Paris Peace Accords 23 Oct. 1991

Sunday, March 5, 2017

[Vietnamization: Border] ក្រុម​យុវជន​ បី​ក្រុម​ បន្ត​ បេសកកម្ម ​១០០ ​រាត្រី​របស់​ បណ្ឌិត កែម ឡី | 3 youth groups to continue Dr. Kem Ley's mission of 100 nights

បណ្ឌិត កែម ឡី ចុះ​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៅ​ខេត្ត​ព្រៃវែង។ RFA/Brach Chev
បណ្ឌិត កែម ឡី ចុះ​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៅ​ខេត្ត​ព្រៃវែង។ RFA/Brach Chev

ក្រុម​យុវជន​ បី​ក្រុម​ បន្ត​ បេសកកម្ម ​១០០ ​រាត្រី​របស់​ បណ្ឌិត កែម ឡី

RFA / វិទ្យុ អាស៊ី សេរី | ៥ មីនា ២០១៧


ក្រុម​យុវជន​ នៃ​សមាគម ​និស្សិត ​បញ្ញវន្ត​ខ្មែរ និង​យុវជន​ មហា​នគរ   បន្ត​ បេសកកម្ម ១០០ ​រាត្រី ដែល​ជា​របស់​បណ្ឌិត កែម ឡី ចូល​ដល់​រាត្រី​ ទី​១៦។  យុវជន​ អះអាង​ ថាm ជា​សិស្ស ​របស់​លោក នឹង​បន្ត​ បេសកកម្ម​នេះ​ រហូត​ដល់​ គោលដៅ។

ក្រុម​យុវជន ​នៃ​សមាគម​ សម្ព័ន្ធ​និស្សិត ​បញ្ញវន្ត​ខ្មែរ រួម​ទាំង ​យុវជន​ មហា​នគរ បន្ត​បេសកកម្ម ១០០ ​រាត្រី​របស់​បណ្ឌិត កែម ឡី ក្នុង​ការ​ ស្វែងរក​ ព័ត៌មាន​ អំពី​ ជីវភាព​ រស់នៅ​ ប្រចាំ​ថ្ងៃ ​របស់ ​ពលរដ្ឋ​ កម្ពុជា និង​បញ្ហា​ ព្រំដែន


យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គឺ​លោក មួង សូនី ថ្លែង​ថា បេសកកម្ម​នេះ​ជា​បេសកកម្ម​សំខាន់​បន្ត​ពី​រាត្រី​ទី​១៥ ដែល​បណ្ឌិត កែម ឡី បាន​ធ្វើ​កាល​ពី​លោក​នៅ​មាន​ជីវិត៖ «បន្ត​ពី​ដំណើរការ​ដែល​គាត់​ខំ​ធ្វើ ដើម្បី​ប្រទេស​ជាតិ​ហ្នឹង។ រឿង​មួយ​ទៀត គឺ​ដោយសារ​តែ​ពួក​ខ្ញុំ​បាន​ចងក្រង​សៀវភៅ​លោកគ្រូ កែម ឡី ចងក្រង​គំនិត​ស្នាដៃ​របស់​គាត់​ហ្នឹង​ទុក​ជា​ឯកសារ ដែល​ធ្វើ​ចុង​ក្រោយ​ហ្នឹង គឺ​យើង​បាន​លក់​ជា​ថវិកា ហើយ​ថវិកា​ហ្នឹង​ក៏​យើង​បាន​សន្យា​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​ថា កាលណា​យើង​លក់​សៀវភៅ​បាន​លុយ គឺ​យើង​យក​ថវិកា​ហ្នឹង ទៅ​បន្ត​ធ្វើ​បេសកកម្ម ១០០​រាត្រី និង​រឿង​កោះ។ ប៉ុន្តែ​ដោយហេតុ​ថា កន្លង​មក​មាន​យុវជន​មួយ​ចំនួន​ក្នុង​មាន​អ្នក​នយោបាយ​ខ្លះ​ដែរ ប្រកាស​ថា​នឹង​បន្ត​បេសកកម្ម ១០០​រាត្រី​តាម​បណ្ឌិត កែម ឡី ហ្នឹង មិន​ទាន់​ធ្វើ។ អ៊ីចឹង​យើង​យក​ថវិកា​ពី​ការ​លក់​សៀវភៅ​ហ្នឹង ហើយ​និង​ការ​សន្យា​ដែរ ក៏​បន្ត​បេសកកម្ម​យុទ្ធនាការ ១០០​រាត្រី និង​រឿង​កោះ​ហ្នឹង​ទៅ»

