នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ |
អង្គការ ឃ្លាំមើល អន្តរជាតិ ជំរុញ ឲ្យលោក ហ៊ុន សែន រក្សា ភាពស្ងៀមស្ងាត់ នៅមុន ការបោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១១ ឧសភា ២០១៧
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human
Rights Watch) ជំរុញ ឲ្យលោក ហ៊ុន សែន
រក្សា ភាពស្ងៀមស្ងាត់ នៅមុន ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់
នៅពេល ខាងមុខ។ ការស្នើ របស់ អង្គការ អន្តរជាតិ មួយនេះ ក្រោយ ពីលោក
ហ៊ុន សែន បញ្ចេញ សារគំរាម ជាច្រើន ជាសាធារណៈ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) កាលពីថ្ងៃពុធ ទី១០ ខែឧសភា បានហៅការគំរាមរបស់លោក ហ៊ុន សែន ដែលនឹងធ្វើសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោតនោះ ថាជាការបង្ហាញនូវភាពកំសាកខាងផ្នែកនយោបាយក្នុងឆាកជាតិ និងអន្តរជាតិ។
លោក ប៊្រែដ អាដាម៖ «លោក ហ៊ុន សែន គួរតែឈប់និយាយភាសាដ៏អស់សំណើចនេះទៅ និយាយដូច្នេះបង្ហាញឲ្យឃើញថា គាត់ជាមនុស្សល្ងង់ខ្លៅជាមនុស្សតូចតាចជាមនុស្សក្មេងខ្ចី ជាមនុស្សទន់ខ្សោយ និងជាមនុស្សកំសាកជាទីបំផុត។ និយាយដូច្នេះ គឺជាសញ្ញាមួយដែលបង្ហាញឲ្យឃើញថា លោកមិនមានប្រជាប្រិយភាពរបស់លោកក្នុងឆាកជាតិ និងអន្តរជាតិ ហើយដែលគិតទុកជាមុនទៅហើយថា លោកនឹងចាញ់ការបោះឆ្នោត ហើយក៏អាចឈ្នះការបោះឆ្នោតតាមរយៈការគំរាមកំហែងពលរដ្ឋ។ សូម្បីមនុស្សនៅក្នុងជួរគណបក្សកាន់អំណាចក៏មិនពេញចិត្តយុទ្ធសាស្ត្រនេះដែរ។»
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះធ្វើឡើងក្រោយពេលដែលលោក ហ៊ុន សែន បានថ្លែងនៅក្នុងខួបទី១០ នៃទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃពុធ ថាប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនបានកាន់អំណាចបន្តទៀតទេ នោះសង្គ្រាមនឹងផ្ទុះឡើងសាជាថ្មី។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការគំរាមរបស់លោក ហ៊ុន សែន បានដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលចែងធានាអំពីសន្តិភាពរបស់កម្ពុជា កើតឡើងតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក ប្រ៊ែដ អាដាម ថ្លែងថា វាជាការអស់សំណើចជាខ្លាំងដែលលោក ហ៊ុន សែន ព្យាយាមដើរចេញពីការបោះឆ្នោតដោយសន្តិវិធីតាមរយៈការគំរាមកំហែងមកលើមហាជន។ លោកបន្តថា អំពើហិង្សាអាចកើតឡើងទៅបានដរាបណាលោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយ ដោយសារលោកជាអ្នកគ្រប់គ្រងកងទ័ព នគរបាល និងកងរាជអាវុធហត្ថរបស់ប្រទេសទាំងអស់។
អាស៊ីសេរីនៅមិនទាន់អាចសុំប្រតិកម្មពីខាងអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានទេជុំវិញការអះអាងរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល ធ្លាប់ប្រាប់អាស៊ីសេរីថា សង្គ្រាមស៊ីវិលនៅកម្ពុជា នឹងមិនអាចផ្ទុះឡើងទៅរួចនោះទេ ដោយសារគណបក្សដទៃទៀតគ្មានអំណាច និងគ្មានកងកម្លាំងប្រដាប់អាវុធ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលសព្វថ្ងៃចាញ់ឆ្នោតក៏គ្មានសង្គ្រាមដែរ ព្រោះជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានកាតព្វកិច្ចការពារលទ្ធផលបោះឆ្នោត៕

No comments:
Post a Comment