Paris Peace Accords 23 Oct. 1991

Friday, April 14, 2017

តុលាការ​ អាមេរិក បន្តរឿង​ក្តី​ លោក មាជ សុវណ្ណារ៉ា ដែលប្តឹង លោក ហ៊ុន សែន និង​កូនប្រុស | US court continues case brought by Meach Sovannara against Hun Sen and his son

លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន

តុលាការ​ អាមេរិក បន្តរឿង​ក្តី​ លោក មាជ សុវណ្ណារ៉ា ដែលប្តឹង លោក ហ៊ុន សែន និង​កូនប្រុស

VOD | ១៣ មេសា ២០១៧

តុលាកា​រ សហរដ្ឋ អាមេរិក នឹងបន្ត​​ បើកសវនាការ លើ​សំណុំរឿង លោក មាជ សុវណ្ណារ៉ា ដែល​ប្តឹង​ លោក​​ នាយក​​​រដ្ឋ​មន្ត្រី កម្ពុជា និងកូនប្រុស លោក ហ៊ុន ម៉ាណែត ពាក់​ព័ន្ធ​ នឹង​សំណុំ​រឿង «ធ្វើភេរវកម្ម» ​និង​ «ធ្វើទារុណកម្ម តាមរយៈការ ឃុំខ្លួន ស្រេចតែ អំពើចិត្ត ក្រៅ​ច្បាប់​ និង​រយៈ​ពេល ​យូរ»។  នេះ​ បើ តាម​ភាគី ដើម​បណ្តឹង។


ភរិយា របស់​លោក មាជ សុវណ្ណារ៉ា គឺ លោកស្រី ចេមី មាជ (Jamie Meach) បានប្រាប់VODនៅថ្ងៃព្រហស្បតិ៍នេះថា តុលាការ​សហរដ្ឋអាមេរិក នៅក្នុងក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) នឹងបើក​សវនាការ​បង្ហាញ​អង្គ​ហេតុ និង​ភស្តុតាង នៅ​ថ្ងៃ​ទី​១៣ ខែមេសា វេលាម៉ោង៨.៣០ព្រឹក​ ម៉ោងនៅអាមេរិក លើសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែល​ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​និង​កូន​ប្រុស ​លោក ហ៊ុន ម៉ាណែត។
កាលពីចុងខែមីនា លោក អ៊ុច ខែមសុខាំបូរ មេធាវីការពារក្តីឲ្យលោក មាជ សុវណ្ណារ៉ា បាន​បញ្ជាក់​ថា សវនាការនៅថ្ងៃទី១៣មេសានោះ នឹងបង្ហាញពីឯកសារ ភស្តុតាងមួយចំនួនទៀត ដែលអង្គរក្សរបស់​លោក ហ៊ុន ម៉ាណែត បង្ក​រ​ហិង្សាលើលោក ផល ហេរ នៅសហរដ្ឋអាមេរិក។
VOD មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត បានទេនៅថ្ងៃនេះ។

កាលពីខែមីនា លោក មូរតុន ក្លា (Morton Sklar) មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា បានថ្លែងក្នុងវីដេអូឃ្លីបដែលផ្សាយតាមហ្វេសប៊ុកថា តុលាការអាមេរិកនឹងបន្តយកបណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា ប្តឹងលោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅចាត់​ការជា​បឋមលើ​យុត្ថាធិការ​របស់​តុលាការតាមនីតិវិធី ខណៈក្រុមមេធាវីនាយរដ្ឋមន្ត្រីកម្ពុជានិងលោក ហ៊ុន ម៉ាណែត បានប្តឹង​ទាត់ចោលបណ្តឹងនេះ ដោយថាតុលាការធ្វើខុស​នីតិវិធី​ច្បាប់៖ «ប្តឹងតុលាការអាមេរិកឲ្យចាត់ការជា​បឋម​លើចំណុចយុត្តាធិការរបស់តុលាការ បណ្តឹងនេះមានសារៈសំខាន់ណាស់ ព្រោះបណ្តឹងនេះ​តម្រូវ​ឲ្យរដ្ឋាភិ​បាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត បង្ហាញព័ត៌មាននិងរងការសួរចម្លើយដោយផ្ទាល់ពីតុលាការ នេះជាឱកាសដ៏ថ្លៃថ្លាបំផុតដែលពិភពលោកនិងបានស្តាប់ចម្លើយ របស់ រដ្ឋាភិបាល ដោយចោទសួរដោយតុលាការឯករាជ្យពិតប្រាកដ អំពីរឿងរំលោភសិទ្ធិមនុស្ស នៅកម្ពុជា។»

គួររំលឹកថា មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់​ពាក្យ​បណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែតនិងរដ្ឋាភិបាលកម្ពុជា ដោយចោទពី​បទ«ធ្វើ​ភេរវ​កម្» និង ​«ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ»។  ក្នុងពាក្យ​បណ្តឹង​នោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួល​ខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំ​ឲ្យមាន​ការ​ចាប់​ខ្លួន​និង​កាត់ទោសលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំ៕


1 comment:

  1. Anonymous12:09 AM

    តើរឿងហេតុទាំងអស់នេះហើយ ដែលជាកក្តា[ថែមទាំងអ្វីៗផ្សេងៗទៀតដែលមិនអាចរ៉ាយរ៉ាប់បាននៅពេលនេះ]ធ្វើឲ្យ សម្ដេចអចម៏គោ មិនសប្បាយចិត្តនឹងរដ្ធាភិបាល អាខ្ទឹម[ឬក៏អាម្រេច?] នោះ? ឬក៏អាលោកក្ដពីមុខ ផាយស៊ីផាន[ជនធ្លាប់ដើរទាត់ខ្យល់នៅអាម្រេច] ដែលជាមេចាក់ចូចផ្លុំត្រចៀកសម្ដេច???

    ReplyDelete