![]() |
| ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នាគេហដ្ឋានរបស់លោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ |
គណបក្ស ក្រៅរដ្ឋាភិបាល ថា, បក្ស កាន់អំណាច នឹងចុះខ្សោយ ក្រោយអវត្តមាន លោក សុខ អាន
RFA |
ម្យ៉ាងវិញទៀត ក្រុម គណបក្ស ក្រៅរដ្ឋាភិបាល មើលឃើញ ថា, គណបក្ស ប្រជាជន កម្ពុជា នឹងចុះខ្សោយ នៅពេល គណបក្សនេះ បាត់បង់ មនុស្ស ដ៏សំខាន់ នៅក្នុងបក្ស។ ទន្ទឹមនឹងនេះ ក្រុម គណបក្ស ក្រៅរដ្ឋាភិបាល និងអង្គទូត មួយចំនួន សម្ដែង ការសោកស្ដាយ ចំពោះ ការបាត់បង់ លោក សុខ អាន នេះ។
ក្រោយ ពីលោក ឧបនាយក រដ្ឋមន្ត្រី សុខ អាន ទទួល មរណភាព ទៅ ត្រូវ បានគេ មើលឃើញ ថា, គណបក្ស ប្រជាជន កម្ពុជា បាត់បង់ ធនធាន មនុស្ស ដ៏សំខាន់ នៅក្នុងបក្ស។
ទន្ទឹម នឹងនេះ គណបក្ស នៅក្រៅរដ្ឋាភិបាល ក៏សម្ដែង ការសោកស្ដាយ ចំពោះ ការបាត់បង់ ធនធាន មនុស្ស សម្រាប់ជាតិ គឺ ការបាត់បង់ លោក ឧបនាយក រដ្ឋមន្ត្រី សុខ អាន នៅពេលនេះ ព្រោះ ថា, ទោះ បីជា យ៉ាងណា ក៏ដោយ ពួកគេ លើកឡើង ថា, លោក សុខ អាន ក៏ធ្លាប់ ធ្វើកិច្ចការ ជាច្រើន សម្រាប់ ជាតិដែរ។
លោក លឺ ឡាយស្រេង
អតីតឧបនាយករដ្ឋមន្ត្រីពីខាងគណបក្សហ្វ៊ុនស៊ិនប៉ិច
និងជាអ្នកនយោបាយជើងចាស់មួយរួប ក្នុងបន្ទប់ផ្សាយអាស៊ីសេរី
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
ក្រោយពីលោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ទទួល មរណភាព កាលពីថ្ងៃ ទី១៥ មីនា, រដ្ឋាភិបាល នៅថ្ងៃទី១៦ មីនា បានតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឲ្យជំនួសតួនាទីលោក សុខ អាន វិញភ្លាមៗ គឺទទួលបន្ទុកជារដ្ឋមន្ត្រីស្ដីទីនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្រៅពីតួនាទីនេះ លោក សុខ អាន នៅមានតួនាទីស្ទើរតែរាប់មិនអស់ទៀតនៅស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដែលនៅពេលនេះ រដ្ឋាភិបាលមិនទាន់ប្រកាសតែងតាំងអ្នកផ្សេងមកជំនួសនៅឡើយ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមគណបក្សក្រៅរដ្ឋាភិបាល និងស្ថានទូតសហរដ្ឋអាមេរិក សម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សនៅក្នុងជួររដ្ឋាភិបាល គឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅពេលនេះ។
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក
អេង ឆៃអ៊ាង ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក
ជា វិជ្ជា នៅជិតវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ RFA/Brach
Chev
RFA/Brach Chev
មរណភាពរបស់លោក សុខ អាន នេះ មិនមែនមានតែគណបក្សនយោបាយទេដែលសម្ដែងការសោកស្ដាយនេះ ចំពោះស្ថានទូតសហរដ្ឋអាមេរិកវិញ ក៏បានសរសេរសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក សុខ អាន នៅលើគេហទំព័រស្ថានទូតដែរនៅថ្ងៃទី១៦ មីនា នេះ។ ស្ថានទូតសហរដ្ឋអាមេរិក លើកឡើងថា លោក សុខ អាន មានវិជ្ជាជីវៈពិសេសមួយទៀតក្នុងវិស័យសេដ្ឋកិច្ច ច្បាប់ ការអប់រំ សាសនា ការថែរក្សាវប្បធម៌ និងការទូត ហើយលោកជាដៃគូយូរអង្វែងជាមួយស្ថានទូតសហរដ្ឋអាមេរិក ស្ដីពីការអភិរក្សវប្បធម៌ក្នុងនាមលោកជាប្រធានអាជ្ញាធរអប្សរា។ ដូចគ្នានេះដែរ លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ឬហៅថាតុលាការខ្មែរក្រហម ដែលលោក សុខ អាន ជាប្រធានក្រុមការងារដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
