Paris Peace Accords 23 Oct. 1991

Saturday, March 4, 2017

លោក សម រង្ស៊ី អំពាវនាវ ឲ្យសហគមន៍ អន្តរជាតិ ជួយជម្រុញ តម្លាភាព ការបោះឆ្នោត | Sam Rainsy appeals to international community to push for electoral transparency

 

លោក សម រង្ស៊ី អំពាវនាវ ឲ្យសហគមន៍ អន្តរជាតិ ជួយជម្រុញ តម្លាភាព ការបោះឆ្នោត

VOD / វីអូឌី | ៤ មីនា ២០១៧


ខណៈ ការបោះឆ្នោត ជិតមកដល់ អតីត មេដឹកនាំ បក្សប្រឆាំង ដែលកំពុង និរទេសខ្លួន លោក សម រង្ស៊ី អំពាវនាវ រកសម្ពាធ ពីសហគមន អន្តរជាតិ ក្នុងន័យធានា ដល់ភាព ត្រឹ​មត្រូវ នៃការបោះឆ្នោត ខណៈ ​បក្ស​​​កា​ន់​​​អំ​ណាច កំពុង កែច្បាប់ ថ្មីមួ​យ ដែលគេ គិតថា ជាគ្រោះថ្នាក់ ដល់លទ្ធិប្រជាធិបតេយ្យ។


កាលថ្ងៃទី២មីនាម្សិលមិញ លោក សម រង្ស៊ី បានសរសេរ លើទំព័រ ហ្វេសប៊ុកផ្លូវការ របស់លោក ដោយអំពាវនាវឲ្យសហគមន៍​អន្តរ​ជាតិ ជួយជម្រុញឲ្យមានការបោះឆ្នោតត្រឹមត្រូវក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៧និងឆ្នាំ២០១៨។
បើតាមប្រតិទិន គ.ជ.ប. ប្រទេស កម្ពុជា នឹងរៀបចំ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ពោល គឺ នៅសល់ ​ប្រ​មា​ណ ជាជិត ៣ខែ ទៀតប៉ុណ្ណោះ។

លោក សម រង្ស៊ី បានស្នើ ឲ្យសហគមន៍ អន្តរជាតិ ជួយការពារ គណបក្សសង្គ្រោះជាតិ ឲ្យបានចូលរួម​ប្រកួត​ប្រ​ជែ​​ង​ការបោះឆ្នោត ដោយតម្លាភាព ដោយអះអាងថា គណបក្សកាន់អំណាច «កំពុងតែរក​លេសច​ង់​រំលា​​​យ​គណបក្សសង្គ្រោះជាតិ ដើម្បីជៀសវាងការប្រកួតប្រជែង ដោយសេរីនិងយុត្តិធម៌»

ការ​អំពាវនាវរបស់អតីតមេបក្សប្រឆាំងរូបនេះ បានធ្វើឡើងក្រោយពីស្ថាប័នច្បាប់ ដែលមាន​តែតំណា​ងរាស្ត្រ​បក្ស​​កាន់អំណាច អនុម័តយល់ព្រមជាបន្តបន្ទាប់ ក្រោមសំឡេងរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដូច​ជា​រដ្ឋសភា និងព្រឹទ្ធសភា។ ហើយពេលនេះ ច្បាប់ស្តីពីបក្សនយោបាយ ដ៏ចម្រូវសម្រាស់នេះ កំពុងស្ថិតនៅលើដៃក្រុ​មប្រឹក្សាធម្ម​នុញ្ញនៅឡើយ​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ និង​បាន​វាយ​បកវិញថា ការលើកឡើងរបស់លោក សម រង្ស៊ី គ្រាន់តែជាសំឡេងនៅក្រៅឆាក ដែល​លោក​ថា ​គ្មាន​កា​រចាប់អារម្មណ៍នោះទេ។

