Paris Peace Accords 23 Oct. 1991

Tuesday, May 2, 2017

សេចក្តី​ ថ្លែង​ការណ៍ ​របស់ ​អាស៊ី​សេរី ​ជុំ​វិញ​ ករណី​លោក ​ជុន ​ច័ន្ទ​បុត្រ | RFA statement re Chun Chanboth case

សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ករណី​លោក ជុន ច័ន្ទបុត្រ
សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ករណី​លោក ជុន ច័ន្ទបុត្រ

សេចក្តី​ ថ្លែង​ការណ៍ ​របស់ ​អាស៊ី​សេរី ​ជុំ​វិញ​ ករណី​លោក ​ជុន ​ច័ន្ទ​បុត្រ

RFA / វិទ្យុ អាស៊ី សេរី | ១ ឧសភា ២០១៧

 

តាម​ការ​សម្រេច​ របស់ ​ថ្នាក់​ដឹកនាំ ​អាស៊ីសេរី នាយក​រង​ វិទ្យុ​អាស៊ីសេរី ផ្នែក​ភាសា​ខ្មែរ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នឹង​មិន​ វិល​ត្រឡប់ ​ទៅ​ប្រទេស ​កម្ពុជា វិញ​ទេ បន្ទាប់​ ពី​គាត់​ បាន​ធ្វើ​ដំណើរ​ ចាកចេញ​ ពី​ប្រទេស​នេះ ​កាល​ពី​ចុង​សប្ដាហ៍​ កន្លង​ទៅ។

ច្បាស់​ណាស់ ​ថា, អាជ្ញាធរ​ បាន​ជ្រើសរើស​ យក​ករណី ​ប្រឆាំង ​រូប​លោក មក​ធ្វើ​ ជា​រឿង​ នយោបាយ ​ក្នុង​ចេតនា​ បង្វែង​ ការ​ចាប់​អារម្មណ៍​ របស់​ ប្រជាពលរដ្ឋ​ ខ្មែរ ​ក្នុង​ពេល ប្រកួត​ប្រជែង ​ដ៏​ស្វិតស្វាញ​ នា​រដូវ​កាល ​បោះឆ្នោត។

នេះ​ ជា​ការ​បង្ហាញ ​ឲ្យ​ឃើញ​ កាន់​តែ​ ច្បាស់ ​ថែម​ទៀត​ ថា , សុវត្ថិភាព ​របស់​លោក ហួត វុទ្ធី នៅ​ក្នុង ​ប្រទេស ​កម្ពុជា មិន​អាច​ ធានា​បាន​ទេ។  ម្យ៉ាង​ទៀត ក៏​ពុំ​ មាន​ការ ​ធានា ​ណា​មួយ ​ផង​ដែរ ដែល​ថា​ នឹង​មាន​ ការ​អនុវត្ត​ ច្បាប់​ តាម​នីតិរដ្ឋ ប្រកប ​ដោយ​យុត្តិធម៌​ ចំពោះ ​រូប​គាត់។  ផ្អែក​លើ​កត្តា ​ទាំង អស់​នេះ, អាស៊ីសេរី មិន​ចង់​ ឲ្យ​លោក ហួត វុទ្ធី ស្ថិត​ក្នុង​ ស្ថានភាព ​ប្រថុយ ​គ្រោះថ្នាក់ និង​មិន​ ចង់​ឲ្យ​ ប៉ះពាល់ ​ដល់​លទ្ធភាព​ ក្រុម​ការងារ ​អាស៊ីសេរី ក្នុង​ការ​បន្ត​ ផ្ដល់​ព័ត៌មាន​ ពិស្ដារ និង​ឥត​លម្អៀង ​ស្ដីពី​ការ​ បោះឆ្នោត​ ដ៏​មាន​ សារសំខាន់​ នេះ​ឡើយ។

អាស៊ីសេរី នៅ​តែ​ប្រកាន់​ជំហរ​ថា លោក ហួត វុទ្ធី មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទាំងអស់។ គាត់​ក៏​មិន​បាន​លាក់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន និង​ជា​អ្នក​សម្ភាស​ដ៏​ល្បី​របស់​អាស៊ីសេរី ដែល​មាន​មនុស្ស​ស្គាល់​ជាទូទៅ។

ការណ៍​ដែល​អាជ្ញាធរ​ព្យាយាម​បន្ត​ករណី​ប្រឆាំង​លោក ហួត វុទ្ធី ស្រប​ពេល​ដែល​មតិ​សាធារណជន​ទូទៅ​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នេះ​គ្មាន​មូលដ្ឋាន គឺ​រឹត​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្ថានភាព​ដ៏​អាក្រក់​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ ក្រុម​ការងារ​របស់​អាស៊ីសេរី ដែល​ក្លាហាន​មោះមុត នឹង​នៅ​តែ​បន្ត​បំពេញ​ភារកិច្ច​យក​ព័ត៌មាន​ពិត និង​មិន​លម្អៀង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទន្ទឹង​ចង់​បាន និង​ដែល​សម​នឹង​ទទួល​បាន​ព័ត៌មាន​ពិត​ពី​អាស៊ីសេរី៕

ខាង​ក្រោម​នេះ ជា​សេចក្ដី​ ថ្លែងការណ៍ ​របស់​ អាស៊ីសេរី ជា​ភាសា​ អង់គ្លេស៖

Radio Free Asia’s Khmer Service Deputy Director Vuthy Huot, also known as Chun Chanboth, will not return to Cambodia after a weekend trip at the behest of RFA leadership. It has become clear that authorities have chosen to politicize their case against him with the aim of distracting the Cambodian people during this highly contested election season. It has also become clear that Vuthy Huot’s safety in Cambodia cannot be guaranteed nor is there any guarantee that the rule of law would be fairly applied to him. Based on these factors, RFA does not wish to put at risk both Vuthy Huot and the ability for its news team to continue providing comprehensive unbiased coverage of this important election.

RFA maintains Vuthy Huot committed no crime. Nor did he hide his identity as a well-known reporter and interviewer for Radio Free Asia. By pursuing this case against him, despite widespread opinion that his alleged actions do not merit prosecution, authorities have only underscored the poor state of free press in Cambodia.

RFA’s team of brave and courageous journalists will continue to bring the people of Cambodia the honest, objective, and unbiased news they expect and deserve from RFA.

No comments:

Post a Comment