Paris Peace Accords 23 Oct. 1991

Monday, March 27, 2017

សមត្ថកិច្ច​ ចាប់​ខ្លួន ​ស្ត្រី​ ពីរ​នាក់​ ដែល​ធ្វើ​ យុទ្ធនាការ ​ថ្ងៃ​ច័ន្ទ​ ពណ៌​ខ្មៅ​ ក្នុង​សហគមន៍​ បុរីកីឡា | Security detained 2 women engaging in Black Monday campaign at the Borei Keila community

សកម្មជន​ដីធ្លី​បុរីកីឡា លោកស្រី ណាត់ ស្រីណាក់ ពេល​សមត្ថកិច្ច​ចាប់​រុញ​ចូល​ឡាន បញ្ជូន​ទៅ​ខណ្ឌ​៧មករា នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
សកម្មជន​ដីធ្លី​បុរីកីឡា លោកស្រី ណាត់ ស្រីណាក់ ពេល​សមត្ថកិច្ច​ចាប់​រុញ​ចូល​ឡាន បញ្ជូន​ទៅ​ខណ្ឌ​៧មករា នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang

សមត្ថកិច្ច​ ចាប់​ខ្លួន ​ស្ត្រី​ ពីរ​នាក់​ ដែល​ធ្វើ​ យុទ្ធនាការ ​ថ្ងៃ​ច័ន្ទ​ ពណ៌​ខ្មៅ​ ក្នុង​សហគមន៍​ បុរីកីឡា

RFA / វិទ្យុ អាស៊ី សេរី | ២៧ មិនា ២០១៧


អាជ្ញាធរ​​ ខណ្ឌ​ ៧​មករា​ ចាប់​ខ្លួន​ ស្ត្រី​ សកម្មជន​ ដីធ្លី​ បុរីកីឡា​ ពីរ​នាក់ ក្នុង​ចំណោម ​ស្ត្រី​ ជិត ​១០​នាក់ ដែល​ធ្វើ​ យុទ្ធនាការ​ ថ្ងៃ​ច័ន្ទ​ ពណ៌​ខ្មៅ ក្នុង​សហគមន៍​ របស់​ខ្លួន​ នៅ​តំបន់​ បុរីកីឡា រាជធានី​ ភ្នំពេញ នៅ​ព្រឹក ​ថ្ងៃ​ទី២៧ មីនា។ 

ក្រោយ​ចាប់​ ភ្លាម​ៗ អ្នក​ទាំង​ពីរ ​គឺ​ លោកស្រី ស ស៊ន និង​លោកស្រី ណាត់ ស្រីណាក់ ត្រូវ​ បាន​បញ្ជូន​ ទៅ​សាលាខណ្ឌ​ ៧​មករា។

យុទ្ធនាការ​ ថ្ងៃ​ច័ន្ទ​ ពណ៌​ខ្មៅ​ ត្រូវ​ បាន​សង្គម ស៊ីវិល រួម​នឹង​ សកម្មជន ​ដី​ធ្លី តែង​ធ្វើ​ រៀង​រាល់ ​ថ្ងៃ​ច័ន្ទ ដោយ​ស្លៀកក់​ ពណ៌​ខ្មៅ ជា​សារ​ ដើម្បី​ ទាមទារ​ ដោះលែង​ មន្ត្រី​ សិទ្ធិមនុស្ស​ អាដហុក និង​មន្ត្រី​ គ..ប. ដែល​រង​ការ​ ចោទ​ ថា បាន​សូកប៉ាន់ និង​សម​គំនិត​ សូកប៉ាន់​ សាក្សី​ លើ​នាង​ ខុម ចាន់តារាទី ហៅ​ស្រីមុំ

No comments:

Post a Comment