ពីឆ្វេង៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានបក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ក្នុងសមាជវិសាមញ្ញគណបក្សជ្រើសរើសថ្នាក់ដឹកនាំថ្មី នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ RFA/Sorn Chanratha |
គណបក្ស សង្គ្រោះជាតិ នឹងផ្លាស់ប្ដូរ ក្បាលម៉ាស៊ីន ដឹកនាំ ដើម្បី តម្រូវ តាមក្រសួង មហាផ្ទៃ
RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៧
គណបក្ស សង្គ្រោះជាតិ នឹងប្រជុំ គណៈកម្មាធិការ នាយក ដើម្បី សម្រេច ជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំ បក្សថ្មី ឲ្យត្រូវ នឹងអ្វី ដែលក្រសួង មហាផ្ទៃ ចង់បាន នៅថ្ងៃ ទី២ ខែមេសា ស្អែកនេះ។
មន្ត្រី ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បង្ហើប ឲ្យដឹង ថា, ទោះ កិច្ចប្រជុំនោះ ជ្រើសរើស ថ្នាក់ដឹកនាំក្ដី, ប៉ុន្តែ គណបក្ស នៅតែ រក្សាប្រធាន និងអនុប្រធាន បក្ស ដែលមានស្រាប់ ដដែល។
ការសម្រេច ប្រជុំ គណៈកម្មាធិការ នាយក របស់ គណបក្ស សង្គ្រោះជាតិ ដូចនេះ ក្រោយ ពីគណបក្ស សង្គ្រោះជាតិ បានទទួល លិខិត របស់ ក្រសួង មហាផ្ទៃ កាលពីថ្ងៃ ទី៣១ ខែមីនា បានប្រថាប់ត្រា ទទួលស្គាល់ លើលក្ខន្តិកៈ របស់ គណបក្ស នៃការធ្វើ សមាជ វិសាមញ្ញ របស់ គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី២ ខែមីនា។
ប៉ុន្តែ យ៉ាងនេះក្តី អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹង ថា, ក្រសួង មហាផ្ទៃ នៅតែ យល់ថា, ការជ្រើសរើស ប្រធាន និងអនុប្រធាន គណបក្ស មិនផ្អែក តាមលក្ខន្តិកៈ ចាស់ របស់ គណបក្ស នោះទេ។ លោក បញ្ជាក់ ថា, ដូច្នេះ គណបក្ស ត្រូវ រៀបចំ កិច្ចប្រជុំមួយ នៅថ្ងៃ ទី២ ខែមេសា ដើម្បី រកដំណោះស្រាយ។
លោក យឹម សុវណ្ណ បដិសេធ មិនប្រាប់ថា តើដំណោះស្រាយនោះ ជាអ្វីឡើយ។
ប្រការ ៤៧ នៃលក្ខន្តិកៈ ចាស់ របស់ គណបក្ស សង្គ្រោះជាតិ ដែលតម្កល់ទុក នៅក្រសួង មហាផ្ទៃ ចែង ថា, ករណី ប្រធាន គណបក្ស បាត់បង់ សមត្ថភាព ដឹកនាំ គណបក្ស អាណត្តិ នៅតិចជាង ១៨ខែ អនុប្រធាន គណបក្ស ត្រូវ ទទួលនាទី ប្រធាន ស្ដីទី, ហើយ គណៈកម្មាធិការ នាយក ត្រូវ ជ្រើសរើស អនុប្រធាន ថ្មី មួយរូប ក្នុងរយៈពេល ៣០ថ្ងៃ យ៉ាងយូរ ពីក្នុង ចំណោម សមាជិក របស់ខ្លួន ដោយសំឡេង ភាគច្រើន ដាច់ខាត (៥០+១) នៃសមាជិក គណៈកម្មាធិការ នាយក ទាំងមូល។ អាណត្តិ នៅលើស ១៨ខែ គណៈកម្មាធិការ អចិន្ត្រៃយ៍ ត្រូវ កំណត់ពេល រៀបចំ ធ្វើសមាជ វិសាមញ្ញ ដើម្បី ជ្រើសរើស ប្រធាន គណបក្ស និងអនុប្រធាន គណបក្ស ថ្មី ក្នុងរយៈពេល យ៉ាងយូរ ៣០ថ្ងៃ ដើម្បី ដឹកនាំ គណបក្សរហូត ដល់ចប់អាណត្តិ។
កាលពីថ្ងៃ ទី២ ខែមីនា គណបក្ស សង្គ្រោះជាតិ បានធ្វើ សមាជ វិសាមញ្ញ មួយ ជ្រើសរើស លោក កឹម សុខា ជាប្រធាន គណបក្ស ជំនួសលោក សម រង្ស៊ី ដែលលាលែង, ហើយ គណបក្សនេះ ជ្រើសរើស អនុប្រធាន បីរូប ជំនួសលោ កឹម សុខា, រួមមាន លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ។
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹង បន្ថែម ថា, គណៈកម្មាធិការ នាយក គណបក្ស សង្គ្រោះជាតិ នឹងប្រជុំ សម្រេច រើសអនុប្រធាន បក្ស សាជាថ្មី ដើម្បី ឲ្យត្រូវ តាមការ ចង់បាន របស់
ទាក់ទង រឿងនេះ អាស៊ីសេរី បានសុំ ការបំភ្លឺ ពីអនុរដ្ឋ លេខាធិការ ក្រសួង មហាផ្ទៃ លោក ប៊ុន ហុន ដែលកាន់ សំណុំរឿង លក្ខន្តិកៈ គណបក្ស សង្គ្រោះជាតិ, ប៉ុន្តែ លោក សូម មិនធ្វើ អត្ថាធិប្បាយ។ ចំណែក អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ ក៏សូម មិនឆ្លើយតបដែរ ដោយលោក បញ្ជាក់ថា, លោក កំពុង ជាប់បំពេញ ការងារ នៅក្រៅប្រទេស។
ទាក់ទង រឿងនេះដែរ អ្នកសិក្សា ការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា, ការ ដែលក្រសួង មហាផ្ទៃ ប្រកាស ថា ទទួលស្គាល់ លើលក្ខន្តិកៈ របស់ គណបក្ស នៃការធ្វើ សមាជ វិសាមញ្ញ របស់ គណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី២ ខែមីនា ជាសញ្ញា វិជ្ជមាន មួយហើយ។ លោក បន្តទៀត ថា, អ្វី ដែលកើតឡើងមក លើគណបក្ស សង្គ្រោះជាតិ គឺ គូបដិបក្ខ ចង់ឃើញ ឲ្យគណបក្ស សង្គ្រោះជាតិ មានក្បាលម៉ាស៊ីន ដឹកនាំបក្ស តែ ប្រធានម្នាក់ និងអនុប្រធានម្នាក់។
អ្នកសិក្សា ការអភិវឌ្ឍ សង្គម លោកបណ្ឌិត មាស នី យល់ថា, គណបក្ស ប្រឆាំង នៅតែ បន្ត ជួបឧបសគ្គ បន្តទៀត នៅពេល ខាងមុខ ដូច្នេះ គណបក្សនេះ តែ ត្រូវ រៀបចំខ្លួន តម្រូវតាម លក្ខន្តិកៈ, ហើយ គណបក្ស ត្រូវ ធ្វើការ ជាក្រុម និងមាន ប្រជាធិបតេយ្យ ផ្ទៃក្នុងបក្ស៕
No comments:
Post a Comment