លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ស្ដីពីកម្ពុជា បញ្ជូនជនជាតិម៉ុងតាញ៉ា ទៅឲ្យប្រទេសវៀតណាម។ រូបថតខែមីនា ឆ្នាំ២០១៥ |
អ្នកឃ្លាំមើល៖ បើសិន មានការ រារាំង បក្សប្រឆាំង មិន ឲ្យចូលរួម បោះឆ្នោត ជាការប្លន់ អំណាច មុនបោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៧
ក្រុមអ្នកវិភាគ អំពី ស្ថានការណ៍ នយោបាយ អះអាង ថា,
ប្រសិនបើ មានការ រារាំង គណបក្ស សង្គ្រោះជាតិ
មិនអាច ចូលរួម ការបោះឆ្នោត ឃុំ-សង្កាត់ និងសកល ខាងមុខទេ,
វា ដូចជាការប្លន់ យកអំណាច ពីបក្សប្រឆាំង
ពីព្រោះ មានតែ គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជន កម្ពុជា
ដែលជាគូ ប្រកួតប្រជែង នឹងគ្នា។
នាយករង ទទួលបន្ទុក កិច្ចការ តំបន់ អាស៊ី របស់ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) លើកឡើង ថា, រដ្ឋាភិបាល មិនអាច ប្រើប្រាស់ គណបក្ស តូចតាច, ហើយ ទាត់ចោល ការចូលរួម របស់ គណបក្ស សង្គ្រោះជាតិ មិន ឲ្យចូលរួម ការបោះឆ្នោត នោះឡើយ។
លោក បន្ត ថា, ប្រសិនបើ មានការ ហាមឃាត់ នេះមែន វា ជាការ បោកបន្លំ ឆន្ទៈ ពលរដ្ឋ ដើម្បី អំណាច ប៉ុណ្ណោះ៖ «គណបក្ស សង្គ្រោះជាតិ គឺ គណបក្ស នយោបាយ ដ៏ធំមួយ ជាបក្ស ប្រឆាំង ដ៏ធំមួយ ក្នុងប្រទេស, ហើយ គណបក្ស ប្រជាជន កម្ពុជា មានការ ព្រួយបារម្ភ ជាខ្លាំង ចំពោះ ប្រជាប្រិយភាព នៃគណបក្សនេះ។ ដូច្នេះហើយ បានជាពួកគេ ខំរក វិធី គ្រប់យ៉ាង ដើម្បី បញ្ឈប់ គណបក្ស មួយនេះ។ គណបក្ស សង្គ្រោះជាតិ មានសំឡេង គាំទ្រ ខ្លាំងណាស់ ពីពលរដ្ឋ, ហើយ មនុស្ស ជាច្រើន តែងអះអាង ថា, គណបក្សនេះ ធ្លាប់ឈ្នះ ការបោះឆ្នោត កាលពីឆ្នាំ ២០១៣ ទៅទៀត។»
អាស៊ីសេរី មិនអាចសុំសេចក្ដីអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានទេ។ ប៉ុន្តែកន្លងមកអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ធ្លាប់អះអាងថា កម្ពុជា ជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះការបោះឆ្នោតនៅកម្ពុជា នៅតែអាចប្រព្រឹត្តទៅបានដដែល ទោះបីមាន ឬគ្មានគណបក្សសង្គ្រោះជាតិ ក៏ដោយ។
រហូតមកទល់ពេលនេះ ក៏មានគណបក្សចំនួន ១២ បានចុះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ភាគច្រើននៃគណបក្សទាំងនេះ គេសង្កេតឃើញមិនមានការធ្វើទុក្ខបុកម្នេញ ឬការបង្កភាពស្មុគស្មាញដល់កិច្ចការរបស់ពួកគេក្នុងការរៀបចំដំណើរការនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខនេះឡើយ។
អ្នកឃ្លាំមើលខ្លះអះអាងថា គណបក្សមួយចំនួនក្នុងចំណោមគណបក្សទាំងនេះមានការឧបត្ថម្ភពីបក្សកាន់អំណាចដើម្បីបំបែកសំឡេងបក្សសង្គ្រោះជាតិ។