លោក ថា៖ «កាលពីថ្ងៃទី២ យើងដឹងហើយថា សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ បានរៀ​បចំក្បា​លម៉ាស៊ីន ប្រធាន អនុប្រធានរួចហើយ។ អញ្ចឹង សម រង្ស៊ី នេះ ប្រៀបដូចកប៉ា​ល់ចេញចោ​ល​ហើ​យ។ វា អត់មានផ្លូវបកក្រោយបានទេ។ ទី២ ចំពោះការអំពាវនាវរបស់គាត់ ឲ្យសហគមន៍អន្តរជាតិជួយការពារគណបក្សគាត់ កុំឲ្យមានការរំលាយអី! ខ្ញុំយល់ថា វាមិនមែនជាកត្តាកំនត់ទេ។ កត្តាកំនត់ វាស្ថិតនៅលើការប្រព្រឹត្តរបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សដទៃដែរ។ [កាលណា ] តែប្រព្រឹត្តផ្ទុយអំពីគោលកា​រណ៍ច្បាប់ស្តីពីគណប​ក្ស​នយោ​បាយ អាហ្នឹ​ង ត្រូវទទួលខុសត្រូវ ចំពោះខ្លឹមសារច្បាប់ដែលយើងប្រព្រឹត្តផ្ទុយនឹងហើយ»

ជាងនេះទៅទៀត លោកនយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានញឹកញាប់មិនឲ្យប្រទេសជាមិត្តអន្តរជាតិ លូកដៃចូ​លអន្តរាគមន៍បញ្ហាខ្វែងគំនិតគ្នា របស់អ្នកនយោបាយកម្ពុជា ដោយលោកអះអាងថា កិច្ចអន្តរាគមន៍​ណា​មួ​​យ​ពីសហគមន៍អន្តរជាតិ លោកថា ជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា។

មាត្រា៣៨នៃច្បាប់ថ្មីនេះ បានផ្តល់អំណាចដល់ក្រួងមហាផ្ទៃនិងតុលាការកំពូល អាចផ្អាកឬរំលាយគណ​បក្សចោល​បាន​ បើ​គណបក្សនោះ បានប្រព្រឹត្តកំហុសធ្ងន់ធ្ងដែលមានចែងក្នុងមាត្រា៦។

មាត្រា ៦ ចែងថា, «គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើ​សកម្មភាពណា​មួយ ធ្វើ​ឲ្យមា​នអប​គ​មន៍ ដែលនាំ​​ឲ្យ​អន្តរាយដល់ឯកភាពជាតិ និងបូរណភាព​ទឹកដី។ ធ្វើវិទ្ធំង្សនា​ប្រឆាំងនឹ​ងរបបប្រ​ជាធិបតេ​​យ្យ​ សេ​រីពហុ​បក្សនិ​ងរបបរាជានិ​យ​មអាស្រ័យរដ្ឋធម្មនុញ្ញ។ ធ្វើឲ្យប៉ះពា​ល់ដល់សន្តិនៃរដ្ឋ​។ បង្កើ​តកម្លាំ​ងប្រ​ដា​ប់អា​វុធ។​និ​ងធ្វើកា​រញុះញង់ដែលអាចនាំឲ្យបែកបាក់ជាតិ»

