Paris Peace Accords 23 Oct. 1991

Thursday, April 20, 2017

ក្រសួង​ មហាផ្ទៃ ថា, អ្នកគ្រប់គ្រង វិទ្យុ អាស៊ី សេរី អាច​ជាប់ ពន្ធនាគារ​ | Interior Ministry says RFA director may be imprisoned

នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី (ហ្វេសប៊ុករបស់លោក)

ក្រសួង​ មហាផ្ទៃ ថា, អ្នកគ្រប់គ្រង វិទ្យុ អាស៊ី សេរី អាច​ជាប់ ពន្ធនាគារ​ 

 | ២០ មេសា ២០១៧​

មន្ត្រី ជាន់ខ្ពស់ ក្រសួង​ មហាផ្ទៃ ឲ្យដឹង នៅថ្ងៃនេះ ថា,  នាយក​រង​វិទ្យុ​អាស៊ី​សេរី​ ផ្នែក​ផ្សាយ​ ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី អាច នឹងជាប់ ពន្ធនា​គារ បើ ក្រសួង ​​​រកឃើញ ថា លោក ជុន ច័ន្ទបុត្រ មានចេតនា បន្លំ សមត្ថកិច្ច​ ចូល​សួរ សុខទុក្ខ អ្នកទោស   ជា​មួយ​ មន្ត្រី បក្សប្រឆំាង។

កាលពីព្រឹក ថ្ងៃទី១៩ ​ខែ​មេ​សា​ ម្សិលមិញ​ ​​អនុ​ប្រ​ធាន គណបក្ស សង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំង​ តំណាង​​រាស្ត្រ​ មួយចំនួន ផ្សេង​ទៀត បាននាំគ្នា ទៅសួរ សុខទុក្ខ​ សកម្មជន របស់ខ្លួន ១៦នាក់ ដែលកំពុង ជាប់ឃុំ​ នៅពន្ធនាគារ ព្រៃ ស ដោយ​ក្នុង​នោះ គេ សង្កេតឃើញ​ មានលោក ជុន ច័ន្ទបុត្រ បានចូលទៅ ជាមួយ ដែរ។

អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ VODនៅថ្ងៃ ព្រហស្បតិ៍ ទី២០ មេសានេះ ថា, ក្រសួង មហាផ្ទៃ​ បានបញ្ជា ទៅអគ្គនាយកដ្ឋាន ពន្ធនាគារ ព្រៃ ស ឲ្យពិនិត្យ លក្ខន្តិកៈ ពន្ធនាគារ​ និង​រៀប​ចំ ឯកសារ ពាក់ព័ន្ធ បញ្ជូន ​ទៅ​​ក្រសួង មហាផ្ទៃនៅពេល ឆាប់ៗនេះ ដោយថា បើ សមត្ថកិច្ច រកឃើញ ថា, លោក ជុន ច័ន្ទបុត្រ មានចេតនា ភូតកុហក បន្លំស មត្ថកិច្ច ចូល​សួរ សុខទុក្ខ សកម្មជន បក្សប្រឆំាង ទំាង ១៦នាក់ មែន លោក ថា,  បុគ្គល ជុន ច័ន្ទបុត្រ ​អាច​ប្រឈម នឹងជាប់ទោស ពន្ធនាគារ។

លោក មានប្រសាសន៍ថា៖ «​[ឧទាហរណ៍] ឈ្មោះ ពូ, ហើយ ពូ ទៅភូតគេ, ភូតសមត្ថកិច្ច ថា, ពូ ឈ្មោះនេះ ក៏មានទោសដែរ  មិន ប្រាប់អត្តសញ្ញាណ ពិត អាជ្ញាធររដ្ឋ ក៏មានទោសដែរ  អាចមានទោះ ៣ខែ ទៅ៦ខែ មើលទៅ»