បណ្ឌិត កែម ឡី ធ្លាប់​បាន​ចុះ​ទៅ​តាម​មូលដ្ឋាន​នានា​បាន​ចំនួន ១៥​រាត្រី ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ពិនិត្យ​មើល​បញ្ហា​សង្គម នយោបាយ សេដ្ឋកិច្ច និង​បញ្ហា​ព្រំដែន ហើយ​វិភាគ​អំពី​បញ្ហា​ទាំងនោះ​សម្រាប់​ពលរដ្ឋ​កម្ពុជា ទាំង​មូល។ លោក​ត្រូវ​បាន​ឃាតក​ដែល​អះអាង​ថា ឈ្មោះ ជួប សម្លាប់ បាញ់​សម្លាប់​លោក​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ក្រោយ​មរណភាព​បណ្ឌិត កែម ឡី មាន​យុវជន និង​អ្នក​នយោបាយ​ខ្លះ​សន្យា​ថា នឹង​បន្ត​បេសកកម្ម ១០០​រាត្រី​របស់​លោក។

ក្នុង​បេសកកម្ម​រាត្រី​ទី​១៦ បន្ត​ពី​បណ្ឌិត កែម ឡី លោក មួង សូនី ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​យុវជន​របស់​លោក បាន​ចុះ​សិក្សា និង​សម្ភាស​ផ្ទាល់​អំពី​ជីវភាព​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ប៉ៃលិន។ ក្រុម​យុវជន​ទាំងនេះ​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា នៅ​តំបន់​ព្រំដែន​ទាំងនោះ​មាន​ជីវភាព​លំបាក គ្មាន​ការ​អភិវឌ្ឍ ប្រព័ន្ធ​ទឹក និង​សេវា​សាធារណៈ​ខ្វះខាត ដែល​ជា​កង្វះ​ការ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​នោះ។ យុវជន​ជាច្រើន​ចេញ​ទៅ​ធ្វើ​កម្មករ​ខ្វះ​ជំនាញ​នៅ​ប្រទេស​ថៃ។

