​Paris Peace Agreements 1991

Tuesday, April 18, 2017

បក្ស​ប្រឆាំង​ ទទួល​ស្គាល់​ ភាព​ចន្លោះ​ ប្រហោង​ លក្ខន្តិកៈ ​គណបក្ស​ តម្កល់​ នៅ​ក្រសួង​ មហាផ្ទៃ | Opposition party acknowledges errors in internal rules deposited at Interior Ministry

ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha

បក្ស​ប្រឆាំង​ ទទួល​ស្គាល់​ ភាព​ចន្លោះ​ ប្រហោង​ លក្ខន្តិកៈ ​គណបក្ស​ តម្កល់​ នៅ​ក្រសួង​ មហាផ្ទៃ

RFA / វិទ្យុ អាស៊ី សេរី | ១៨ មេសា ២០១៧


ប្រធាន ​ស្ដីទី ​គណបក្ស​ សង្គ្រោះ​ជាតិ ទទួល​ស្គាល់​ ពី​ភាព​ ចន្លោះ​ប្រហោង​ នៃ​លក្ខន្តិកៈ ​របស់ ​គណបក្ស​ ប្រឆាំង ដែល​តម្កល់​ នៅ​ក្រសួង​ មហាផ្ទៃ។  គណបក្ស​នេះ នឹង​ធ្វើ​ សមាជ​វិសាមញ្ញ​ នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ កែ​សម្រួល និង​បន្ថែម ​ភាព​ចន្លោះ​ប្រហោង​ នេះ។

គណបក្ស​ សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​ សមាជ​ ជា​ថ្មី​ទៀត​ នៅ​ថ្ងៃ​ ទី​២៥   ខែ​មេសា ដើម្បី​ ជ្រើសរើស​ អនុប្រធាន ​គណបក្ស និង​បន្ថែម​ មាត្រា​ខ្លះ ដើម្បី​ បំពេញ​ ភាព​ ចន្លោះ​ប្រហោង ​នៃ​លក្ខន្តិកៈ ​របស់​ គណបក្ស​ តាម​ការ ​ចង់​បាន​ របស់ ​ក្រសួង​ មហាផ្ទៃ។

ប្រធាន​ ស្ដីទី​ គណបក្ស​ សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ប្រាប់​អាស៊ី សេរី​ នៅ​ថ្ងៃ​ ទី​១៨ មេសា ថា, ការ​ធ្វើ​ សមាជ ​វិសាមញ្ញ ​រុះរើ​ អនុប្រធាន​ គណបក្ស ដោយសារ ​គណបក្ស ​ប្រឆាំង​ មិន ​ចង់​មាន ​ភាព​រកាំរកូស​ ជាមួយ ​ក្រសួង ​មហាផ្ទៃ។  លោក ប៉ុល ហំម អះអាង​ ថា, សមាជ​ វិសាមញ្ញ​នេះ មិន​ ពាក់ព័ន្ធ ​នឹង​បញ្ហា ​ផ្ទៃក្នុង ​របស់​ គណបក្ស​ ប្រឆាំង​ឡើយ«យើង ​ធ្វើ​នេះ ​ដើម្បី​ សម្របសម្រួល​ នីតិវិធី​ ទៅ​តាម​ មហាផ្ទៃ ទេ​ណា ដែល​គេ​ ថា ​យើង​ ធ្វើ​ មិន ​ត្រឹមត្រូវ​ តាម​ច្បាប់ ព្រោះ​ យើង​ មិន​ ចង់​មាន ការ​ប្រឈម​ អី​ ជាមួយ​ ក្រសួង​ មហាផ្ទៃ ទេ។   ដូច្នេះ ​យើង ​សម្រួល ​នីតិវិធី​ណា​ ដែល​គេ​ អាច​ទទួល​ យក​បាន, ហើយ​ ដែល​គេ ​ទទួល​ស្គាល់ ​ថា ​ស្រប​ច្បាប់»


កាល​ពី​ថ្ងៃ​ទី​១៣ មីនា ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៥១ ជំនួស​លោក ហ៊ុន សែន នៅ​ខេត្ត​កំពង់ស្ពឺ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​គណបក្ស​ប្រឆាំង​ថា សមាជ​កាល​ពី​ថ្ងៃ​ទី​២ មីនា ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១២។

ក្រោយ​មក ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​អនុប្រធាន​ទាំង​បី​រួម​មាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ មិន​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ឡើយ។ លោក ស ខេង ពន្យល់​ការ​មិន​ទទួល​ស្គាល់​ថា ការ​ជ្រើស​តាំង​នេះ​មិន​ស្រប​តាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស ដែល​ហួស​រយៈពេល ៣០​ថ្ងៃ ក្រោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​លាលែង​ពី​តំណែង​ពី​ប្រធាន​បក្ស។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ប៉ុល ហំម ថា​សមាជ​ម្ដង​នេះ គណបក្ស​ប្រឆាំង​នឹង​កែ​សម្រួល​មាត្រា​ខ្លះ​ក្នុង​លក្ខន្តិកៈ និង​សរសេរ​ឲ្យ​ច្បាស់ មិន​ឲ្យ​មាន​ការ​បកស្រាយ​ទូលាយ​ទៀត​ទេ«ព្រោះ​ម្ដង​នេះ គឺ​យើង​ចែង​ឲ្យ​ច្បាស់​អ៊ីចឹង​តែ​ម៉ង មិន​ឲ្យ​មាន​ការ​បកស្រាយ​លើស​ទៅ​ទៀត​ទេ​ណា»

រឿងរ៉ាវ​ស្មុគស្មាញ​តាម​យាយី​បក្ស​ប្រឆាំង​មក​ដល់​ពេល​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី ដែល​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​នៅ​តុលាការ បាន​សម្រេច​លះបង់​តំណែង​ខ្ពស់​បំផុត​ក្នុង​បក្ស ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​គេ​រំលាយ​ចោល ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ប្រញាប់ប្រញាល់ ដែល​ការ​កែប្រែ​ច្បាប់​នេះ បាន​ផ្ដល់​សិទ្ធិ​ដ៏​ធំធេង​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ទៅ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ចោល​បាន ប្រសិន​បើ​ប្រធាន ឬ​អនុប្រធាន​បក្ស​នោះ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការ​មិន​ទទួល​ស្គាល់​សមាសភាព​ថ្នាក់​ដឹកនាំ​អនុប្រធាន​បក្ស​ប្រឆាំង​ទាំង ៣​រូប មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុពលភាព​គណបក្ស​ប្រឆាំង​នោះ​ទេ ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ។


លោក ប៉ុល ហំម ថា​សមាជ​ថ្ងៃ​ទី​២៥ មេសា អាច​នឹង​ជ្រើសរើស​អនុប្រធាន​តែ​ម្នាក់​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។ តែ​ក្រោយ​សមាជ គណៈកម្មាធិការ​នាយក​អាច​ជ្រើសរើស​បន្ថែម​ទៀត​បាន៕


2 comments:

  1. Anonymous7:47 AM

    CNRP is incompetent, keeping making errors, mistakes left and right.

    ReplyDelete
  2. Anonymous2:00 AM

    7:47 AM

    Not like the detrimental mistakes Dictator & Traitor Hun Sen has
    sold his country to Yuon !!!

    ReplyDelete