Paris Peace Accords 23 Oct. 1991

Tuesday, May 23, 2017

បេក្ខជន ​ចៅ​សង្កាត់​ បក្ស​ប្រឆាំង​ នៅ​ខេត្ត​ បាត់ដំបង​ មក​បំភ្លឺ​ តាម​ដីកា​ តុលាការ | Opposition commune candidate in Battambang appears before court

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​អូរចារ លេខ​រៀង​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ក្នុង​សង្កាត់​អូរចារ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​អូរចារ លេខ​រៀង​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ក្នុង​សង្កាត់​អូរចារ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៧។ RFA/Hum Chamroeun

បេក្ខជន ​ចៅ​សង្កាត់​ បក្ស​ប្រឆាំង​ នៅ​ខេត្ត​ បាត់ដំបង​ មក​បំភ្លឺ​ តាម​ដីកា​ តុលាការ

RFA / វិទ្យុ អាស៊ី សេរី | ២៣ ឧសភា ២០១៧


បេក្ខជន​ ចៅ​សង្កាត់​ មក​ពី​គណបក្ស ​សង្គ្រោះជាតិ នៅ​ខេត្ត ​បាត់ដំបង ចូល​បំភ្លឺ​​ តាម​ដីកា​ របស់ សាលាដំបូង​ ខេត្ត នៅ​ថ្ងៃ​ ទី​២៣ ខែ​ឧសភា ដោយ​មាន​ តំណាងរាស្ត្រ​ បក្ស​នេះ និង​អ្នក​គាំទ្រ​ របស់​ខ្លួន​ ជាង ១០០​នាក់ អម​ដំណើរ។


នៅ​ថ្ងៃចូល​បំភ្លឺ​នេះ​ដែរ កង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​៣០​នាក់ យាម​កាម​យ៉ាង​តឹងរ៉ឹង​នៅ​មុខតុលាការ ដែល​ករណី​នេះ​ខុស​នឹង​​ការកោះហៅសាកសួរអ្នកដទៃ​ទៀត។

បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​មក​តាម​កាល​កំណត់​​តាមដីកា​កោះ​លើក​ទីពីររបស់តុលាការ ក្នុង​ដំណើរ​រឿង​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​សំណុំ​រឿង​ទំនាស់​ដីរបស់ប្រជាពលរដ្ឋនិង មន្រ្តីនគរបាល។

ទោះ​ជាយ៉ាង​ណា ដំណើរ​មក​តុលាការ​នៅ​ចំ​ថ្ងៃ​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត នៅ​ពេល​នេះ ធ្វើ​ឡើង​ដោយ​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និង​មន្ត្រី​ថ្នាក់ដឹកនាំកំពូល​របស់​បក្ស​នេះ មានអ្នក​គាំទ្រ និងមាន​ព្រះសង្ឃ​ជាដើម។


កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវ​បាន​តុលាការ​កោះ​ហៅ ក្រោយ​ពី​កញ្ញា​បាន​​ចុះ​ឃ្លាំ​មើល​ពលរដ្ឋ​តវ៉ា ដែល​រារាំង​ការ​អនុវត្ត​ដីកា​ស្ថាពរ​របស់​តុលាការ​ខេត្ត​បាត់ដំបង ក្នុង​សំណុំរឿង​ជម្លោះ​ដី​សាលា​រវាង​ពលរដ្ឋ និង​មន្ត្រី​នគរបាល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា។


No comments:

Post a Comment