Paris Peace Accords 23 Oct. 1991

Thursday, March 23, 2017

អង្គការ​ ជាង​៦០​ ទាមទារ​ ឲ្យ​ស៊ើបអង្កេត​ ករណី​ បាញ់​សម្លាប់​ បណ្ឌិត កែម ឡី ឡើង​វិញ | More than 60 NGOs call for the retrial of murder case of Dr. Kem Ley

រូប​គំនូរ​បង្ហាញ​ពី​ទិដ្ឋភាព​ការ​សម្លាប់​បណ្ឌិត កែម ឡី
រូប​គំនូរ​បង្ហាញ​ពី​ទិដ្ឋភាព​ការ​សម្លាប់​បណ្ឌិត កែម ឡី

អង្គការ​ ជាង​៦០​ ទាមទារ​ ឲ្យ​ស៊ើបអង្កេត​ ករណី​ បាញ់​សម្លាប់​ បណ្ឌិត កែម ឡី ឡើង​វិញ

RFA / វិទ្យុ អាស៊ី សេរី | ២៣ មិនា ២០១៧


អង្គការ​ សង្គមស៊ីវិល​ ជាង​៦០ ​ស្ថាប័ន ចេញ​សេចក្ដី​ ថ្លែងការណ៍ ​រួម​គ្នា​ នៅ​ថ្ងៃ ​ទី២៣ មីនា ទាមទារ​ ឲ្យ​បង្កើត​ គណៈកម្មការ​ ឯករាជ្យ​ ស៊ើបអង្កេត​ ករណី​ បាញ់​សម្លាប់​ បណ្ឌិត កែម ឡី ឡើង​វិញ បន្ទាប់ ​ពី​​តុលាការ ​ក្រុង​ភ្នំពេញ​ សម្រេច​ ផ្ដន្ទាទោស​ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​ ១​ជីវិត។


នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា​នេះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូងរាជធានី​ភ្នំពេញ លោក លាង សំណាត់ សម្រេច​ចោទ​ប្រកាន់​ជនជាប់ចោទ ជួប សម្លាប់ ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​លើ​បណ្ឌិត កែម ឡី និង​កាន់កាប់​អាវុធ​ខុស​ច្បាប់ តាម​មាត្រា​២០០ និង​មាត្រា​​៤៩០ នៃ​​​ក្រមព្រហ្មទណ្ឌ។

សេចក្ដី​ថ្លែងការណ៍​នោះ ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​​ថា ខ្វះ​តម្លាភាព​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី នីតិវិធី​ជំនុំជម្រះ​ខ្លី​ពេក និង​ខកខាន​ក្នុង​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញលេញ ជុំវិញ​មូលហេតុ អ្នក​សមគំនិត និង​ស្ថានភាព​​នៃ​ការ​ចាប់​ខ្លួន​ជន​ជាប់ចោទ ជួប សម្លាប់។

ជនជាប់ចោទ ជួប សម្លាប់ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ២០១៦ នៅ​ក្រោយ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ក្នុង​ស្ដារម៉ាត (StarMart) ជាប់​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​កាល់តិច (Caltex) កណ្ដាល​រាជធានី​ភ្នំពេញ៕

No comments:

Post a Comment