រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ូច បូរិទ្ធ នៅក្នុងពិធីប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីស្ដីការក្រសួងការបរទេស។ RFA/Rach Vingur |
រដ្ឋមន្ត្រី ការបរទេស នឹងដឹកនាំ គណៈប្រតិភូ ទៅចូលរួម កិច្ចប្រជុំ ពិសេស នៅអាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ៣០ មេសា ២០១៧
រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ប្រាក់ សុខុន នឹងដឹកនាំ គណៈប្រតិភូ ទៅចូលរួម កិច្ចប្រជុំ ពិសេស រដ្ឋមន្ត្រី ការបរទេស អាស៊ាន-សហរដ្ឋ អាមេរិក នៅរដ្ឋធានី វ៉ាស៊ីនតោន ដែលនឹង ប្រព្រឹត្តទៅ នៅថ្ងៃ ទី៤ ឧសភា ខាងមុខ។
សេចក្ដីប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេស នៅថ្ងៃ ទី៣០ មេសា បញ្ជាក់ថា នេះ ជាកិច្ចប្រជុំ លើកទី១ រវាង រដ្ឋមន្ត្រី ការបរទេស អាស៊ាន និងរដ្ឋមន្ត្រី ការបរទេស សហរដ្ឋ អាមេរិក ចាប់តាំង ពីរដ្ឋបាលថ្មី របស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចូលកាន់ តំណែង កាលពីខែ មករា ឆ្នាំ២០១៧ មក។ អាមេរិក ជាដៃគូ ពាណិជ្ជកម្ម ធំបំផុត ទី៤ របស់ អាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះ គេ រំពឹងទុក ថា នឹងបញ្ជាក់ ឡើងវិញ នូវបំណងរួម និងរឹងមាំ របស់ ភាគី ទាំងពីរ ក្នុងការពង្រឹង, ហើយ ធ្វើឲ្យ ស៊ីជម្រៅ ទំនាក់ទំនង ដៃគូ សន្ទនា រវាង អាស៊ាន និងសហរដ្ឋ អាមេរិក ដែលត្រូវ បានថ្នាក់ដឹកនាំ អាស៊ាន ដំឡើង ជាដៃគូ យុទ្ធសាស្ត្រ កាលពីខែ វិច្ឆិកា ឆ្នាំ២០១៥។ នៅក្នុងកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន នឹងមាន ជំនួប ទ្វេភាគី ជាមួយ លោក ចន អេហ្វ ខេលី (John F. Kelly) រដ្ឋមន្ត្រី សន្តិសុខ របស់ អាមេរិក៕
No comments:
Post a Comment