ក្រៅ​ពី​តំបន់​ព្រំដែន ក្រុម​យុវជន​របស់​លោក មួង សូនី ក៏​បាន​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​អ្នក​រស់នៅ​តាម​បឹង​ទន្លេសាប​ដែរ ទាំង​ពលរដ្ឋ​ខ្មែរ និង​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​ទាក់ទង​នឹង​បញ្ហា​នេសាទ និង​ហានិភ័យ​សម្រាប់​ប្រទេស​កម្ពុជា។ ការ​ស្រាវជ្រាវ​រក​ឃើញ​ថា បញ្ហា​បរិស្ថាន​ទឹក​ទន្លេសាប ដែល​ប្រើប្រាស់​ដាំ​ស្ល ទទួល​ទាន ងូត មាន​ភាព​កខ្វក់ មាន​ជំងឺ។ យុវជន សូនី ប្រៀបធៀប​ថា ពលរដ្ឋ​ខ្មែរ​ប្រឈម​បញ្ហា​គ្មាន​មុខ​របរ​ទៅ​នេសាទ​ឆ្ងាយ​ពី​ផ្ទះ។ រីឯ​ជនជាតិ​វៀតណាម រស់នៅ​ទីនោះ​កើន​ឡើង ប្រើ​ឧបករណ៍​ទំនើប​ខុស​ច្បាប់ ធ្វើ​ឲ្យ​ផល​ត្រី​ធ្លាក់​ចុះ​ខ្លាំង៖ «អ៊ីចឹង​ទៅ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ការ​បន្ត​បេសកកម្ម​នេះ​វា​ជា​រឿង​សំខាន់ និង​ចាំបាច់​មែន​ទែន​សម្រាប់​ប្រទេស​ជាតិ​យើង។ បើ​សិន​ជា​យើង​អត់​ធ្វើ​ទេ តើ​នរណា​នឹង​មក​សិក្សា​បញ្ហា​ប្រទេស​ជាតិ​យើង​ហ្នឹង ដូចជា​ថ្មីៗ ខ្ញុំ​ចុះ​រាត្រី​ទី​១៦ អ៊ីចឹង បើ​ខ្ញុំ​អត់​ទៅ​ទេ គឺ​ខ្ញុំ​អត់​ដឹង​ថា យួន ហ្នឹង​មាន​គម្រោង​លេប​ត្របាក់​យក​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ២០​ឆ្នាំ​ទៀត​ទេ។ ឧទាហរណ៍​ដូចជា​នៅ​ក្នុង​បឹង​ទន្លេសាប ដែល​ខ្ញុំ​ចុះ​ទៅ​ថ្មីៗ​នេះ គឺ​មាន​វៀតណាម ជាង ១​ម៉ឺន​នាក់ នៅ​ក្នុង​រាត្រី​ទី​១៦ ដែល​ចុះ​ហ្នឹង។ យើង​ឃើញ​ថា ពួក​គាត់​ហ្នឹង​មាន​វប្បធម៌ មាន​សាលារៀន​ខ្លួន​ឯង មាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​របស់​ខ្លួន មាន​សិទ្ធិ​បោះឆ្នោត​មាន​មេ​ភូមិ​ជា​ជនជាតិ​វៀតណាម ទៀត»

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បន្ត​បេសកកម្ម ១០០​រាត្រី​នេះ គឺ​ជា​បន្ត​ដំណើរ​របស់​បណ្ឌិត កែម ឡី ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ស្វែង​យល់​ពី​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា ទាំង​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​ជន​អន្តោប្រវេសន៍ បញ្ហា​ព្រំដែន និង​កោះ ដែល​នៅ​លាក់លៀម។ លោក​មាន​បំណង​ប្រមូល​ព័ត៌មាន​ទាំងនេះ​ចងក្រង​ជា​សៀវភៅ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ជា​សាធារណៈ​ដែល​ទាក់ទង​នឹង​អភិបាលកិច្ច និង​យុត្តិធម៌​សង្គម។

សៀវភៅ​កម្រង​ទស្សនៈ​សង្គម និង​នយោបាយ​របស់​បណ្ឌិត កែម ឡី ដែល​ចងក្រង​ដោយ​ក្រុម​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​យុវជន​មហា​នគរ សរសេរ​ថា ក្នុង​បេសកកម្ម​ស្រាវជ្រាវ ១០០​រាត្រី បណ្ឌិត កែម ឡី បាន​ទៅ​ស្នាក់នៅ​តាម​ផ្ទះ​អ្នក​ភូមិ​នៅ​តាម​ព្រំដែន​វៀតណាម តាម​កោះ​ខ្លះ​ក្នុង​ឈូង​សមុទ្រ​ថៃ ភូមិ​ខ្មែរ​ក្រោម​នៅ​វៀតណាម​ខាង​ត្បូង និង​ភូមិ​ខ្មែរ​សុរិន្ទ​នៅ​ប្រទេស​ថៃ៕




1 comment:

  1. Anonymous7:17 AM

    People with small ears such as Kem Ley would tend to die under auspicious circumstance. While this is a superstition, there is some science behind it. If your ears are small, you won't hear as well and would miss certain cues from the surrounding, hence you would not be able to fend off some attacks, accidents.

    ReplyDelete