Paris Peace Accords 23 Oct. 1991

Wednesday, March 15, 2017

ក្រសួង​ មហាផ្ទៃ​ កំពុង​ ពិនិត្យ​ សុពលភាព​ គណបក្ស​ សង្គ្រោះ​ជាតិ | Interior Ministry in process of investigating the validity of CNRP

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (កណ្ដាល) បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rach Vingur
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (កណ្ដាល) បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rach Vingur

ក្រសួង​ មហាផ្ទៃ​ កំពុង​ ពិនិត្យ​ សុពលភាព​ គណបក្ស​ សង្គ្រោះ​ជាតិ

RFA / វិទ្យុ អាស៊ី សេរី | ១៤ មិនា ២០១៧


រដ្ឋមន្ត្រី​ ក្រសួង ​មហាផ្ទៃ លើក​ឡើង​ ថា, ទំនង​ មាន​ការ​ លំបាក​ ក្នុង​ការ​ផ្ដល់​ សុពលភាព​ ដល់​សមាសភាព​ ក្បាល​ម៉ាស៊ីន​ ថ្មី នៃ​គណបក្ស​ សង្គ្រោះ​ជាតិ ដ្បិត​ គណបក្ស​នេះ​ បាន​ធ្វើ​ខុស ​ពី​លក្ខន្តិកៈ​ គណបក្ស។  មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ បញ្ជាក់​តប​វិញ​ ថា, គណបក្ស​ បាន​ធ្វើ​ វិសោធនកម្ម​ លក្ខន្តិកៈ ​របស់​ខ្លួន, ហើយ​ បាន​ដាក់​ជូន ​ក្រសួង​ មហាផ្ទៃ រួច​ហើយ​ដែរ។

រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ លោក ស ខេង ថា, ​ក្រសួង​ មហាផ្ទៃ ដែល​មាន​ ភារកិច្ច​ ផ្ដល់​សុពលភាព ​គណបក្ស​ នយោបាយ នឹង​សិក្សា​ ឲ្យ​បាន ​ច្បាស់លាស់​ ថា, តើ​ គេ​ អាច​ផ្ដល់​ សុពលភាព ​ដល់​គណបក្ស​ ប្រឆាំង ឬ​យ៉ាង​ណា នៅ​ពេល ​ដែល​លោក ​ទទួល​បាន ​ព័ត៌មាន​ បឋម​ ថា, គណបក្ស​នេះ ​បាន​ជ្រើសរើស​ ក្បាល​ម៉ាស៊ីន ​ថ្មី​ របស់​ បក្ស ខុស​ពី​អ្វី​ ដែល​មាន​ចែង ​ក្នុង​លក្ខន្តិកៈ។

លោក ស ខេង បាន​ថ្លែង​ បែប​នេះ ​នៅ​ក្នុង ​ពិធី​សម្ពោធ ​ផ្លូវ​ជាតិ​ លេខ​៥១ ក្នុង​ភូមិសាស្ត្រ ​ខេត្ត​កំពង់ស្ពឺ។  បើ​ តាម​សម្រង់​សម្ ដី​ដែល​លើក ​យក​មក ​ផ្សព្វផ្សាយ​ ដោយ​វិទ្យុ​បាយ័ន, លោក ស ខេង ថា​កំពុង​ ពិចារណា​ ចំពោះ​ ការ​ផ្ដល់​ សុពលភាព​ ក្បាល​ម៉ាស៊ីន​ ដឹកនាំ​ ថ្មី​ របស់​ គណបក្ស ​ប្រឆាំង, តែ ​បើ​ ទោះ​ជា​យ៉ាង​ណា លោក​ ថា​ នឹង​ពនិត្យ​ ផ្លូវ​ច្បាប់ ​ត​ទៅ​ទៀត៖ «បើ​សិន​ជា ​ព្រោះ​ តាម​ដឹង លក្ខន្តិកៈ​ របស់​គាត់​ មុន​ថា កាលណា​ អវត្ត មាន​ប្រធាន ​មិន​ដល់ ១៨​ខែ គឺ​ កន្លែង​ហ្នឹង​ គេ​ ទុក​ទំនេរ  ប៉ុន្តែ​ ឥឡូវ​នេះ​ គឺ​ សល់​តែ ២​ខែ​ជាង​ មក​ទល់​ នឹង​សមាជ​ របស់​ គាត់​ហ្នឹង។  វា​ មាន​ទៅ​ដល់ ១៨​ខែ ​ឯណាដូច្នេះ ​ម៉េច​ ក៏​គាត់ ​ជ្រើសរើស ​ប្រធានហ្នឹង​ ក្រែង​គាត់​ មិន​បាន​ គោរព​ លក្ខន្តិកៈ ​របស់​គាត់តែ ​ខ្ញុំ​ ស្មាន​ទេ គ្រាន់​តែ ​ឮ​ព្រាវៗ។  ខ្ញុំ​ មិន​ទាន់​ ច្បាស់​ទេ, ទាល់​តែ​ យក​ឯកសារ​ មក​អាន។  តែ​ បើ​អ៊ីចឹង​ មែន​ហ្នឹង គឺ​ ពិបាក​ នឹង​ទទួល​ស្គាល់។  បើ​ មិន​អ៊ីចឹង​ បក្ស​ដទៃ ​ក៏​យក​ ហេតុផល​ដែរ ឬ​ក៏​គាត់​ យោង​ច្បាប់ ​វិសោធនកម្ម​ ថ្មី​ ច្បាប់​គណបក្ស​ នយោបាយ ក៏​មិន​ដឹង​ដែរ។  ខ្ញុំ​ និយាយ​នេះ​ មិន​មែន ​ថា​ ខុស​ទេ, តែ​ ក៏​មិន​ទាន់​ ថា ​ត្រូវ​ដែរ ព្រោះ ​ទាល់​តែ​ មាន​ការ​ សម្រេច​មួយ ​ច្បាស់លាស់»



គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ដោយ​កែប្រែ​ប្រការ​ចំនួន​ពីរ​នៅ​ក្នុង​លក្ខន្តិកៈ​គណបក្ស និង​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​បក្ស។ សមាជ​វិសាមញ្ញ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី លាលែង​ពី​ប្រធាន​បក្ស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នោះ បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន ហើយ​អ្នកស្រី មូរ សុខហួលោក ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ទទួល​ស្គាល់​ថា គណបក្ស​លោក​ពិត​ជា​បាន​បង្ខំ​ចិត្ត​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​វិសោធនកម្ម​លក្ខន្តិកៈ និង​ផ្លាស់ប្ដូរ​សមាសភាព​ថ្នាក់​ដឹកនាំ​មែន ប៉ុន្តែ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ឡើង​តាម​ការ​តម្រូវ​របស់​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មី៖ «គណបក្ស​ណា​ដែល​អត់​មាន​ប្រធាន​គណបក្ស ឬ​ប្រធាន​មាន​ទោស​ទណ្ឌ​អី​ហ្នឹង គឺ​គេ​ឲ្យ​គណបក្ស​រៀបចំ​ឡើង​វិញ ហើយ​ការ​រៀបចំ​ឡើង​វិញ​ហ្នឹង គេ​ទុក​ពេល​ឲ្យ​យើង​តែ ៩០​ថ្ងៃ​ទេ។ អ៊ីចឹង​បើ​យើង​មិន​កែ​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ទេ គឺ​យើង​អត់​មាន​ច្រក​បើក​ឲ្យ​យើង​រៀបចំ​ក្នុង​រយៈពេល ៣​ខែ​ទេ ព្រោះ​ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​កាលណា​អវត្តមាន​ប្រធាន​ចឹង ត្រូវ​អនុប្រធាន​ទៅ​ជា​ប្រធាន​ស្ដីទី​ក្នុង​រយៈពេល​មិន​តិច​ជាង ១៨​ខែ ប៉ុន្តែ​ច្បាប់​គណបក្ស​នយោបាយ​ដែល​វិសោធនកម្ម​ថ្មី គេ​តម្រូវ​ឲ្យ​មាន​ប្រធាន»


ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក ស ខេង នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ករណី​នេះ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​បាត់បង់​សុពលភាព​ដែរ ប្រសិន​បើ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ខុស​ពី​លក្ខន្តិកៈ ប៉ុន្តែ​លោក​ស្នើ​ថា គួរ​មាន​ការ​សម្របសម្រួល ដ្បិត​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់«នេះ​ជា​ករណី​ពិសេស ព្រោះ​នេះ​ជា​រឿង​នយោបាយ ហើយ​ប្រធាន​គណបក្ស​គាត់​លាឈប់​ទៅ វា​ត្រូវ​ការ​ចាំបាច់​ឲ្យ​មាន​ប្រធាន​ថ្មី ដើម្បី​ចាត់ចែង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត។ វា​ជា​ករណី​ពិសេស​មួយ។ ខ្ញុំ​គិត​ថា​ក្រសួង​មហាផ្ទៃ គួរ​តែ​ពិចារណា​លើ​ស្ថានភាព​ជាក់ស្ដែង»

ការ​សម្រេច​ចិត្ត​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​រដ្ឋសភា បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ចាប់​បង្ខំ​ឲ្យ​មេ​ដឹកនាំ​បក្ស​ដែល​មាន​ទោស​ត្រូវ​រំលាយ​បក្ស​ចោល និង​ហាម​មិន​ឲ្យ​ប្រធាន រហូត​ដល់​គណៈកម្មការ​នាយក​ឈប់​ធ្វើ​នយោបាយ​ក្នុង​រយៈពេល ៥​ឆ្នាំ។ វិសោធនកម្ម​ច្បាប់​ដែល​អនុម័ត​ដោយ​ឯក​បក្ស​ពី​ខាង​បក្ស​កាន់​អំណាច និង​អនុវត្ត​យ៉ាង​ឆាប់​រហ័ស រង​ការ​រិះគន់​ថា គឺ​ជា​ចេតនា​ចង់​រំលាយ និង​បញ្ចប់​ជីវិត​នយោបាយ​បក្ស​ប្រឆាំង​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

ផ្ទុយ​ទៅ​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​កាល​ពី​ខែ​កុម្ភៈ ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ តាក់តែង​ឡើង​មិន​មែន​សម្រាប់​តែ​បក្ស​ប្រឆាំង​ឡើយ ក៏ប៉ុន្តែ​ច្បាប់​នេះ​ក៏​តម្រូវ​ដល់​​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​កំហុស រួម​ទាំង​បក្ស​កាន់​អំណាច​ផង៕







No comments:

Post a Comment