ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក (រូបកណ្ដាល) ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Rach Vingur |
គ.ជ.ប.៖ គិតត្រឹម ថ្ងៃ៤ មីនា មានគណបក្ស ៩ ដាក់បេក្ខភាព ប្រកួតប្រជែង ក្រុមប្រឹក្សា ឃុំ-សង្កាត់
RFA / វិទ្យុ អាស៊ី សេរី | ៤ មីនា ២០១៧
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ឱ្យដឹង ថា, គិតមក ទល់ថ្ងៃ ទី៤ ខែមីនា នេះ មានគណបក្ស នយោបាយ ចំនួន ៩ បានដាក់ បេក្ខភាព ចូលរួម ប្រកួតប្រជែង ក្នុងការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី៤ ឆ្នាំ២០១៧។
សេចក្ដីប្រកាស ព័ត៌មាន របស់ គ.ជ.ប. ចេញផ្សាយ នៅរសៀល ថ្ងៃទី៤ ខែមីនា បញ្ជាក់ ថា, គណបក្ស នយោបាយ ទាំង៩ នោះ រួមមាន គណបក្ស ប្រជាជន កម្ពុជា, សង្គ្រោះជាតិ, ហ៊្វុនស៊ិនប៉ិច, សម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ, សំបុកឃ្មុំ សង្គម ប្រជាធិបតេយ្យ, ប្រជាធិបតេយ្យ មូលដ្ឋាន, ខ្មែរ រួបរួមជាតិ, សញ្ជាតិកម្ពុជា, និងសាធារណរដ្ឋ ប្រជាធិបតេយ្យ។
ការចុះបញ្ជី បេក្ខជន ឈរឈ្មោះ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ មានរយៈពេល ៣ថ្ងៃ ដែលចាប់ផ្ដើម ពីថ្ងៃ ទី៣ ខែមីនា រហូតដល់ថ្ងៃ ទី៥ ខែមីនា៕
No comments:
Post a Comment