឲ្យខ្លួន ពីព័ត៌មានផ្ទៃក្នុងមួយចំនួន ហើយពីការណ៍ដែលលោក កឹម សុខា មានចិត្តចង់សុំជួបរូបលោក។ ជុំវិញរឿងនេះ លោក ហ៊ុន សែន ព្រមានសង្កត់ទៀតថា ប្រសិនបើលោក ម៉ៅ មុនីវណ្ណ ហ៊ានចេញមកបដិសេធ លោកនឹងទម្លាយសារឆ្លើយឆ្លងទាំងអស់តែម្តង។
ថ្លែងដោយកំហឹងផង លោកនាយករដ្ឋមន្ត្រី បានបន្តលើកឡើងម្តងជាពីរដងដោយសម្តីម៉ឺងម៉ាត់ ទាក់ទិនករណីលោក សម រង្ស៊ី ថារូបលោកមិនអាចអនុគ្រោះឲ្យជាដាច់ខាត ចំពោះការប្រមាថរបស់អតីតបក្សប្រឆាំងទៅលើប្រពន្ធនិងកូនរបស់លោកនាយករដ្ឋមន្ត្រីថា មានពាក់ព័ន្ធសាច់ឈាមជាមួយនឹងមេដឹកនាំបរទេស។
ទន្ទឹមនេះ លោក ហ៊ុន សែន ក៏បានរម្លឹករឿងគំនុំចាស់ជាច្រើន ដូចជា លោក សម រង្ស៊ី ធ្លាប់ថាឲ្យរូបលោកជាចោរលក់ជាតិខ្លាំងជាងគេជាដើម។ ចំពោះលោក ហ៊ុន សែន សម្តីដូច្នេះ គឺមិនសមជាអ្នកនយោបាយដែលមានសីលធម៌នោះទេ។
លើសពីនេះ លោកប្រធានបក្សកាន់អំណាច បន្តរម្លឹកដៀមដាមថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ដែលចង់សំដៅការចោទប្រកាន់លោក សម សារី ថាជាជនក្បត់ជាតិ។ ដូច្នេះលោក សម រង្សី វិញ កូននិងឪពុក គឺមិនខុសឆ្ងាយពីគ្នាប៉ុន្មាននោះឡើយ។
ចំណែកនៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងកាលពីពេលព្រឹក លោកប្រមុខ ររដ្ឋាភិបាល បានប្រកាសទទួលស្គាល់សារសំឡេងដែលបែកធ្លាយតាមបណ្តាញសង្គម ថាពិតជាការសន្ទនារវាងរូបលោក និងលោក កឹម សុខា ពិតប្រាកដមែន។ លោក ហ៊ុន សែន ថែមទាំងចំអកថា ពីមុនមកលោក កឹម សុខា តែងតែហៅរូបលោក ហ៊ុន សែន ថា ជាអាយ៉ង តែទីបំផុត លោក ហ៊ុន សែន ចោទសួរទៅវិញថា តើនរណាជាអាយ៉ងរបស់នរណា?
ក្រៅពីនេះ លោកនាយករដ្ឋមន្រ្តី ក៏បានថ្លែងគំរាមដល់ប្រធានអង្គការក្រៅរដ្ឋាភិបាលមួយ ថាបើក្នុងនាមជាមន្រ្តីអង្គការសង្គមស៊ីវិល គឺត្រូវឲ្យច្បាស់ជាមន្រ្តីអង្គការសង្គមស៊ីវិល កុំវិភាគ និងលូកលាន់ក្នុងរឿងនយោបាយ។ លោក ហ៊ុន សែន ដាស់តឿនថា ប្រសិនបើធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ អាចនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។ ផ្លូវច្បាប់ដែលលោក ហ៊ុន សែន ចង់សំដៅដល់ ទំនងជា ពន្ធនាគារ ផងក៏មិនដឹង។
ចំណែកជុំវិញការឃោសនានយោបាយវិញ លោកនាយករដ្ឋមន្ត្រី បានប្រកាសដាច់ណាត់តែម្តងថា បើអ្នកនយោបាយមកពីគណបក្សណាក៏ដោយ ឲ្យតែហ៊ានឃោសនាប្រកាសថាបើខ្លួនឈ្នះឆ្នោត លុបបំណុល នោះគឺត្រូវវាយឃ្នោះនៅនឹងកន្លែងតែម្តង៕

No comments:
Post a Comment