
ភូមិបរិស្ថាន ជប៉ុន ស្អាត ទីឋានគន់ត្រី ក្នុងប្រឡាយ ដ៏ខ្វាត់ខ្វែង

បើ កំពុង ស្វែងរក បទពិសោធ រស់នៅ បែបជនបទ របស់ ពលរដ្ឋជប៉ុន ចាកឆ្ងាយ ពីភាព អាប់អួ ក្នុងក្រុង ហ៊ីដា ហ្វូរូកាវ៉ា គួរតែ អាច។
ទីប្រជុំជន ដ៏ស្ងប់ស្ងាត់ មួយនេះ ដែលប្រជាជន រស់នៅ ក្នុងបរិវេណគ្មាន ភាពមមាញឹក អ្នក នឹងមិន ខ្វះខ្យល់ អាកាស បរិសុទ្ធ ដ៏ឈ្ងុយឈ្ងប់ សម្រាប់ ដកចេញចូល ឡើយ។
ក្រុងហ៊ីដា ហ្វូរូកាវ៉ា ស្ថិតនៅភាគខាងជើងក្រុងតាកាយ៉ាម៉ា នៃខេត្ដហ្គីហ្វ៊ូ មានប្រជាប្រិយភាពខ្លាំងដោយសារប្រឡាយ និងហ្វូងត្រីចម្រុះពណ៌។
កាលពីជិតកន្លះសតវត្សរ៍មុន ពលរដ្ឋក្រុងនេះប្រើទឹកប្រឡាយនេះសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ដូចជា ការបោកគក់។ វាធ្វើឲ្យគុណភាពទឹកប្រែជាកខ្វក់យ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុងបានសម្រេចចិត្ដដាក់ចិញ្ចឹមត្រីដោយជឿថា បើមានត្រីរស់នៅក្នុងទឹក អ្នកភូមិនឹងផ្ដើមជួយសម្អាតបរិស្ថាន។
ជំនឿនេះក្លាយជាការពិត។ ពេលនេះ ផ្ទៃទឹកប្រឡាយទាំងមូលមានសភាពស្អាត ហើយទីក្រុងបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់។
ហ្វូរូកាវ៉ា ល្បីជាទីក្រុងបុរាណ និងចំណាស់មួយក្នុងតំបន់ហ៊ីដា ក្រៅពីក្រុង តាកាយ៉ាម៉ា។
ជាមួយជញ្ជាំងថ្មប្រាសាទ និងរបងផ្ទះពណ៌សដ៏ស្រស់ស្អាតពីផ្ទៃខាងក្រោយ ទន្លេសេតូ ជាចំណុចទាក់ទាញបំផុត។ ប្រឡាយទឹកទាំងនេះ ហូរបែកចេញពីទន្លេពុះជ្រែកភូមិឋានពលរដ្ឋ បានក្លាយជាជម្រកត្រីខយ (Koi) ចម្រុះពណ៌ជាង ១ ពាន់ក្បាលបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យ។
ត្រីចម្រុះពណ៌ទាំងនេះបានក្លាយជាការកម្សាន្ដត្រជាក់ភ្នែកសម្រាប់ភ្ញៀវទេសចរ។ ក្រៅពីធំថ្លោសៗ ភ្ញៀវក៏អាចគយគន់ហ្វូងត្រីហែលទៅតាមគោលដៅពួកវារៀងៗខ្លួនពេញផ្ទៃទឹកនៃប្រឡាយដែលមានប្រវែងមួយគីឡូម៉ែត្រ។
ទោះបីជា មានការ ផ្ដល់ចំណី ជាហូរហែ យ៉ាងណា ក៏ដោយ ក៏ពួកវា នឹងមិន បង្វែរគោលដៅ ឡើយ។
ធ្វើដំណើរតែ ១៥ នាទីតាមរថភ្លើងពីក្រុងតាកាយ៉ាម៉ា ប្រជុំជនតូច ហ៊ីដាហ្វូរូកាវ៉ា ជាទីក្រុងមាត់ទន្លេ និងការប្រាស្រ័យទាក់ទងជាមួយនឹងពលរដ្ឋវ័យចំណាស់ដ៏រួសរាយ ដែលមានចិត្ដចង់អភិរក្សប្រវត្ដិសាស្ដ្របុរមបុរាណ និងវប្បធម៌ខ្លួន។
ទិដ្ឋភាពតាមដងផ្លូវស្រស់ស្អាត ប្រាសាទស្ងប់ស្ងាត់ និងសារមន្ទីរគួរឲ្យចាប់អារម្មណ៍ ស្រោបដោយជួរភ្នំហ៊ីដា។
រៀងរាល់ខែមេសា ទីក្រុងតូចហ៊ីដា ហ្វូរូកាវ៉ា នេះជាទីឋានរៀបចំនូវព្រឹត្ដិការណ៍ ហ្វូរូកាវ៉ា ម៉ាតស៊ូរិ ឬក៏បុណ្យអាក្រាតដ៏ពេញនិយម៕
No comments:
Post a Comment