Paris Peace Accords 23 Oct. 1991

Sunday, March 12, 2017

លោក សុខ អាន ត្រូវ​ បាន​បញ្ជូន ​ពី​ប្រទេស បារាំង​ ទៅ​ព្យាបាល​ ជំងឺ​ នៅ​សិង្ហបុរី​វិញ | Sok An transported from France to Singapore medical reasons

ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែង​ក្នុង​ពិធី​បុណ្យ​ទន្លេ​នា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥។
ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែង​ក្នុង​ពិធី​បុណ្យ​ទន្លេ​នា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥។

លោក សុខ អាន ត្រូវ​ បាន​បញ្ជូន ​ពី​ប្រទេស បារាំង​ ទៅ​ព្យាបាល​ ជំងឺ​ នៅ​សិង្ហបុរី​វិញ

RFA | ១២ មិនា ២០១៧

មន្ត្រី​ ជាន់​ខ្ពស់ ​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​ ដែល​ស្និទ្ធ​ នឹង​ក្រុម​គ្រួសារ​ របស់​លោក​ ឧបនាយក រដ្ឋមន្ត្រី សុខ អាន ឲ្យ​ដឹង​ ថា, នៅ​ពេល​នេះ លោក សុខ អាន ត្រូវ​ បាន​បញ្ជូន​ចេញ​ ពី​មន្ទីរពេទ្យ​ ប្រទេស​ បារាំង ទៅ​ព្យាបាល​ នៅ​ប្រទេស ​សិង្ហបុរី វិញ។

អ្នក​នាំ​ពាក្យ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​អាស៊ីសេរី​ ដឹង​ នៅ​ថ្ងៃ​ ទី​១២ ខែ​មីនា នេះ​ ថា, មូលហេតុ​ ដែល​ត្រូវ​ បញ្ជូន​លោក សុខ អាន ដែល​ជា​រដ្ឋមន្ត្រី ​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​ ទៅ​ព្យាបាល​ បន្ត​ នៅ​ប្រទេស​ សិង្ហបុរី វិញ​នេះ ព្រោះ នៅ​ជិត​កម្ពុជា ជាង​ប្រទេស​ បារាំង ដែល​បង្ក​ ភាព​ងាយស្រួល​ ដល់​មន្ត្រី​ ក្រោម​ឱវាទ​ សុំ​យោបល់​ ពី​លោក សុខ អាន មុន​សម្រេច ​ការងារ​ អ្វី​មួយ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ព័ត៌មាន​ចុង​ក្រោយ​ដែល​លោក​ទទួល​បាន​ពី​ក្រុម​គ្រួសារ​របស់​លោក សុខ អាន នៅ​ថ្ងៃ​ទី​១២ ខែ​មីនា គឺ​លោក សុខ អាន មាន​សុខភាព​ល្អ​ប្រសើរ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា លោក សុខ អាន នឹង​វិល​ត្រឡប់​មក​បំពេញ​ការងារ​វិញ​នៅ​ពេល​ណា​នោះ​ទេ។

ការ​ ឲ្យ​ដឹង​ របស់​លោក ផៃ ស៊ីផាន នៅ​ពេល​នេះ គឺ​ ជា​ការ​ឆ្លើយតប​ ទៅ​នឹង​បណ្ដាញ​ សារព័ត៌មាន ​មួយ​ចំនួន និង​អ្នក​ប្រើប្រាស់​ បណ្ដាញ​សង្គម​ ហ្វេសប៊ុក (Facebook) សរសេរ​ ថា, លោក សុខ អាន ទទួល​មរណភាព​ហើយ។  ប៉ុន្តែ​ លោក ផៃ ស៊ីផាន ចោទ​ប្រកាន់​ព័ត៌មាន​នេះ​ថា ជា​ពាក្យ​ចចាមអារ៉ាម​ដែល​ប្រមាថ​ដល់​អាយុ​ជីវិត​ថ្នាក់​ដឹកនាំ​កំពូល​ប៉ុណ្ណោះ។

នៅ​រយៈពេល​ចុង​ក្រោយ​នេះ គេ​មិន​បាន​ឃើញ​លោក សុខ អាន ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី កាន់​ការងារ​រដ្ឋាភិបាល​ដ៏​ច្រើន​នោះ បង្ហាញ​មុខ​ជា​សាធារណៈ ឬ​ចូល​ប្រជុំ​សភា​នោះ​ទេ។ ប៉ុន្តែ​លោក ផៃ ស៊ីផាន ថា​លោក សុខ អាន ទើប​ធ្វើ​ដំណើរ​ចុះ​ឡើង​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ៕



No comments:

Post a Comment