លោក ហ្វីល រ៉ូប៊ឺសុន ថ្លែងថា គណបក្សនយោបាយទាំងឡាយត្រូវមានសិទ្ធិ និងឱកាសស្មើៗគ្នាក្នុងការប្រកួតប្រជែងនយោបាយរបស់ខ្លួនដោយសេរីយុត្តិធម៌ និងស្មើភាពគ្នាដោយគ្មានការភ័យខ្លាច៖ «ប្រសិនបើគណបក្សកាន់អំណាចព្យាយាមបិទគណបក្សដែលមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយបានទទួលសំឡេងឆ្នោតភ្លូកទឹកភ្លូកដីពីការបោះឆ្នោតឆ្នាំ២០១៣ មែននោះ ការបោះឆ្នោតខាងមុខនឹងគ្មានន័យខ្លឹមសារអ្វីទាំងអស់។ អ្វីដែលយើងឃើញនៅពេលនេះ គឺបក្សកាន់អំណាចកំពុងព្យាយាមយាយី និងបង្កការរំខានជាខ្លាំងមកលើគណបក្សសង្គ្រោះជាតិ តាមគ្រប់រូបភាពដែលនាំឲ្យគណបក្សប្រឆាំងមួយនេះជួបការលំបាកធ្ងន់ធ្ងរជាងគណបក្សដទៃទាំងអស់ ទាំងការចុះបញ្ជី និងទាំងប្រតិបត្តិការរបស់ពួកគេក្នុងប្រទេសកម្ពុជា។ បញ្ហាទាំងនេះ គឺដោយសារគណបក្សសង្គ្រោះជាតិ មានសំឡេងឆ្នោតគាំទ្រយ៉ាងសម្បើម ហើយដែលជាការគំរាមកំហែងដល់គណបក្សប្រជាជនកម្ពុជា។»
ចំណែក អ្នកវិភាគ ឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា ក្នុងរយៈពេល ២ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជា ហាក់ពុះកញ្ជ្រោលដើម្បីធ្វើឲ្យគណបក្សសង្គ្រោះជាតិ ចុះទន់ខ្សោយតាមរយៈការធ្វើទុក្ខបុកម្នេញក្រុមក្បាលម៉ាស៊ីនដឹកនាំគណបក្ស៖ «ទីមួយគឺការវាយប្រហារទៅលើមេដឹកនាំ។ ដំបូងដៃគឺលោក សម រង្ស៊ី ហើយបន្ទាប់មកគឺលោក កឹម សុខា ហើយបន្តបន្ទាប់មកមានបញ្ហាពាក់ព័ន្ធនឹងបក្សហ្នឹងទៀត។»
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា កត្តាដែលរដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមធ្វើឲ្យគណបក្សសង្គ្រោះជាតិ ចុះទន់ខ្សោយរួមមាន ការលុបបំបាត់សំឡេងភាគច្រើន និងភាគតិចក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយក្នុងន័យចង់រំលាយគណបក្សសង្គ្រោះជាតិ តាមរយៈការកែមាត្រាមួយចំនួនក្នុងច្បាប់នេះមិនតម្រូវឲ្យបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌមិនអាចធ្វើជាប្រធាន ឬអនុប្រធានបក្ស។
រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានបណ្ដឹងតាមផ្លូវតុលាការប្រឆាំងលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ជិត ១០ករណីហើយដែលប្ដឹងដោយក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បណ្ដឹងទាំងនោះរួមមាន បណ្ដឹងបរិហារកេរ្តិ៍លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ បណ្ដឹងបរិហារកេរ្តិ៍លោក ហេង សំរិន ករណីចោទលោក ហេង សំរិន ថា ជាអ្នកកាត់ទោសសម្ដេច សីហនុ ថាក្បត់ជាតិកាលពីជំនាន់លោក ហេង សំរិន ជាប្រធានរដ្ឋ។ បណ្ដឹងបរិហារកេរ្តិ៍លោក ហ៊ុន សែន ថាបានទិញចំនួន ឡៃក៍ (Like) ហ្វេសប៊ុកពីបរទេស។ បណ្ដឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី និងបណ្ដឹងជាច្រើនទៀត។
ការធ្វើទុក្ខបុកម្នេញទាំងនេះរួមទាំងការបង្កភាពចម្រូងចម្រាសរបស់ក្រសួងមហាផ្ទៃ ទៅដល់លក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ថែមទៀត។
