Paris Peace Accords 23 Oct. 1991

Thursday, March 23, 2017

ក្រសួង មហាផ្ទៃ មិន ទទួលស្គាល់ ថ្នាក់ដឹកនាំ ថ្មី របស់ បក្សប្រឆាំង | Interior Ministry refuses to accept new leadership of opposition party [the same leadership Hun Sen helped with internal coup but failed to break apart due to Sam Rainsy's steely commitment to unity]


ក្រសួង មហាផ្ទៃ មិន ទទួលស្គាល់ ថ្នាក់ដឹកនាំ ថ្មី របស់ បក្សប្រឆាំង

| ២៣ មីនា ២០១៧

ខណៈ ការបោះឆ្នោត កាន់តែ ជិតមកដល់,  ក្រសួង មហាផ្ទៃ នៅមិន ទាន់ផ្តល់ ភាពស្របច្បាប់ ឲ្យបក្សប្រឆាំង នៅឡើយទេ ដោយអះអាង ថា, ​សមាជ ផ្លាស់ប្តូរ​ មេដឹ​កនាំ​​​​ ថ្មីនោះ​​​​ ធ្វើឡើង ផ្ទុយលក្ខន្តិកៈ រប​ស់ខ្លួ​ន ក្រោយ ពីលោក សម រង្ស៊ី ប្រកាស លា​លែង ពី​តំ​​ណែង ប្រធានបក្ស សង្រ្គោះជាតិ។

កាលពីថ្ងៃ ទី២ ខែមីនា គណបក្ស សង្គ្រោះជាតិ បានធ្វើ សមាជ វិសមញ្ញ ដោយជ្រើសរើស លោក កឹម សុខា ជា​ប្រធា​ន​ ស្តីទី ឲ្យឡើង កាន់តំណែង ជាប្រធានបក្ស ជំនួស លោក សម រង្ស៊ី និង​បាន ជ្រើសរើ​ស​ អនុ​ប្រ​ធាន ៣រូប ទៀត។  មានលោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង, និងលោកស្រី មួរ សុខហួរ

ប៉ុន្តែ លិខិត ចុះថ្ងៃ ទី២២ ខែមីនា ដែលក្រសួង មហា ផ្ញើទៅកាន់ គណបក្ស សង្គ្រោះជាតិ បានលើកឡើង ថា សមាជនោះ​ បាន​អនុវត្ តផ្ទុយលក្ខន្តិកៈ គណបក្ស ត្រង់ប្រការ ៤៧។


ទោះ ជាយ៉ា​ងណា ក្រសួង មហាផ្ទៃ មិន បានបញ្ជាក់ ថា គណបក្ស ប្រឆាំង គួរកែ សម្រួល បែបណា ទើប អាច ​ឲ្យក្រសួង សា​មី មួយនេះ ផ្តល់​សុពល​ភាព ដល់ក្បាល ម៉ាស៊ីន ដឹកថ្មី នោះទេ។

អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យVOD ដឹង នៅថ្ងៃ ទី២៣ មីនានេះ ថា, លោក ក៏មិនអាច ប​ញ្ជាក់ ​លើ​បញ្ហា​​នេះ បានដែរ ដោយថា ទុក ឲ្យបក្សប្រឆាំង ជាអ្នក ពិចារណា ខ្លួនឯង។  ប៉ុន្តែ លោក ថា, បើ បក្សប្រឆាំង យឺតយ៉ាវ កែស​ម្រួ​លបញ្ហានេះ លោក ថា អាច ប៉ះពាល់ ដល់ការ ចុះបញ្ជី បេក្ខភាព ក្រុមប្រឹក្សា ឃុំ-សង្កាត់។
លោក ថា៖ «តាមពូ យល់ទេ ណា, បើ គាត់ មិន ទាន់បាន សុពលភាពផង ធ្វើ ម៉េចនឹង ស៊ីញេ បេក្ខជន ទៅកើត។  ឧទាហណ៍ ជួនកាល ថ្នាក់ខេត្ត អាច ផ្ទេរសិទ្ធិ ឲ្យប្រធានបក្ស ខេត្ត ស៊ីញ៉េ ទៅ ដូចជាមិនអី។  ប៉ុន្តែ យើង មិនដឹង ជាយ៉ាងម៉េ​ចទេ​។  ប៉ុន្តែ ទោះ យ៉ា​ងណា ក៏ដោយ នៅពេ​​ល ដែលមិនទាន់ មានសុពលភា​ព, ហើយ  ទោះ តិច ឬច្រើន ក៏វា​ ប៉ះពាល់ដែ​រ។  ទោះ​ តិច​​ ឬច្រើ​ន ក៏ដោយ។   ហើយ ពូ គិតថា ការប៉ះពាល់ ឬមិន ប៉ះពាល់, វា អាស្រ័យ លើ គ.ជ.ប. ទេ, មិន​មែន ក្រសួ​ង មហាផ្ទៃ ជា​អ្នក​ ស​ម្រេ​ច ទេ»

ការប្រោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៧ ពោលគឺនៅស​ល់មិនដល់ពីរខែទៀតទេ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយលំអិតទេ ដោយគ្រាន់តែបញ្ជា​ក់បែ​បនេះថា​៖ «ថ្ងៃនេះគណបក្សបានសរសេរលិខិតទៅសម្តេចក្រឡាហោម សុំជួបសម្តេ​ចឬតំណាងក្រសួងមហាផ្ទៃ ដើម្បី​​ជួបពិភាក្សាបញ្ហាដែលបានលើកឡើងនៅក្នុងលិខិតហ្នឹងបាទ ហ្នឹងខ្ញុំ​សុំឆ្លើយប៉ុណ្ណឹង»

