Paris Peace Accords 23 Oct. 1991

Wednesday, March 22, 2017

កម្មការិនី ម្នាក់ ស្លាប់ និង៧ នាក់ទៀត​ រងរបួស ករណី ផ្ទុះឡ ក្នុងរោងចក្រ​ | A worker dead, 7 wounded by exploding furnace in factory

ផ្ទុះឡ ក្នុងរោងចក្រមួយ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី (Fresh News)

កម្មការិនី ម្នាក់ ស្លាប់ និង៧ នាក់ទៀត​ រងរបួស ករណី ផ្ទុះឡ ក្នុងរោងចក្រ​

| ២២ មីនា ២០១៧

យ៉ាងហោចណាស់ ​ស្ត្រី ជាកម្មការិនី ម្នាក់ បានស្លាប់ និងមនុស្ស ៧នាក់ ទៀត រងរបួស នៅក្នុង ករណី ផ្ទុះឡ ក្នុងរោងចក្រ មួយ នៅ​ក្នុង​សង្កាត់​ ភ្នំពេញថ្មី ខណ្ឌ សែនសុខ នៅរសៀល ថ្ងៃនេះ។


អធិការ នគរបាល ខណ្ឌ សែនសុខ លោក ម៉ក់ ហុង​ ឲ្យដឹងយ៉ាងខ្លីថា ឡចំ​ហុយ​ចំហាយ​ទឹកសម្រាប់បាញ់អ៊ុត ខោ អាវ ដែលមានមុខកាត់១ម៉ែត្រ៥០ និងទទឹង២ម៉ែត្រ៦៦ នៅរោងចក្រ ស៊ិន តៃ (Zhen Tai Garment (Cambodia) co., ltd.)​ បានផ្ទុះ និងប៉ើងចម្ងាយជាង ៦០ម៉ែត្រ ដោយបាន​សម្លាប់កម្មការិនី​ម្នាក់​ដែល​កំពុងហូបបាយ និងកម្មករ៧នាក់ទៀត ក្នុង​នោះមា​ន​ស្ត្រីមាន​ផ្ទៃពោះ​ម្នាក់ បាន​រងរបួស​បែក​ក្បាល និងបាក់ជើង។

នៅពេលសួរថា មូលហេតុអ្វីបាននាំឲ្យផ្ទុះឡនោះ? តើសមត្ថកិច្ច​និងចាត់​វិធានការ​ដូច​ម្តេច​ លើ​ម្ចាស់​រោងចក្រ? លោក ម៉ក់ ហុង​ ឆ្លើយយ៉ាងខ្លីថា ​អ្នក​ជំនាញ​បច្ចេក​ទេស​កំពុង​​សិក្សា និងកោះហៅម្ចាស់រោងចក្រមក​សាកសួរជុំវិញករណីនេះ​។ លោកនិយាយ ថា, «យើងកំពុង​សាក​សួរ​យកមក​ធ្វើការ ឥឡូវ​ខ្ញុំកំពុង​ជាប់រវល់​យក​ម​ក​ធ្វើការណា»

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា ករណីដែលផ្ទុះឡចំហុយ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស​នេះ ដោយ​សារ​ការធ្វេស​ប្រហែល​របស់​អាជ្ញាធរ ដែលមិនបានពិនិត្យឲ្យបានដិតដល់ នៅពេលចុះធ្វើអធិការកិច្ច​នៅក្នុង​រោងចក្រ​។

លោក មឿន តុលា បញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហា​នេះឲ្យមានប្រសិទ្ធភាព ក្រុមអធិការកិច្ចត្រូវ​ពិនិត្យជាប្រចំា​ចំពោះ​ឡចំហុយ​នៅតាមរោងចក្រទំាងអស់ ​ ដើម្បកុំឲ្យមានរឿង​នេះកើតឡើងបន្តទៀត។ លោកយល់ ថា, «ពិនិត្យគុណភាពឡចំហុយជាប្រចំា ថាវាយល់ល្អថាត្រូវ​ត្រួតពិនិត្យវារៀង​រាល់អាទិត្យ រៀង​រាល់ថ្ងៃ ថាតើវាមានភាពប្រក្រតីអីខ្លះចំពោះឡចំហុយ ព្រោះយើងគួរតែគិតគូអំពីប្រព័ន្ធការពារប្រសើរជាង​ប្រព័ន្ធព្យាបាល ហើយកុំអាងថាពេលដែលស្លាប់ទៅមាន ប.ស.ស ជាអ្នកចេញ ឬក៏មាន ប.ស.ស ជាអ្នកគ្រប់គ្រងទៅលើគ្រួសារអី វាជារឿង​មួយល្អ ប្រសើរ ក៏ប៉ុន្តែ​ជីវិត​មនុស្ស​មិនមែ​ន​យើង​ចេះតែ​យក​ទៅលេង​សើចទេ មែនស្លាប់ថ្ងៃនេះហើយ ថ្ងៃស្អែកកើតវិញទេ ការបាត់​បង់ក្រុមគ្រួសាររបស់គេមួយ វាជា​រឿង​​មួយ​ទុក្ខសោកខ្លំាងណាស់ កុំយក​ជីវិតមនុស្សទៅលេងសើច​​»

យ៉ាងណាក៏ដោយ VOD មិនអាច​សុំការបំភ្លឺពីថៅកែរោងចក្រ ស៊ិន តៃ (Zhen Tai Garment (Cambodia) co., ltd.) បានទេនៅរសៀលថ្ងៃពុធ​នេះ​៕


2 comments:

  1. Anonymous7:28 AM

    Shoddy construction, poor safety. It's so sad for the victims and Cambodia. This is wide spread and prevalent.

    ReplyDelete
  2. Anonymous8:01 PM

    Preventive maintenance program and regular safety inspection should put in place by the garment owner and authority.
    A simple act of checking,testing,replacing faulty pressure relief valve of the hot water tank or high pressure steam boiler not only save workers lives but save time and lot of moneys.
    Now, even the non-injured workers have to stay home,get reduced wage (?) while waiting the reopening date of their work place.

    ReplyDelete