អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ |
គណៈកម្មការ ចម្រុះ កម្ពុជា-វៀតណាម នឹងបើក កិច្ចប្រជុំ ស្ដីពី សហប្រតិបត្តិការ លើកទី៩
RFA / វិទ្យុ អាស៊ី សេរី | ១៤ មិនា ២០១៧
មន្ត្រី នាំពាក្យ ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ជុំ សុន្ទរី មានប្រសាសន៍ បញ្ជាក់ថា, គណៈកម្មការ ចម្រុះ កម្ពុជា-វៀតណាម នឹងបើក កិច្ចប្រជុំ ស្ដីពី សហប្រតិបត្តិការ លើកទី៩ នៅព្រឹកថ្ងៃទី១៥ មីនា។
លោក ជុំ សុន្ទរី ឲ្យដឹង ថា, កិច្ចប្រជុំ លើកទី៩ នេះ ដឹកនាំ រួមគ្នា ដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស លោក ប្រាក់ សុខុន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការបរទេស វៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) ដែលដឹកនាំ ប្រតិភូគណៈកម្មការ ចម្រុះភា គី វៀតណាម។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា លោក ផាម ប៊ិញ មិញ នឹងចូលរួមកិច្ចប្រជុំលើកទី៩ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ហើយកិច្ចប្រជុំមួយទៀត គឺជាកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ជំនួបនៃកិច្ចប្រជុំទាំងពីរ គឺធ្វើឡើងស្របគ្នានឹងខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជំនួបទាំងនេះ ជាការផ្ដល់ឱកាសសម្រាប់ភាគីទាំងពីររំឭកពីសមិទ្ធផលដែលសម្រេចបានកន្លងមក និងរៀបចំផែនការទិសដៅទៅអនាគត ដើម្បីខិតខំពង្រឹងបន្ថែមចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរមានស្រាប់។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ផាម ប៊ិញ មិញ ក៏នឹងជួបលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១៥ មីនា បន្ទាប់មកលោកនឹងជួបរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង៕
No comments:
Post a Comment