Paris Peace Accords 23 Oct. 1991

Saturday, May 27, 2017

សមាជិក​ សភា​ អាមេរិក ​បារម្ភ​ អំពី​ ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​ នៃ​ការ​ បោះឆ្នោត ​នៅ​កម្ពុជា | US Congressmen concerned about elections in Cambodia as not free, fair

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov
តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov

សមាជិក​ សភា​ អាមេរិក ​បារម្ភ​ អំពី​ ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​ នៃ​ការ​ បោះឆ្នោត ​នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២៧ ឧសភា ២០១៧


តំណាងរាស្ត្រ​ សហរដ្ឋអាមេរិក បី​រូប ជំរុញ​ ឲ្យ​ក្រសួង​ ការបរទេស និង​ស្ថានទូត​ អាមេរិក​ នៅ​កម្ពុជា បង្ហាញ​ ការ​គាំទ្រ​ ជា​សាធារណៈ ​ដល់​ការ​គោរព​ នីតិរដ្ឋ និង​អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល ​កម្ពុជា ឲ្យ​គោរព​ សិទ្ធិ​បោះឆ្នោត​ របស់​ ពលរដ្ឋ​ គ្រប់​រូប​ នៅ​មុន​ ការ​បោះ​ឆ្នោត​ ឃុំ-​សង្កាត់ នៅ​ពេល​ ខាង​មុខ។

តំណាងរាស្ត្រ​ អាមេរិក​ បី​រូប​ ដែល​បាន​ សរសេរ​ ទៅ​កាន់​ លោក​រដ្ឋមន្ត្រី លោក  រិច ធីល្លឺសុន (Rex W. Tillerson), រួម​មាន​ លោក អេដ រ៉យ (Ed Royce), លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal),  និង​លោក ស្ទីវ ឆាបុត (Steve Chabot)។  ពួកគេ​ សរសេរ​ ថា, ការ​បោះ​ឆ្នោត ​ឃុំ-​សង្កាត់ នៅ​ពេល​ ដ៏​ខ្លី​ ខាង​មុខ​នេះ គឺ​ ជា​ការ​ បោះឆ្នោត​ លើក​ដំបូង​ បង្អស់​ ចាប់​តាំង​ ពី​ការ​ បោះ​ឆ្នោត​ សកល​ កាល​ពី​ឆ្នាំ ​២០១៣ ដែល​រង​ការ ​រិះគន់ ​ពី​មជ្ឈដ្ឋាន​ ជាតិ និង​អន្តរជាតិ​ ថា ជា​ការ បោះឆ្នោត​ មួយ ​ដែល​មាន​ ភាព​ មិន​ប្រក្រតី។


សេចក្ដី​ថ្លែងការណ៍​រួម​របស់​តំណាងរាស្ត្រ​អាមេរិក ទាំង​បី​រូប​នេះ​បន្ត​ទៀត​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន​គណបក្ស បាន​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ផ្សេងៗ​ក្រោម​ហេតុ​ផល​នយោបាយ។

ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី រង​នូវ​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​ច្បាប់​ដែល​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​មួយ​នេះ​ក៏​កំពុង​គំរាម​កំហែង​ថែម​ទៀត​ដល់​ការ​ដឹកនាំ​របស់​លោក កឹម សុខា ផង​ដែរ។

ក្រុម​តំណាងរាស្ត្រ​អាមេរិក ទាំង​បី​រូប​នេះ​អះអាង​ថា ពួកគេ​កំពុង​ព្រួយ​បារម្ភ​ដោយសារ​តែ​ការ​ញុះញង់​បង្ក​សង្គ្រាម​ពេល​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ល្បិចកល​មួយ​ដើម្បី​គំរាមកំហែង​ពលរដ្ឋ​អ្នក​បោះឆ្នោត។

តំណាងរាស្ត្រ​ទាំង​នោះ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ៕


No comments:

Post a Comment