លោកសម រង្ស៊ី អតីតគណបក្សសង្រ្គោះជាតិ@Sam Rainsy Facebook |
លោក សម រង្ស៊ី ចេញមុខ អំពាវនាវ កុំឲ្យ សាធារណជន ឲ្យតម្លៃ លើសារ និងសំឡេង ដែលបែកធ្លាយ
RFI / វិទ្យុ បារាំង អន្តរជាតិ | ៥ មីនា ២០១៧
ខណៈ ដែលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
ចេញមុខ ទទួលស្គាល់ ការពិត ចំពោះ សារជាសំឡេង ដែលបែកធ្លាយ ជាមួយ លោក កឹម
សុខា នោះ, នៅរសៀលនេះ លោក សម រង្ស៊ី
អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ ក៏បាន ចេញមុខ មកដែរ ដោយអំពាវនាវ ដល់សាធារណជន កុំ ឲ្យតម្លៃ ទៅលើសារ និងសំឡេង ដែលបែកធ្លាយ ទាំងនោះ។
«សូម បងប្អូន កូនក្មួយ
កុំ ឲ្យតម្លៃ ចំពោះ ឯកសារ ជាលាយលក្ខណ៍អក្សរ ឬជាសំឡេង ដែលគេ ប្រឌិត ឬកាត់ត
យកមក ផ្សព្វផ្សាយ ក្រៅបរិបទ របស់វា, ហើយ ក៏កុំជឿ ការបកស្រាយ អកុសល និងការញុះញង់ ទាំងឡាយ ដែលធ្វើឡើង ក្នុងគោលបំណង ប៉ុនប៉ង បំបែកបំបាក់ ផ្ទៃក្នុង គណបក្ស សង្គ្រោះជាតិ។»
នេះគឺជាការអំពាវនាវរបស់លោកសម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនទៅកាន់សាធារណជន។ លោកអតីតប្រធានបក្សប្រឆាំងដែលទើបតែលាលែងពីតំណែងរូបនេះ ក៏បានគូសបញ្ជាក់បន្ថែមពីលើការអំពាវនាវទៀតថា គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំដដែលពីព្រោះអ្នកស្នេហាជាតិ និងអ្នកស្រលាញ់យុត្តិធម៌ទាំងអស់យល់ច្បាស់ថា ឯកភាពជាលក្ខខណ្ឌចាំបាច់ ដើម្បីសង្គ្រោះជាតិទាំងអស់គ្នា។
ជាមួយគ្នានេះ លោកសម រង្ស៊ី បានអះអាងដែរថា ទោះជាមានតំណែងជាប្រធានឬគ្មានតំណែងអ្វីក្នុងបក្សក៏ដោយ ក៏លោកកឹម សុខា និងរូបលោកនៅតែជាមនុស្សតែមួយគឺជាដៃគូស្លាប់រស់ ដើម្បីសង្គ្រោះជាតិ។ លើសពីនេះទៅទៀត លោកសម រង្ស៊ី បាននិយាយបញ្ឆិតបញ្ឆៀងថា ដោយសារតែខាងគេម្ខាងទៀតនោះ រកវិធីអ្វីមិនបានដើម្បីធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយ ទើបពួកគេមានតែប្រើល្បិច ដែលលោកសម រង្ស៊ី ហៅថា “កាន់តែថោកទាប"។
ចំណែកលោកកឹម សុខា ដែលទើបតែឡើងកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ និងជាជនសង្ស័យនៅក្នុងសារ និងសំឡេងដែលបែកធ្លាយនោះវិញ មិនបានបញ្ចេញប្រតិកម្មចំៗណាមួយទេទាក់ទងទៅនឹងសារទាំងនោះ។ តែទោះជាយ៉ាងណា លោកប្រធានថ្មីបក្សប្រឆាំងរូបនេះ បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា គណបក្សសង្គ្រោះជាតិកើតឡើងពីការរួបរួមគ្នា។ លោកគូសបញ្ជាក់បន្ថែមថា អ្វីៗគណបក្សសង្គ្រោះជាតិតែងតែរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាសម្រេច ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
ប្រតិកម្មពីសំណាក់អតីត និងពីសំណាក់ប្រធានថ្មីគណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានចេញមុខទទួលស្គាល់ថាសំឡេងដែលបែកធ្លាយរវាងរូបលោក និងលោក កឹម សុខា កាលពីយប់ថ្ងៃសៅរ៍នោះ គឺជាការពិត។ សំឡេងសន្ទនាគ្នានោះ ត្រូវបានបញ្ចេញដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា សីហា ។ វាគឺជាសំឡេងសន្ទនាគ្នាមានរយៈពេលជាង២០នាទី ដែលបានរៀបរាប់ពីសេនារីយ៉ូ(Scenario)ក្នុងការឆ្ពោះទៅក្តោបក្តាប់គណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខា នឹងការផាត់លោកសម រង្ស៊ី ចេញពីគណបក្សសង្គ្រោះជាតិ៕

Scam Rainsy, you said to leave politics and became "above" politics. What are you doing? Why are you still playing politics? Are you trying to pretend to be the nice guy and stage a come back in CNRP?
ReplyDeleteWhile Kem Sokha remains in silence to play down the incident, you keep making noise to play it up. You are scamming people again.
In spite of numerous obstacles, sooner or later,
ReplyDeletethe next Cambodia Prime Ministership will be
bestowed to the Khmer hero, Mr. Sam Rainsy !!! ✌️✌️✌️