នាយករដ្ឋមន្ត្រី ប្រាប់លោក ផៃ ស៊ីផាន ថា ធ្វើ អ្នកនាំពាក្យ កុំ ចង់ល្បី
|
00:09
02:17
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ អ្នកនាំពាក្យ ទីស្តីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា ធ្វើ អ្នកនាំពាក្យ កុំ ចង់ល្បី ចំពោះ ការអត្ថាធិប្បាយនានា ដែលលើស ពីការកំណត់ ឬខុស ពីថ្នាក់ដឹកនាំ រដ្ឋាភិបាល។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអត្ថាធិប្បាយពីតួនាទីរបស់លោក សុខ អាន ដែលទទួលមរណភាពនៅពេលថ្មីៗនេះ និងអ្នកដែលត្រូវទទួលខុសត្រូវបន្ត។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោក ផៃ ស៊ីផាន មានគុណសម្បត្តិច្រើនហើយ តែលោកថា លោកមានការសោកស្តាយចំពោះការអត្ថាធិប្បាយដែលខុសការពិត ដែលនាំឲ្យមានការយល់ច្រឡំចំពោះតួនាទីរបស់លោក សុខ អាន។
លោក មានប្រសាសន៍ ថា៖ «មិនមែន អ្នកព័ត៌មាន ខុសទេ។ យើង អ្នកផ្តល់ ព័ត៌មាន ខុស។ រួច អ្នក មានចេតនា អាក្រក់ ក៏យកទៅ ពង្រីក ថែមទៅ។ អត់ មាន ដូរអី ទាំងអស់។ វា ទៅជាឆ្កួត អស់ ចឹងទៅ។ ឥឡូវ ដើម្បី កែ, ចាក់មួយម្ជុរ បាត់ឆ្កួត ឲ្យចប់រឿង តែម្តង។»
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា លោកសុខចិត្តស្តីបន្ទោសមន្ត្រី តែមិនឲ្យប៉ះពាល់រដ្ឋាភិបាលនោះទេ។
លោក មានប្រសាសន៍ បន្តថា៖ «អ្នកបោះមេនៅឯនេះ ស្រាប់តែចេញទៅឯណា ឯណី អស់រលីង ចឹងបង្ខំចិត្តត្រូវតែនិយាយហើយ។ សូម ទោសឯកឧត្តម ផៃ ស៊ីផាន ខ្ញុំត្រូវតែ បើមិននិយាយនៅតែធ្វើឲ្យគេច្រឡំរដ្ឋាភិបាលងាប់ហើយ ចឹងសុខចិត្ត ខុសឯកឧត្តម ហើយឯកឧត្តម ត្រូវឈឺខ្លួនបន្តិចហើយ, តែ ខ្ញុំ មិន សុខចិត្ តឲ្យរដ្ឋាភិបាលខ្ញុំ ត្រូវ រងការ ប្រមាថ និងយល់ខុស ទេ។»
វីអូឌី ព្យាយាមសុំការបកស្រាយ ពីលោក ផៃ ស៊ីផាន លើបញ្ហាដែលលោកបានអត្ថាធិប្បាយជាមួយ សារព័ត៌មាន ដែលនាំឲ្យលោកនាយករដ្ឋមន្ត្រីខឹងសម្បារនេះ ប៉ុន្តែលោក ផៃ ស៊ីផានមិនលើកទូរសព្ទ។
យោងតាមកាសែត The Cambodia Daily ចុះផ្សាយនៅថ្ងៃនេះ គឺលោក ផៃ ស៊ីផាន ថ្លែងថា តួនាទីរបស់លោក សុខ អាន ទាំងអស់ត្រូវប្រគល់ឲ្យលោក ប៊ិន ឈិន គឺមិនប្រគល់ឲ្យអ្នកផ្សេងជួយកាន់នោះទេ។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០១៧។
ក្រោយការទទួលមរណភាពរបស់លោកមានការផ្សព្វផ្សាយថា លោក សុខ អានមានតួនាទីសំខាន់ៗជាង២០ ហើយមានការចោទសួរពីអ្នកប្រើហ្វេសប៊ុកថា តើអ្នកណាខ្លះនឹងទទួលខុសត្រូវតួនាទីទាំងនោះបន្ត?
No comments:
Post a Comment