Paris Peace Accords 23 Oct. 1991

Thursday, March 16, 2017

គ.ជ.ប. ​បង្ហាញ​ ចំនួន​ បឋម​ នៃ​អ្នក​សង្កេតការណ៍​ ជាតិ​​ សម្រាប់ ​ថ្ងៃ​បោះឆ្នោត​ ឃុំ-សង្កាត់ | NEC reveals preliminary figure of national monitors for commune elections

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។

គ.ជ.ប. ​បង្ហាញ​ ចំនួន​ បឋម​ នៃ​អ្នក​សង្កេតការណ៍​ ជាតិ​​ សម្រាប់ ​ថ្ងៃ​បោះឆ្នោត​ ឃុំ-សង្កាត់

RFA | ១៦ មីនា ២០១៧

គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) ថា, រហូត​មក​ថ្ងៃ​ ទី​១៥ មីនា មាន​អ្នក សង្កេតការណ៍​ ជាតិ ជាង ​៥០០​នាក់​ ហើយ ដែល​បាន ​ដាក់​ពាក្យ​ ចូលរួម​ សង្កេត​មើល ​ដំណើរ​ការ​ បោះឆ្នោត​ ជ្រើសរើស ​ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ ឆ្នាំ​២០១៧។


សេចក្ដី​ប្រកាស​ ព័ត៌មាន ​របស់​ គ.ជ.ប. បញ្ជាក់​ ថា, ចំនួន​អ្នក​សង្កេតការណ៍​ជាតិ​នេះ មាន​មក​ពី​អង្គការ​ខុមហ្វ្រែល (Comfrel) ជិត​៣០០​នាក់ ក្នុង​នោះ​ស្រី​៩៥​រូប និង​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាង​២០០​នាក់ ក្នុង​នោះ​ស្រី​៦៨​រូប។
ចំពោះ​ការ​ដាក់​ពាក្យ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​នេះ អង្គការ​សមាគម​ជាតិ និង​អន្តរ​ជាតិ នៅ​ពេល​ជាង​២ខែ​ទៀត ដើម្បី​ស្នើ​សុំ​ទៅ គ.ជ.ប.។

ក្រៅ​ ពី​ដំណឹង​ នេះ​ដែរ គ.ជ.ប. ក៏​នឹង​ជួប​ គណៈប្រតិភូ​ មូលនិធិ កូហ្វី អាណាន់ (Kofi Annan) នៅ​រសៀល​ ថ្ងៃ​ទី១៧ មីនា ដែល​មក​ ទស្សនកិច្ច​ នៅ​កម្ពុជា។  កាល​ពី​ខែ​ ឧសភា ឆ្នាំ​២០១៦ គណៈប្រតិភូ​ នេះ ធ្លាប់​មក​ ទស្សនកិច្ច​ នៅ​កម្ពុជា ​ម្ដង​រួច​ហើយ ដោយ​បាន​ ជួប​តំណាង ក្រសួង​ មហាផ្ទៃ, គ.ជ.ប., និង​តំណាង​ អង្គការ​ សង្គម​ស៊ីវិល ​មួយ​ចំនួន​ ផង៕





No comments:

Post a Comment