សហគមន៍អន្តរជាតិ មានតំណាងរាស្ត្រសហរដ្ឋអាមេរិក សហភាពអ៊ឺរុប តំណាងរាស្រ្ត​អាស៊ាន​ដើម្បីសិ​ទ្ធិម​នុ​ស្ស អង្គការ​ឃ្លាំង​មើលសិទ្ធិ​មនុសុ្ស​អន្តរជាតិ Human Rights Watch បានបង្ហាញការ​យល់​ឃើញ​ប្រហា​ក់​ប្រ​ហែលគ្នាថា ច្បាប់ថ្មីនេះ ​ជាគ្រោះថ្នា​ក់ដល់​លទ្ធិប្រជា​ធិបតេ​យ្យ​សេរី​ពហុបក្ស ដែល​មានចែ​ងក្នុងរ​ដ្ឋ​ធម្មនុញ្ញកម្ពុជា។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ថា ​ERA លោក យង់ គិមអេង លើកឡើងថា កិច្ចអន្តរាគមន៍ពី​សហ​គមន៍អ​ន្តរជាតិនឹងអាចកើតមានមកលើរដ្ឋាភិបាលកម្ពុជា អាស្រ័យទៅនឹងទំហំនៃភាពមិនប្រក្រតី ដោ​យ​ថា​​ដើម្បីជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានខំប្រឹងប្រែងជំរុញច្រើនឆ្នាំមកហើយ តា​មរយៈ​​កិច្ចព្រ​មព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក យង់ គិមអេង ឲ្យដឹងដែរថា ភាពស្របច្បាប់របស់រដ្ឋាភិបាល ស្ថិតក្រោមការឃ្លាំមើលរបស់​សហ​គ​ម​ន៍ជាតិនិងអន្តរជាតិ ដែលជាម្ចាស់ជំនួយ ពីតម្លាភាពនៃការបោះឆ្នោត។ ​លោកថា បើសហ​គម​ន៍អន្ត​រជាតិ មិ​នទទួលស្គាល់លទ្ធផលបោះឆ្នោត លោកថា កម្ពុជានឹងបាត់បង់​ឱកាស​ក្នុងការអភិវឌ្ឍជាតិ តាមរយៈ​ជំនួយ​នានា។

លោក ថា៖ «កាលណាការបោះឆ្នោតនៅប្រទេសយើងហ្នឹង មានបញ្ហាធំ ភាពមិនប្រក្រតំធំ អន្តរជាតិ​គេ អា​ច​មិនទទួលស្គាល់ការបោះឆ្នោត។ កាលណា គេអត់ទទួលស្គាល់ការបោះឆ្នោត ស្មើហ្នឹងគេមិនទទួលស្គាល់រដ្ឋាភិ​​បា​ល​កើតចេ​ញពីកា​របោះឆ្នោ​តដែរ។ បើសិនជា មា​នករណីអញ្ចឹងធ្វើឲ្យយើ​ងបាត់បង់ឱកាសក្នុ​ងកា​រអភិវឌ្ឍ​។ ពិសេសទាំងការអភិវឌ្ឍឃុំ​ សេដ្ឋកិច្ចរបស់យើង អត់មាននរណាហ៊ានមករកស៊ីបណ្តាក់ទុនជាមួយយើង។ គេអត់ សហការជាមួយយើង ក្នុងការដោះដូរទំនិញអីផ្សេងៗ។ អាហ្នឹង ជាការខាតបង់ហើយ»

កាលពីថ្ងៃទី២៣ខែកុម្ភៈ លោក សម រង្ស៊ី ក៏បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោក ដែលរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ដោយលើកឡើងថា «បើកា​របោះ​​ឆ្នោតខាង​មុខមិនត្រូ​វបានទ​ទួលស្គា​ល់ដោ​យអន្តរជាតិទេ រដ្ឋាភិបាលណា ដែលចង់​នៅ​ក្រាញ​អំ​ណាច​​​ដោយខុស​ច្បាប់ ​​នឹងប្រ​ឈមវិ​បត្តិសេដ្ឋ​កិច្ចដ៏​ធ្ងន់ធ្ងរបំផុត ហើយនឹងក្ស័យធនជាមិនខាន គឺ​ចប់​ជី​វិត​ ន​យោបាយតែម្តង»



1 comment:

  1. Anonymous4:27 AM

    Sam Rainsy appeals to international community to push for electoral transparency!
    ----------
    Shut up Scam Rainsy. You said you are out of politics and also above it. What are you doing now? You continue to do more harm than good.

    ReplyDelete