Paris Peace Accords 23 Oct. 1991

Saturday, March 25, 2017

មន្ត្រី​ ក្រសួង​ មហាផ្ទៃ​ ប្រាប់​បក្ស​ ប្រឆាំង​ ឲ្យ​ប្ដឹង​ ទៅ​តុលាការ ​រឿង​ លក្ខន្តិកៈ​បក្ស | Interior Ministry tells opposition party to file suit in court re its internal rules case

http://www.rfa.org/khmer/news/politics/Sokha-said-he-is-under-threaten-everyday-02112016223923.html/pheak.jpg/@@images/00800f7e-f7e1-4156-8d7c-07360017dd19.jpeg
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។

មន្ត្រី​ ក្រសួង​ មហាផ្ទៃ​ ប្រាប់​បក្ស​ ប្រឆាំង​ ឲ្យ​ប្ដឹង​ ទៅ​តុលាការ ​រឿង​ លក្ខន្តិកៈ​បក្ស

RFA / វិទ្យុ អាស៊ី សេរី | ២៥ មិនា ២០១៧

 

មន្ត្រី​ ជាន់​ខ្ពស់ នៃ​ក្រសួង​ មហាផ្ទៃ ប្រាប់​ទៅ​ គណបក្ស​ សង្គ្រោះ​ជាតិ​ ថា, បើ​ នៅ​តែ​ យល់​ថា សមាជ ​របស់​ខ្លួន ​ធ្វើ​ឡើង​ ត្រឹមត្រូវ​ តាម​លក្ខន្តិកៈ​បក្ស មិន​ដូច​ទៅ​ នឹង​ការ​ លើក​ឡើង​ នៃ​ខ្លឹម​សារ​ លិខិត​ របស់​ រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ លោក ស ខេង នោះ, គណបក្ស​ សង្គ្រោះ​ជាតិ អាច​ប្ដឹង​ទាស់​ ទៅ​តុលាការ​ កំពូល​ បាន។  ចំណែក​ អនុ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ សូម​ មិន​ ឆ្លើយ​តប​ នៅ​ឡើយ ដោយ​រង់ចាំ​ ការ​ជួប​ ចរចា​គ្នា​ នៅ​ចុង​ខែ​ មីនា នេះ​សិន។


ក្រសួង​មហាផ្ទៃ នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ថា សមាជ​វិសាមញ្ញ​របស់​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​លក្ខន្តិកៈ​បក្ស​ដែល​តម្កល់​ទុក​នៅ​ក្រសួង​កាល​ពី​ឆ្នាំ​២០១៣។ រី​ឯ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​ការ​រំលាយ​ចោល ដូច្នេះ​គណបក្ស​នេះ​គួរ​សម្លឹង​មើល​គណបក្ស​ដៃគូ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​គណបក្ស​នេះ​ជ្រក​ក្រោយ​ស្លាក​គណបក្ស​ដៃគូ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឆ្លើយ​តប​ទៅ​នឹង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​បក្ស​គណបក្ស​នេះ អាច​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​វិនិច្ឆ័យ​បាន។ លោក ខៀវ សុភ័គ នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដែល​រក​ឃើញ​ថា សមាជ​វិសាមញ្ញ​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន និង​លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អនុវត្ត​ផ្ទុយ​នឹង​លក្ខន្តិកៈ​គណបក្ស។

អនុប្រធាន អេង ឆៃអ៊ាង ២០១៦ ៨៥៥
អនុប្រធាន​​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 
ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បែប​នេះ ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ផ្ដល់​បទសម្ភាសន៍​មក​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ដល់​ក្រសួង​មហាផ្ទៃ រួច​រាល់​ហើយ​អំពី​ការ​កែប្រែ​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស។ លោក​អះអាង​ថា សមាជ​បក្ស​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​បក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។

ចំណែក​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​យល់​ថា ស្ថានការណ៍​នយោបាយ​នៅ​ពេល​នេះ​គឺ​កំពុង​រាំង​ខ្ទប់​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រក​ច្រកចេញ​ដែល​អាច​នឹង​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ចោល។ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ផ្ដល់​គំនិត​ថា គណបក្ស​ប្រឆាំង​គួរ​ចាប់​ផ្ដើម​សម្លឹង​មើល​គណបក្ស​នយោបាយ​ឲ្យ​បាន​មួយ ឬ​ពីរ ទុក​ឲ្យ​ហើយ​ដើម្បី​ការពារ​គណបក្ស​នេះ​ត្រូវ​រំសាយ​ចោល មាន​គណបក្ស​ផ្សេង​ដែល​អាច​ត្រូវ​ចាប់​ដៃគូ​បាន។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​វិសាមញ្ញ​មួយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ជ្រើសរើស​លោក កឹម សុខា ធ្វើ​ប្រធាន​ជំនួស​លោក សម រង្ស៊ី ជា​ការ​ឆ្លើយតប​ទៅ​នឹង​ព្រមាន​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​អោយ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន​មិន​ឲ្យ​អ្នក​ទោស​ធ្វើ​ប្រធាន​អនុប្រធាន និង​ជា​សមាជិក​គណៈកម្មការ​នាយក​របស់​គណបក្ស​នយោបាយ។

​ក្នុង​ពេល​នោះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្ញើ​លិខិត​អបអរ​លោក កឹម សុខា។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ផ្ញើ​លិខិត​ប្រាប់​ទៅ​លោក យឹម សុវណ្ណ ថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បក្ស​នេះ អនុវត្ត​ផ្ទុយ​នឹង​មាត្រា​៤៧ ចំណុច​ទី​២ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​ចែង​ថា រយៈពេល ១៨​ខែ ក្រោយ​ប្រធាន​គណបក្ស​លាលែង​ទើប​អាច​ជ្រើសរើស​ប្រធាន​ថ្មី​បាន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ឆ្លើយ​តប​យ៉ាង​ណា​​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​រង់ចាំ​ការ​ជួប​ចរចា​គ្នា​នៅ​ចុង​ខែ​មីនា នេះ។

​ក្រោយ​ពី​លោក ស ខេង ប្រកាស​មិន​ទទួល​ស្គាល់​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​ចាត់​តាំង​មន្ត្រី​ជាន់​ខ្ពស់ ៥​រូប ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រសួង។ ជា​លទ្ធផល ក្រសួង​មហាផ្ទៃ យល់​ព្រម​ជួប​និយាយ​ថ្ងៃ​ទី​២៩ ខែ​មីនា ដោយ​ចាត់​តាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ដែល​ជំនួប​នេះ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ៕

3 comments:

  1. Anonymous9:48 AM

    This guy named Khiev Sopheak is very useless and stupid. If he is Khmer/Cambodia, he should sacrifice to give up his position and fight to save Cambodia. Anyway, he worries about his living and income to feed himself and his family. He will be sorry if Cambodia and Cambodian/Khmer people are not around and gone. He and his family will go around like a chicken and stuck under the Yuon/Vietnamese immigrants' control. Again, he, Sar Kheng, and other dumb Khmer CPP officials are very stupid, naive, blind, uneducated and dumb when enjoy the freedoms under Yuon/Vietnamese puppet Hun Sen and Hun Sen's Vietnamese bosses in Hanoi.

    Khmer from the U.S.

    ReplyDelete
  2. Anonymous11:32 AM

    If and when the CNRP files a suit in Traitor & Warlord Hun Sen's
    Jungle Courts, the monkey-business courts will make the CNRP
    by design lose the case.
    And Thai could be the CNRP's demise !!!

    ReplyDelete
    Replies
    1. Anonymous11:34 AM

      Loops, it should be: And that....
      Sorry

      Delete