លោក ហ៊ុន សែន ព្រមាន មន្ដ្រី សង្គមស៊ីវិល កុំ ឲ្យចេះ វិភាគ រឿងនយោបាយ
| ៦ មីនា ២០១៧
នាយករដ្ឋមន្ដ្រី កម្ពុជា បានព្រមាន ដល់មន្ដ្រី អង្គការ សង្គមស៊ីវិល មួយចំនួន ថា. កុំ ឲ្យចេះ វិភាគ រឿងនយោបាយ ក្រោយ ពីពួកគេ បានរិះគន់ ការបែកធ្លាយ ខ្សែអាត់ សន្ទនាមួយ កាលពីពេល ថ្មីៗនេះ ថា ជារឿង មិនត្រឹមត្រូវ។
ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើ ផ្លូវក្រវ៉ាត់ ក្រុងមួយខ្សែ នៅរាជធានី ភ្នំពេញ នាព្រឹក ថ្ងៃចន្ទនេះ. លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានមន្ដ្រីអង្គការសង្គមស៊ីវិលម្នាក់ ដោយទំនងជាសំដៅដល់លោក គល់ បញ្ញា នាយកប្រតិបត្ដិអង្គកា ខុម ហ្វ្រែល ថាឲ្យយល់ដឹងពីតួនាទីខ្លួនឯងឲ្យបានច្បាស់ និងកុំឲ្យធ្វើការវិភាគប៉ះពាល់រឿងនយោបាយ។
លោក មានប្រសាសន៍ ថា៖ «អ្នក នយោបាយ, គេ និយាយគ្នា តាមអ្នក នយោបាយ។ អ្នកឯង NGO កុំ មករញ៉េរញ៉ៃ ស្អី! សុទ្ធតែ បង្កើត ប្រយ័ត្ន ស្រុកខ្មែរ។ កុំថា ឲ្យតែអញ ធ្វើមេបក្ស, គឺ អញ ត្រូវតែ មានសិទ្ធិ។ សិទ្ធិ បានតែ, តែខុស, គុកហើយ។ ឲ្យតែ អញ ធ្វើអ្នក កាសែត, អញ មានសិទ្ធិ។ តែ សិទ្ធិ ប៉ះ, គឺ គុកហើយ, ពីព្រោះ អាហ្នឹង ច្បាប់ គេ ឲ្យបង្កើត អង្គការ ក្រៅរាជរដ្ឋាភិបាល ទៅ។ ហើយ ដល់គេ ចាប់, ថា គេ បង្ក្រាប។ និយាយធ្វើអី? ផ្ដាំទុក ឲ្យហើយ, លោកឯងនេះ។ ដូចជា ច្រើនដង។ ប្រយ័ត្ន អស់ប៉ុន្មាន, តែ ព្រហើន, គឹប។ អ្នក ដាក់គឹបហ្នឹង គឺ ច្បាប់អ្នកធ្វើ, មិនមែន ខ្ញុំ អ្នកធ្វើទេ. ឲ្យយល់។ កុំ ព្រហើន ឲ្យសោះ។ នេះ ស្រុកខ្មែរ។» [Pure eloquence! Put Shakespeare to shame.]
ការព្រមាន របស់ លោក នាយករដ្ឋមន្ដ្រី ធ្វើឡើង បន្ទាប់ ពីនាយក ប្រតិបត្ដិ អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា បានលើកឡើង តាមរយៈ ការស្រង់សម្តី របស់ សារព័ត៌មាន ក្នុងស្រុកមួយ ថា, ការបែកធ្លាយ ខ្សែអាត់ ឆ្លើយឆ្លង រវាង លោក ហ៊ុន សែន និងលោក កឹម សុខា ដោយលោក ថា គឺ មិនបង្ហាញ ពីភាព ចាស់ទុំ សីលធម៌ ខាងនយោបាយ ទេ។
លោក បានឲ្យដឹង តាមសារព័ត៌មាន ថា៖ «គ្មាន ចំណេញ ទៅខាងណាទេ។ នេះ គ្រាន់តែរឿង ធ្វើឲ្យមាន ការសង្ស័យគ្នា នៅក្នុងបក្សប៉ុណ្ណោះ។ តែ មិនប្រាកដ ថា បានផល ខាងនយោបាយ ព្រោះ អ្នក ប្រើប្រាស់ ព័ត៌មាន តាមបណ្ដាញ សង្គម ច្រើនណាស់. គេ មានព័ត៌មាន សម្រាប់ផ្ទៀងផ្ទាត់។»
វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីនាយកប្រតិបត្តិអង្គការខុមហ្រែល លោក គល់ បញ្ញា នៅឡើយ។
កាលពីថ្ងៃទី៤ខែកុម្ភៈកន្លងទៅ គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយឈ្មោះ «សីហា» បានទម្លាយសារសន្ទនារវាងប្រធានគណបក្សប្រឆាំងលោក កឹម សុខា និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយនៅក្នុងសារឆ្លើយឆ្លងនោះ លោក ហ៊ុន សែន បានប្រាប់ឲ្យលោក កឹម សុខា ផ្ដាច់ការទាក់ទងជាមួយលោក សម រង្ស៊ី អតីតប្រធានបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
ពាក់ព័ន្ធការទម្លាយសារសំងាត់នេះ គេពុំឃើញមានចំណាត់ការណាមួយនៅឡើយ ពីសំណាក់អាជ្ញាធរទេ។
ចំណែក លោក សម រង្ស៊ី បានចាត់ទុកការទម្លាយសារនេះថា ជាការប្រើល្បិចកលបំបែកបំបាក់របស់បក្សកាន់អំណាចមកលើបក្សប្រឆាំង៕
This comment has been removed by a blog administrator.
ReplyDeleteMr. Hun Sen listens to Chinese advisors now a day. If you keep insulting the Chinese by saying he is still listening to Vietnamese then you will be crushed by the Chinese.
DeleteWin, lose the 2018 election or even with an abolished one,
ReplyDeletethe Khmer people with the leadership of the CNRP,
must at all costs evoke the spirit of the Paris Peace Accords.
If we don't do it now, then when ?
This comment has been removed by a blog administrator.
Delete10:15 AM
DeleteThe Supreme leader of the CNRP is still Mr. Sam Rainsy.
Kem Sokha is on paper only !!!
Warlord Hun Sen,
ReplyDeleteDare YOU threaten your Hanoi Masters ?