លើសពីនេះ លោក ខៀវ សុភ័គ ក៏បញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ក្រសួង​មហា​ផ្ទៃ​នឹងមិនអនុញ្ញាត​ឲ្យ​តំណាង​រាស្ត្របក្សសង្គ្រោះជាតិចូលសួរសុខទុក្ខអ្នកជាប់ឃុំទំាងនោះទៀតហើយ ដោយ​ថា​ តំណាង​រាស្រ្ត​បក្សសង្គ្រោះជាតិ ​លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ច ដើម្បី​​​នាំ​លោក ជុន ច័ន្ទបុត្រ ចូលទៅពន្ធនាគារព្រៃស។

តំណាងរាស្ត្របក្សប្រឆំាង លោកស្រី មូរ សុខហួរ បានអះអាងថា កាលដែលលោក ច័ន្ទបុត្រ ចូលសួរសុខទុក្ខសកម្មជនបក្សសង្គ្រោះជាតិ មិនមានចេតនាអាក្រក់នោះទេ ដោយអ្នកស្រីថា គណបក្សសង្គ្រោះជាតិនៅតែស្នើទៅក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខអ្នកជាប់ឃុំជារៀលរាល់ខែដូចសព្វដងដដែល។

លោកស្រី និយាយ ថា៖ «គណបក្ស សង្គ្រោះជាតិ យើង បានចូលទៅ តាមការ ណែនាំ របស់ ក្រសួង មហាផ្ទៃ អស់ហើយ។   ក៏ប៉ុន្តែ ម្សិលមិញ មានការ មិនយល់គ្នា ក៏មាន ព្រឹត្តិការណ៍ហ្នឹង កើតឡើង។   តែ សូម បញ្ជាក់ថា មិនមានការចេតនា មិនមែនជាការប៉ុនប៉ងអ្វីទាល់តែសោះ ខ្ញុំសង្ឃឹមថានឹងមានការយល់យោគគ្នា ដើម្បីឲ្យមានការត្រឡប់ទៅសួរសុខទុក្ខសមាជិករបស់យើង ជាធម្មតាទៅវិញ»

ចំណែក នាយក​រង​វិទ្យុ​អាស៊ី​សេរីប្រចំា​កម្ពុជា លោក ជុន ច័ន្ទបុត្រ​ មានប្រសាសន៍ថា លោកមិន​បាន​បន្លំខ្លួន​ចូល​ទៅ​សួរសុខទុក្ខអ្នកជាប់ឃុំទំាងនោះទេ ដោយថា លោកបានសុំមន្ត្រីច្រកចូលនៅពន្ធនាគារចូលទៅជាមួយ មន្ត្រីបក្សប្រឆំាង និងសរសេរឈ្មោះពិតផង​ដែរ ប៉ុន្តែលោកថា ត្រង់ចំណុចដែ​ល​គេសរសេរពាក្យ​​ថា «ជា​ជំនួយ​​ការ​​របស់​​តំណាងរាស្ត្របក្សប្រឆំាង» លោកមិនដឹងអ្នកណា ជាអ្នកសសេរបំពេញនោះទេ។

នៅពេលវីអូឌីសួរថា បើក្រសួងមហាផ្ទៃប្តឹងលោក តើលោកនឹងនៅតតំាងក្តីជាមួយដើមបណ្តឹង ឬយ៉ាងណា? លោក​ ជុន ច័ន្ទបុត្រ​ ឆ្លើយយ៉ាងខ្លីថា លោកធ្វើតាមការណែនាំរបស់ស្ថាប័នវិទ្យុអាស៊ីសេរី និងមេធាវី។

លោក មានប្រសាសន៍ ថា៖ «ខ្ញុំធ្លាប់និយាយហើយ ធ្វើជ្រូកមិនរាទឹកក្តៅទេ មកស្រុកខ្មែរពេលនេះ គឺមករៀបចំផ្សាយនៅពេលបោះឆ្នោត បំណងរបស់ខ្ញុំគឺនៅធ្វើការឲ្យចប់ចុង ចប់ដើម ក៏ប៉ុន្តែបើការសម្រេចបែបណារបស់អង្គភាព ការសម្រេចបែបណារបស់មេធាវី បើសិនជារឿងនេះ ឈានទៅដល់ការប្តឹងផ្តល់អី ខ្ញុំនឹងធ្វើតាមការបង្គាប់បញ្ជាពីសំណាក់ស្ថាប័ន ពីសំណាក់មេធាវី»