លើសពីនេះទៅទៀត ការបញ្ចេញខ្សែអាត់សន្ទនារឿងអាស្រូវស្នេហា និងការសន្ទនាអំពីបញ្ហាផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានលាតត្រដាងជាសាធារណៈនៅតាមទំព័រហ្វេសប៊ុក ដែលគេមិនស្គាល់ប្រភពច្បាស់លាស់ថែមទៀត ដើម្បីបំផ្លាញដល់កិត្តិយសរបស់មន្ត្រីបក្សសង្គ្រោះជាតិ ទាំងឡាយផង និងដើម្បីបំបែកបំបាក់សាមគ្គីភាពរបស់គណបក្សមួយនេះឲ្យបែកជាចម្រៀកៗផង។
សូម្បីលោក ហ៊ុន សែន ផ្ទាល់ កាលពីដើមខែមីនា ក៏ធ្លាប់គំរាមជាសាធារណៈថា លោកនឹងបញ្ចេញខ្សែអាត់សំឡេងរវាងលោក និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ទាំងអស់ ប្រសិនបើលោក កឹម សុខា មិនទទួលស្គាល់សំឡេងទាំងនោះ៖ «អ្នកឯងចង់សាក! បើចង់សាកខ្ញុំទម្លាយចេញមកទាំងអស់ ទាំងពីក្នុង WhatsApp SMS។ តិចអ្នកឯងថា ខ្ញុំជាមនុស្សមិនបានការ។ គ្រាន់តែអ្វី ឯកសារស្តុកទុកដែលអ្នកឯង SMS មកខ្ញុំ។ អ្នកឯង WhatsApp មកខ្ញុំ អ្នកឯង Telegram មកខ្ញុំ អ្នកឯង Line មកខ្ញុំ អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញ? ខ្ញុំនឹងបញ្ចេញឲ្យអ្នកឯងមើលទាំងអស់ ហើយវាយ៉ាងម៉េច?»
អ្នកវិភាគមួយចំនួនអះអាងថា ការព្យាយាមបញ្ចេញខ្សែអាត់សំឡេងទាំងនេះគឺយុទ្ធសាស្ត្រមួយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបំបាក់ទឹកចិត្តអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅតាមថ្នាក់មូលដ្ឋាន និងធ្វើឲ្យមន្ត្រីបក្សជាច្រើនអស់សង្ឃឹមក្នុងការដឹកនាំរបស់ក្បាលម៉ាស៊ីនបក្ស។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយសង្គម លោកបណ្ឌិត មាស នី បានថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែមីនា ថា ដំណើរការប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ហាក់ធ្វើឡើងមិនស្មើភាពគ្នាដូចការប្រកួតកីឡាប្រដាល់នោះឡើយ៖ «ទិដ្ឋភាពនយោបាយនេះ ប្រសិនបើការប្រកួតនេះវាប្រកបដោយយុត្តិធម៌ គឺអ្នកឈរគេសប្បាយនឹងមើលណាស់។ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភហ្នឹង ពីព្រោះពេលខ្លះវាហាក់ដូចជាមានការខាំស្លឹកត្រចៀករវាងគូភាគីទាំងសងខាងហ្នឹងផង។ ប៉ុន្តែមកដល់ឥឡូវនេះ យើងហាក់ដូចជាឃើញសញ្ញាខ្លះ វាហាក់ដូចជា... ពីព្រោះធម្មតាបើគូប្រដាល់ពេលណាដែលគូស្មើ គឺអាជ្ញាកណ្ដាលពិបាកណាស់ ពីព្រោះល្បិចអ្នកទាំងពីរប្រហែលគ្នា អ៊ីចឹងពិបាកនឹងមើលថា អ្នកណាខុស ឬត្រូវ? ប៉ុន្តែនៅនឹងយើងនេះ អ្វីដែលមហាជនមើលឃើញហាក់ដូចជាអាជ្ញាកណ្ដាលហ្នឹងលោតមកជួយវ៉ៃ ជួយខាំស្លឹកត្រចៀកទៅទៀត។»
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន ចាត់ទុកឈុតនយោបាយនៅកម្ពុជា ថាជានយោបាយដ៏អាក្រក់ ជានយោបាយអយុត្តិធម៌ និងជានយោបាយអសីលធម៌ ដែលញាំញីទៅដោយវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ និងអំពើពុករលួយតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា នៅកំពុងដើរចេញពីកិច្ចព្រមព្រៀងអន្តរជាតិដែលខ្លួនបានឲ្យសច្ចាប័ន ដូចជាកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយ និងគោលការណ៍ប្រជាធិបតេយ្យជាដើម៕

No comments:
Post a Comment