The Anti-Sam Rainsy Law

Wednesday, April 5, 2017

សហភាព​ អន្តរ​សភា ​ថ្កោលទោស ​ការ​រំលោភ ​សិទ្ធិ​ តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ | Inter-Parliamentary Union condemns violation of rights of CNRP parliamentarians

ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

សហភាព​ អន្តរ​សភា ​ថ្កោលទោស ​ការ​រំលោភ ​សិទ្ធិ​ តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ

RFA / វិទ្យុ អាស៊ី សេរី | ៥ មេសា ២០១៧


សហភាព ​អន្តរ​សភា (IPU) នៅ​ព្រឹក ​ថ្ងៃ​ទី​៥ មេសា ចេញ​សេចក្ដី​ សម្រេច​ចិត្ត​ របស់ ​ខ្លួន​មួយ ថ្កោលទោស​ ការ​រំលោភ​ សិទ្ធិ​ តំណាងរាស្ត្រ​ គណបក្ស​ ប្រឆាំង។

សេចក្ដី​ សម្រេច​ចិត្ត​នេះ ត្រូវ​ បាន​សហភាព ​អន្តរ​សភា ធ្វើ​ឡើង ​ក្នុង​សន្និបាត​ លើក​ទី​១៣៦ នៅ​ទីក្រុង ​ដាកា ប្រទេស​ បង់ក្លាដេស នៅ​ព្រឹក​ ថ្ងៃ​ទី​៥ មេសា ទាក់ទង​ នឹង​ករណី​ វាយ​តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ និង​ការ​ធ្វើ​ វិសោធនកម្ម​ ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ កាល​ពី​ពេល ​ថ្មីៗ​ នេះ។


គណៈប្រតិភូ​កម្ពុជា តំណាង​ឲ្យ​ព្រឹទ្ធសភា និង​រដ្ឋសភា ច្រាន​ចោល​ភ្លាមៗ ដោយ​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា​មិន​មាន​ភាព​ពេញលេញ និង​មាន​ភាព​លម្អៀង​កាន់​ជើង​ភាគី​ម្ខាង ព្រោះ​សេចក្ដី​សម្រេច​នេះ​មិន​បាន​ផ្ដល់​ការ​ពិចារណា​ត្រឹមត្រូវ។

គណៈប្រតិភូ​កម្ពុជា ថ្លែង​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​សហភាព​អន្តរ​សភា ប្រហែល​ជា​មិន​បាន​រាយការណ៍​ពី​អ្វី​ដែល​ខាង​ភាគី​កម្ពុជា បាន​ពន្យល់​នោះ ដល់​ប្រធាន​របស់​ខ្លួន​ទេ។ ទី​ពីរ ព្រឹទ្ធសភា និង​រដ្ឋសភា បាន​រៀបចំ​ទទួល​ការ​ធ្វើ​ទស្សនកិច្ច​របស់​ប្រតិភូ​គណៈកម្មការ​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​បាន​ជជែក​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​សភា ព្រឹទ្ធសភា ជាមួយ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ប៉ុន្តែ​គណៈកម្មការ​នេះ​មិន​បាន​ទៅ​ជួប។ ការ​អញ្ជើញ​នៅ​តែ​មាន​នៅ​ឡើយ។

ទោះ​ជា​តំណាង​ប្រតិភូ​កម្ពុជា ខំ​ការពារ​ខ្លួន​ក្ដី ក៏​ទីបំផុត សមាជិក​សហភាព​អន្តរ​សភា (IPU) សម្រេច​ចិត្ត​ថ្កោលទោស​កម្ពុជា ដដែល។
ប្រធាន​សហភាព​អន្តរ​សភា ថ្លែង​ថា លោក​នឹង​មក​កម្ពុជា ទៀត តាម​ការ​អញ្ជើញ ដោយ​មាន​បញ្ហា​ពីរ​នៅ​ក្នុង​ដៃ គឺ​ទី​មួយ ការ​រំលោភ​សិទ្ធិ​សមាជិក​សភា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និង​មួយ​ទៀត គឺ​អំពី​ស្ថានភាព​នយោបាយ​ទូទៅ​នៅ​កម្ពុជា៕

3 comments:

  1. Anonymous8:22 AM

    See how corrupt the CNRP MPs are? That CNRP guy (on the ground) is so fat, and he rode in his 80,000-USD (after tax) luxury Lexus SUV. That's so wrong in Cambodia where most people are underfed, skinny, malnourished and make about 150 dollars a month!

    ReplyDelete
    Replies
    1. Anonymous9:09 AM

      Will the readership at T2P spike because of your "fake News" and "trash News"'s trolling here on T2P and everywhere else you had promised អាស្រកីដូង???

      Delete
    2. Anonymous11:32 AM

      8:22 AM

      There a million and one reasons to hate Yuon, and this is one more !!!

      Delete