សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី លើកដៃដែលមានសរសេរអក្សរអង់គ្លេសថា I need justice ដែលមានន័យថា ខ្ញុំចង់បានយុត្តិធម៌ នាតុលាការកំពូល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ RFA/Rann Samnang |
អង្គការ Vital Voices អំពាវនាវ ឲ្យមាន ការដោះលែង អ្នកស្រី ទេព វន្នី
RFA / វិទ្យុ អាស៊ី សេរី | ៣ មីនា ២០១៧
អ្នកស្រី ទេព វន្នី ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ឆ្នាំកន្លះ ក្រោមបទចោទប្រើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០១៣ កន្លងទៅ។
សេចក្ដីថ្លែងការណ៍អង្គការ Vital Voices ចេញកាលពីថ្ងៃទី២ ខែមីនា សង្កត់ធ្ងន់ថា, «ការកាត់ទោសអ្នកស្រី ទេព វន្នី នៅពេលថ្មីៗនេះ បង្ហាញឲ្យឃើញអំពីលទ្ធភាពមិនអាចបំពេញការងាររបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលធ្វើការតស៊ូមតិដើម្បីសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការអនុវត្តសេរីភាពនៃការនិយាយស្តី និងការបញ្ចេញមតិជាសាធារណៈ ប្រកបដោយសន្តិវិធី។»
សេចក្ដីថ្លែងការណ៍បន្តទៀតថា, «អង្គការ Vital Voices បំពេញការងារជាមួយស្ត្រីរាប់ពាន់នាក់នៅទូទាំងសាកលលោក ដូចជាអ្នកស្រី ទេព វន្នី ជាដើម ដែលហ៊ានប្រឈមនឹងការប្រថុយប្រថានចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេក្នុងការការពារជីវិតរបស់អ្នកដទៃ និងហ៊ានរិះគន់ជាសាធារណៈប្រឆាំងអំពើអយុត្តិធម៌គ្រប់រូបភាព ពីគ្រប់ទិសទីនៅក្នុងពិភពលោក។»
អ្នកស្រី ទេព វន្នី ត្រូវបានអង្គការ Vital Voices ប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំសាកលឆ្នាំ២០១៣ និងផ្ដល់កិត្តិយសឲ្យធ្វើជាសមាជិកបណ្ដាញភាពជាអ្នកដឹកនាំសាកលរបស់អង្គការនេះផងដែរ៕
How come CNRP never helped Tep Vanny? I know, Tep Vanny has money to bribe CNRP.
ReplyDelete