រីឯប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ ក៏ចូលរួមរំលែកទុក្ខចំពោះការបាត់បង់លោក សុខ អាន ដែរ ក៏ប៉ុន្តែលោកបញ្ជាក់ថា ក្រោយពីលោក សុខ អាន ទទួលមរណភាពនេះទៅ លោកចង់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់ និងបែងចែកតួនាទីលោក សុខ អាន ដែលបានកាន់កាប់នៅស្ថាប័នជាតិសំខាន់ៗមួយចំនួនជាង ២០តួនាទីនោះ ឲ្យក្មេងៗជំនាន់ក្រោយដឹកនាំវិញម្ដង ដែលមិនឲ្យមនុស្សតែម្នាក់ក្ដោបក្ដាប់។
លោក សុខ អាន ក្រៅពីជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនោះ លោកមានតួនាទីជាច្រើនទៀតដែលមានមិនក្រោម ២០ នោះទេ គឺលោកជាប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភា ប្រធានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិប្រេងកាត ប្រធានក្រុមការងារដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ប្រធានក្រុមប្រឹក្សាភិបាលទទួលស្គាល់គុណភាពអប់រំកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលកំណែទម្រង់រដ្ឋបាល ប្រធានគណៈកម្មាធិការជាតិភាសាខ្មែរ និងតួនាទីជាច្រើនទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការបាត់បង់លោក សុខ អាន នៅពេលនេះ គឺរដ្ឋាភិបាលបានតែងតាំងលោក ប៊ិន ឈិន មកជំនួសលោក សុខ អាន វិញភ្លាមៗ គឺរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកគណៈរដ្ឋមន្ត្រី គ្មានអ្វីរាំងស្ទះក្នុងការដឹកនាំរដ្ឋាភិបាលទេ។ ចំពោះតួនាទីផ្សេងទៀត លោកមិនទាន់ដឹងថា តើរដ្ឋាភិបាលនឹងដាក់អ្នកណាជំនួសនោះឡើយ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។ RFA
Photo: RFA
ប្រធានគណបក្សខ្មែររួបរួមជាតិ លោកបណ្ឌិត ហ៊ាង ឫទ្ធី ក៏សម្ដែងការសោកស្ដាយចំពោះការបាត់បង់ក្បាលម៉ាស៊ីនដឹកនាំគណបក្សកាន់អំណាចនៅពេលនេះដែរ។ លោកបញ្ជាក់ថា ការបាត់បង់លោក សុខ អាន គឺនឹងធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំគណបក្សប្រជាជនកម្ពុជា ឬធ្វើឲ្យគណបក្សនេះចុះខ្សោយក៏ថាបាន។
ចំពោះលោក សុខ អាន មានមុខងារច្រើននៅក្នុងស្ថាប័នជាតិវិញ លោកបណ្ឌិត ហ៊ាង ឫទ្ធី បញ្ជាក់ថា ជាការអនុវត្តផ្ទុយពីរបបប្រកាន់លទ្ធិប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា ប្រទេសនៅលើពិភពលោក គ្មានប្រទេសណាដែលមានមនុស្សតែម្នាក់ច្បាមតួនាទីលើសលប់ដូច្នេះទេ។
លោក សុខ អាន មិន ត្រឹមតែ ជាមនុស្ស ដែលមាន ឥទ្ធិពល នៅក្នុង គណបក្ស ប្រជាជន កម្ពុជា និងនៅក្នុង ជួរ រដ្ឋាភិបាល ប៉ុណ្ណោះទេ, លោក ក៏ត្រូវ បានគេ ស្គាល់ ជាអន្តរជាតិ ដែរ ក្នុងការ បំពេញ ការងារ របស់លោក ជាង ២០ឆ្នាំ មកនេះ។ លោក បានរួមចំណែក ក្នុងការ ស្វែងរក ដំណោះស្រាយ រួម នៃជម្លោះ កម្ពុជា គឺ កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងបញ្ហា មួយចំនួន ទៀត៕



No comments:
Post a Comment