ការស្ទង់មតិអំពីការគាំទ្រគណបក្សនយោបាយ ដែលត្រូវបានគេបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក (Facebook) ឈ្មោះ Samdech Hun Sen for Prime Minister 2018 កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។ Photo: Screenshot |
គ.ជ.ប. ព្រមាន ចាត់វិធានការ លើអ្នក ស្ទង់មតិ អំពី គណបក្ស នយោបាយ តាមហ្វេសប៊ុក
RFA / វិទ្យុ អាស៊ី សេរី | ២៥ ឧសភា ២០១៧
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) អំពាវនាវ ឲ្យបញ្ឈប់ ការស្ទង់មតិ លើបណ្ដាញ សង្គម ហ្វេសប៊ុក (Facebook) ជាបន្ទាន់ ដើម្បី ជៀសវាង ការភាន់ច្រឡំ លើដំណើរការ រៀបចំ ការបោះឆ្នោត។
ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ ពីប៉ុន្មាន ថ្ងៃនេះ គ.ជ.ប. ពិនិត្យឃើញ ថា មាន ព័ត៌មាន លើបណ្ដាញ សង្គម ហ្វេសប៊ុក មួយចំនួន បានស្ទង់ មតិ លើគណបក្ស នយោបាយ មួយចំនួន, ហើយ គ.ជ.ប. យល់ថា, ការធ្វើ បែបនេះ អាចធ្វើឲ្យ មហាជន យល់ច្រឡំ អំពី លទ្ធផល នៃការ ស្ទង់មតិ។ បន្ថែម ពីនេះ គ.ជ.ប. ក៏ព្រមាន នឹងចាត់ វិធានការ ផ្លូវច្បាប់ ប្រសិនបើ នៅតែ បន្តធ្វើ សកម្មភាព ស្ទង់មតិ តាមហ្វេសប៊ុក។
ក្នុងសេចក្ដីអំពាវនាវ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បញ្ជាក់ថា តាមច្បាប់បោះឆ្នោត និងបទបញ្ជា ព្រមទាំងនីតិវិធី ការស្ទង់មតិត្រូវគោរពតាមគោលការណ៍មួយចំនួនរួមមាន៖ រៀបចំដោយអង្គការ ឬស្ថាប័នមានវិជ្ជាជីវៈ ត្រូវមានតម្លាភាព និងភាពមិនលម្អៀង គោរពសិទ្ធិ សេរីភាពបុគ្គល រក្សាការសម្ងាត់នៃអ្នកបោះឆ្នោត មិនបង្កអសន្ដិសុខ ភាពចលាចល ឬការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬការធ្វើឲ្យភាន់ច្រឡំក្នុងដំណើរការបោះឆ្នោត៕
No comments:
Post a Comment