Paris Peace Accords 23 Oct. 1991

Thursday, April 20, 2017

[Vietnamization: Border] វៀតណាម ជួយកសាង មជ្ឈមណ្ឌល ជាតិ ​ស្តារនីតិសម្បទា អ្នកញៀន ថ្នាំ ឲ្យកម្ពុជា​


វៀតណាម ជួយកសាង មជ្ឈមណ្ឌល ជាតិ ​ស្តារនីតិសម្បទា អ្នកញៀន ថ្នាំ ឲ្យកម្ពុជា​

 | ២០ មេសា ២០១៧

អាជ្ញាធរ ប្រយុទ្ធប្រឆាំង គ្រឿងញៀន របស់ កម្ពុជា និងវៀតណាម   សន្យាពង្រឹង កិច្ចសហប្រតិបតិ្តការ បន្ថែមទៀត ក្នុងការ ទប់ស្កាត់   ការចរាចរណ៍ គ្រៀងញៀន ឆ្លងកាត់ ប្រទេស ទាំងពីរ,  ហើយ វៀតណាម​ ក៏យល់ព្រម ជួយកសាង មជ្ឈមណ្ឌល ជាតិ ស្តារនីតិសម្បទា និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅកម្ពុជា។​​

ភាគី ទាំងពីរ -- កម្ពុជា ដឹកនាំ ដោយលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងសមភាគី របស់ លោក​ខាង វៀតណាម​ លោក ​​វ៉ូ ឌឹកដាម -- បានជួបគ្នា នៅទីក្រុង ហាណូយ ពីថ្ងៃ ទី១៨ ដល់ថ្ងៃ ទី២១ ខែមេសា។  ​នេះ បើ តាមការ ចុះផ្សាយ របស់ អគ្គស្នងការដ្ឋាន នគរបាល ជាតិ។ ​ លោក កែ គឹម យ៉ាន បានថ្លែងប្រាប់ ភាគី វៀតណាម ថា, កម្ពុជា ​ស្ថិតនៅ ជិតតំបន់ ត្រីកោណ មាស ជាតំបន់ ចរាចរណ៍ គ្រឿងញៀន ខ្លាំង ធ្វើកម្ពុជា ងាយក្លាយ ជាប្រទេស រងគ្រោះ។​



ក្នុងជំនួបនោះ ភាគី ទាំងពីរ បានឯកភាពគ្នា កសាង មជ្ឈមណ្ឌល ជាតិ ស្តារ នីតិសម្បទានិង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅកម្ពុជា ដែលថ្នាក់ដឹកនាំ រដ្ឋាភិបាល វៀតណាម បានឯកភាព ជាមួយ ថ្នាក់ដឹកនាំ នៃរដ្ឋាភិបាល កម្ពុជា ក្នុងការ ជួយកសាង មជ្ឈមណ្ឌលនេះ,  ពង្រឹង កិច្ចសហប្រតិបត្តិការ តាមព្រំដែន។  ចំណុចក្រោយ ភាគី វៀតណាម​ ជួយ បណ្តុះបណ្តាល​ ពង្រឹង សមត្ថភាព មន្ត្រី កម្ពុជា លើការ អនុវត្តច្បាប់ និង ការងារ ព្យាបាល ស្តារនីតិសម្បទា អ្នកញៀន គ្រឿងញៀន៕

No comments:

Post a Comment