លោកមេធាវី សុក សំអឿន បានពន្យល់ជាទូទៅថា នៅក្នុង​ច្បាប់មិនបានចែង​ដាក់ទោ​ស​លើបុគ្គលណា​ដែល​និយាយកុ​ហក ឬបន្លំឈ្មោះ​សមត្ថកិច្ច ដើម្បី​សុំចូល​សួរ​សុខ​ទុក្ខអ្នកជាប់ឃុំនោះទេ ដោយលោកថា នៅពន្ធនាគារមានការត្រួតពិនិត្យតឹងតែងណាស់​ លោកថា អ្នកដែល​មាន​កំហុស មន្ត្រី​ប្រចំា​ច្រកពន្ធ​នាគារ​ ដែលមិនបានពិនិត្យឲ្យបានដិតដល់ និងគ្រប់ជ្រុងជ្រោយ​​​។​
លោកថា៖ «បើអ្នកឯងថា បងប្អូន អត់មាន អ្នកឯងមកកុហក អញ្ចឹងចូលគុកម៉េចកើត វាអត់មានច្បាប់ ដូច្នេះវាទៅលើ ត្រូវទទួលបន្ទុកការទទួលខុសត្រូវរបស់ពន្ធនាគារ ពេលដែលខ្លួនអនុញាតម៉េចមិនពិនិត្យមើលឯកសារឲ្យបានច្បាស់លាស់ គ្រប់គ្រាន់»

កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៧ ក្រុមតំណាងរាស្ត្របក្សប្រឆំាង ដឹកនាំដោយលោកស្រី មូរ សុខហួរ រួមទាំងលោក ជុន ច័ន្ទបុត្រ បាន​ចូលទៅសួរសុខទុក្ខសកម្មជនបក្សប្រឆាំង១៦រូប ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស​។

លោក ជុន ច័ន្ទបុត្រ ដែលមានឈ្មោះពិត ហួត វុទ្ធី គឺជានាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ខេមរភាសាប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ លោក ជុន ច័ន្ទបុត្រ ក៏​ជា​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់ ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ពី​អ្នក​ស្តាប់ ចាប់តាំពីការបោះឆ្នោតជាតិឆ្នាំ២០១៣។

ក្នុងឆ្នាំ២០១៦ ​លោក ជុន ច័ន្ទបុត្រ ​ទទួល​បាន​ជ័យ​លាភី​សម្រាប់​អ្នក​សារព័ត៌មាន​ក្លាហាន និង​ទៀង​ត្រង់ ដែល​ផ្ដល់​ដោយ​ក្រុមប្រឹក្សា​គ្រប់គ្រង​ការ​ផ្សាយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (Broadcasting Board of Governors)៕



7 comments:

  1. Even when "scratching one's own arse", one may end up in the "White Woods Hotel/គុក ព្រៃ ស" in the Kingdom of Wonder​ of Hun Sèn!

    ReplyDelete
    Replies
    1. Anonymous6:45 AM

      Hey idiot, are you insulting Cambodia? And do you scratch your own arse or the arse of someone else?

      Delete
    2. Anonymous7:05 AM

      That's funny.

      Delete
    3. Anonymous7:19 AM

      ហាសហា! អាកន្ទិនក្ដពីមុខ ៦:៤៥អេអិម មួយនេះអត់ចេះមើលអក្សរទេ៕

      Delete
    4. Anonymous1:39 PM

      6:45 AM

      You must be a Hunsenese, a bunch of traitors.
      Karl has the gut to call Spade a Spade ♠️ !!!
      Thanks Karl .


      Delete
    5. Anonymous7:21 AM

      And you must be the idiot karl [loin] chub pretending in anonymous.

      Delete
  2. Anonymous8:37 AM

    7:21 AM

    I am not Karl nor was I trying to impersonate him.
    But I am sick of you sickness.
    Know the difference !!!

    ReplyDelete