Paris Peace Accords 23 Oct. 1991

Sunday, March 12, 2017

សមត្ថកិច្ច​ នាំ​ខ្លួន ​ក្រុម​យុវជន​ ដែល​ចាក់​បញ្ចាំង​ វីដេអូ​ ឃាតកម្ម​ បណ្ឌិត កែម ឡី ទៅ​សួរ​នាំ | Security arrest group of youth for questioning for screening film re murder of Kem Ley

សមត្ថកិច្ច​សាលា​ខណ្ឌ​ឫស្សីកែវ នាំ​ខ្លួន​ក្រុម​យុវជន​ដែល​ចាក់​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី ទៅ​សួរ​នាំ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។
សមត្ថកិច្ច​សាលា​ខណ្ឌ​ឫស្សីកែវ នាំ​ខ្លួន​ក្រុម​យុវជន​ដែល​ចាក់​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី ទៅ​សួរ​នាំ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Tha Kitya

សមត្ថកិច្ច​ នាំ​ខ្លួន ​ក្រុម​យុវជន​ ដែល​ចាក់​បញ្ចាំង​ វីដេអូ​ ឃាតកម្ម​ បណ្ឌិត កែម ឡី ទៅ​សួរ​នាំ

 RFA | ១២ មិនា ២០១៧

សមត្ថកិច្ច​ សាលា​ខណ្ឌ​ ឫស្សីកែវ នាំ​ខ្លួន ​ក្រុម​យុវជន ដែល​ចាក់​បញ្ចាំង​ វីដេអូ​ របស់ ​ទូរទស្សន៍​ អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ ឃាតកម្ម​ បណ្ឌិត កែម ឡី ទៅ​សួរ​នាំ​ នៅ​ប៉ុស្តិ៍​ប៉ូលិស​ ទួលសង្កែ នៅ​រសៀល ​ថ្ងៃ​អាទិត្យ ទី​១២ មីនា។  សមត្ថកិច្ច​ អះអាង ​ថា, ក្រុម​យុវជន​នេះ ​មិន​បាន​ សុំ​ ច្បាប់​ ចាក់​បញ្ចាំង​ វីដេអូ​ ជា​មុន, ហើយ ​ថា​សំណុំ​រឿង ​បណ្ឌិត កែម ឡី កំពុង ​ស្ថិត​នៅ​ក្នុង​ដៃ​ តុលាការ​ នៅ​ឡើយ។

ក្រុម​យុវជន ​ដែល​ត្រូវ​ សមត្ថកិច្ច​ នាំ​ខ្លួន​ ទៅ​សួរ​នាំ ​រួម​មាន ប្រធាន​ សមាគម ​សម្ព័ន្ធ ​និស្សិ ត​បញ្ញវន្ត​ ខ្មែរ លោក មួង សូនី និង​យុវជន  ៣​នាក់​ ផ្សេង​ទៀត។

វីដេអូ ​ដែល​ក្រុម​ យុវជន​ ដែល​គេ​ ស្គាល់​ថា​ ជា​យុវជន កែម ឡី និយម នឹង​ចាក់​បញ្ចាំង​នោះ រួម​មាន​ វីដេអូ ​របស់ ​ទូរទស្សន៍​ អាល់ហ្សាហ្សេរ៉ា ប្រវែង​ ជិត​កន្លះ​ម៉ោង ដោយ​មាន​ ការ​បកប្រែ​ ជា​ភាសា​ខ្មែរ​ ផង និង​វីដេអូ ​ឯកសារ​ ពាក់ព័ន្ធ​ នឹង​ឃាតកម្ម​ បណ្ឌិត កែម ឡី នៅ​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) បូកគោ ដែល​ត្រូវ​ បាន​គេ ​បង្ហាញ ​នៅ​តុលាការ។

កម្មវិធី​ ចាក់​បញ្ចាំង ​វីដេអូ​នេះ គឺ​ ធ្វើ​នៅ​ ទីស្នាក់ការ ​សមាគម​ សម្ព័ន្ធ​ និស្សិត​ បញ្ញវន្ត​ខ្មែរ និង​អង្គការ​ ពលរដ្ឋ​ ដើម្បី​ អប់រំ ដែល​មាន​ អាសយដ្ឋាន​ ផ្ទះ​លេខ A13 ផ្លូវ​លេខ ១០៧ ភូមិ ​ទួលសង្កែ សង្កាត់​ ទួលសង្កែ ខណ្ឌ​ ឫស្សីកែវ រាជធានី​ ភ្នំពេញ។

សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន កែម ឡី ២០១៧ ១៤៤០
សមត្ថកិច្ច​ ចម្រុះ​ សាលា​ខណ្ឌ​ឫស្សីកែវ ចុះ​ពិនិត្យ​ក្ រុម​យុវជន​ ដែល​ចាក់​បញ្ចាំង ​
វីដេអូ​ របស់ ​ទូរទស្សន៍​ អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំ ពី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ
​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya RFA/Tha Kitya

2 comments:

  1. Anonymous3:52 AM

    These youths are not in the knows, have no hard evidences. They just conveniently make up facts to suit their agenda. I say, arrest them and administer some bamboo sticks on their skins. Then pour salt water over their skin to make them swear not to make up lies again.

    Do that again and again for a few months, they will never dare to lie again.

    ReplyDelete
  2. Anonymous7:38 AM

    3:52 AM

    You're trying to bark falsely to help your Samdach Ach Koar Hun.
    A crime conspirator can be prosecuted as much as the perpetrator.

    ReplyDelete