ប៉ុន្តែកន្លងទៅអនុប្រធានគណបក្សនេះ លោក អេង ឆៃអ៊ាង ធ្លាប់ប្រកាសតាមបណ្តាញសង្គមថា សមាជវិសមញ្ញ​របស់ខ្លួនធ្វើឡើ​ងស្របតាមលក្ខន្តិកៈ។

លោក អេង ឆៃអ៊ាង បានពន្យល់ថា សមាជគណបក្សមានពីរប្រភេទ គឺសមាជសមញ្ញនិងវិសមញ្ញ​។ ​លោ​កថាសមាជ​​សមញ្ញធ្វើ៥ឆ្នាំម្តង និងវិសមញ្ញធ្វើឡើងក្នុងករណីចំបាច់ តាមការស្នើសុំពីប្រធានគណបក្ស ឬពី​​​សំឡេ​​​ង២ភាគ៣នៃគណៈកម្មាធិការអចិន្ត្រៃយគណបក្ស ឬ២ភាគ៣នៃគណៈកម្មការនាយក។

លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថា យោងតាម​ប្រកា២១នៃ​លក្ខន្តិកៈ គណៈ​កម្មាធិការអ​ចិន្ត្រៃយ​គណប​ក្ស​បាន​​​កោះ​ប្រជុំសមាជវិសាមញ្ញ​នៅថ្ងៃទី២ខែមីនា​។  លោក បន្តថាសមា​ជនោះ មានការគាំ​ទ្រដោយគណៈ​កម្ម​កា​​​រនា​​​យ​ក ដោ​យសំឡេងលើសពី២ភាគ៣ ទើប សមាជ បានពិនិត្យ និងអនុម័ត ធ្វើវិសោធន​កម្ម ល​ក្ខន្តិកៈ ​ប្រ​កា​​​រ ៤​៥ និង៤៧។

លោក ថា៖ «ដូច្នេះ ខ្ញុំ សូម ជម្រាបជូន ជាថ្មី ម្តងទៀត ថា,  សមាជ វិសមញ្ញ របស់ គណបក្ស ថ្ងៃទី​២ ខែមីនា​ ដែល​យើ​​​​​​​ង​ បានរៀបចំ ធ្វើកន្លង មកនេះ ស្របតាម​ លក្ខន្តិកៈ របស់ គណបក្ស, ហើយ ថ្នាក់ដឹកនាំ ជាន់ខ្ពស់ របស់​ គ​ណ​ប​​ក្ស​​​​​​​ ដែ​ល​អនុម័ត ដោយសមាជ  វិសមញ្ញ កាលពីថ្ងៃ ទី២ ខែមីនា កន្លងមកនេះ ក៏ស្រប នឹ​ង​ល​ក្ខន្តិកៈ​ ផង​ដែ​រ»

យ៉ាងណាក៏ដោយសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត លោក យង់ គិមអេង លើកឡើងថា គណ​បក្សស​ង្គ្រោះជាតិមិនគួរមានបញ្ហាពីការចុះបញ្ជីគណបក្សឬផ្តល់សុពលភាពនេះទេ ដោយលោកថា លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានគណបក្សជាផ្លូវការរួចហើយ។ លោកថាសមាជវិ​សមញ្ញ​នោះ​ទៀ​តសោ​​ត ​​លោ​ក សម រង្ស៊ី ក៏មិនបានប្តឹងផ្តល់ករណីនេះទៅក្រសួងមហាផ្ទៃដែរ។

អ្នកឃ្លាំ​មើលការបោះឆ្នោតរូបនោះ ជំរុញឲ្យក្រសួងមហាផ្ទៃធ្វើការឈរលើគោលការឯករាជ្យ បង្កលក្ខណៈ​ងា​យ​ស្រួ​ល​ឲ្យគណបក្សនយោបាយ នានាបានចុះឈ្មោះចូលរួម​ប្រកួតប្រជែងស្របតាម​លក្ខណៈច្បាប់​ដោ​​យត​​ម្លា​ភាព ជាជាងប្រើតួនាទី បង្កការលំបាក ដល់​គណបក្សដទៃដែលខ្លួនមិនគាំទ្រ។

នៅក្នុងលិខិតផ្ញើទៅកាន់គណបក្សសង្រ្គោះជាតិកាលពីម្សិលមិញនេះ ក្រសួងមហាផ្ទៃក៏ស្នើឲ្យគណបក្សប្រឆាំងលុបចោលនូវសារនយោបាយ ដែលដាក់​ក្នុង​គោ​ល​នយោបាយថា «ដូរ មេឃុំ បម្រើបក្ស, ដាក់ មេឃុំ បម្រើរាស្ត្រ» ផងដែរ ដោយក្រសួងថាសា​រនយោ​បា​យ​នេះ ​ផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះ​ឆ្នោតជ្រើ​សរើ​សក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕

1 comment:

  1. Anonymous4:26 AM

    Traitor & Warlord Hun Sen:

    When you cannot fight fair and square.
    you cheat through the back door .

    ReplyDelete