Paris Peace Accords 23 Oct. 1991

Monday, March 6, 2017

Sam Rainsy: កុំ ឲ្យតម្លៃ ទៅលើ ឯកសារ ជាលាយលក្ខណ៍ អក្សរ ឬជាសម្លេង ដែលគេ ប្រឌិត ឬកាត់ត | As united and as strong as ever

Image may contain: 2 people, crowd and outdoor

៥ មិនា ២០១៧ | 5 March 2017 
As united and as strong as ever

សូម បងប្អូន កូនក្មួយ កុំ ឲ្យតម្លៃ ទៅលើ ឯកសារ ជាលាយលក្ខណ៍ អក្សរ ឬជាសម្លេង ដែលគេ ប្រឌិត ឬកាត់ត យកមក ផ្សព្វផ្សាយ ក្រៅបរិបទ របស់វា, ហើយ ក៏កុំជឿ ការបកស្រាយ អកុសល និងការញុះញង់ ទាំងឡាយ ដែលធ្វើឡើង ក្នុងគោលបំណង ប៉ុន
ប៉ង បំបែកបំបាក់ ផ្ទៃក្នុង គណបក្ស សង្គ្រោះជាតិ។  តាមការពិត គណបក្ស សង្គ្រោះជាតិ នៅតែ រឹងមាំ ដដែល ពីព្រោះ អ្នក ស្នេហាជាតិ និងអ្នក ស្រលាញ់យុត្តិធម៌ ទាំងអស់ យល់ច្បាស់ ថា, ឯកភាព ជាលក្ខខណ្ឌ ចាំបាច់ ដើម្បី សង្គ្រោះជាតិយើង ទាំងអស់គ្នា។  គ្រប់កាលៈទេសៈ ទោះ ជាមាន តំណែង ជាប្រធាន ឬគ្មាន តំណែងអ្វី ក្នុងបក្ស ក៏ដោយ លោក កឹម សុខា និងរូបខ្ញុំ សម រង្ស៊ី នៅតែ ជាមនុស្ស តែមួយ, គឺ ជាដៃគូ ស្លាប់រស់ ដើម្បី សង្គ្រោះជាតិយើង។  ដោយសារតែ ខាងគេ ម្ខាងទៀតនោះ រកវិធីអ្វី មិនបាន ដើម្បី ធ្វើឲ្យ គណបក្ស សង្គ្រោះជាតិ ចុះខ្សោយ, ពួកគេ មានតែ ប្រើល្បិច កាន់តែ ថោកទាបទៅ ថោកទាបទៅ។  តែ នៅទីបញ្ចប់ ត្រូវ តែ ចាញ់គណបក្ស សង្គ្រោះជាតិ ជាមិនខាន ពីព្រោះ គណបក្ស សង្គ្រោះជាតិ តំណាង ឲ្យសេចក្តី សង្ឃឹម, កិត្តិយស, និងភាពថ្លៃថ្នូរ របស់ ប្រជារាស្ត្រ ខ្មែរ ទាំងមូល។
 

To all fellow compatriots: Please disregard any materials (letters, statements or audio tapes) that have been invented or doctored and published out of their context, and don’t be deceived by such materials, which are just incitements aimed at dividing the CNRP. In fact, the CNRP remains as strong as ever because all patriots and all justice loving people clearly understand that unity is the sine qua non for the success of our mission to rescue our nation. In all circumstances, as president or without any position in the party, Kem Sokha and I, Sam Rainsy, are as one, meaning we will live and fight together until we succeed in rescuing our nation. Because the other side cannot find any means to weaken the CNRP, they desperately resort to cheaper and cheaper tricks, but eventually and inevitably they will be defeated by the CNRP which represents the hope, the honour and the dignity of the Cambodian people.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment