Paris Peace Accords 23 Oct. 1991

Friday, June 30, 2017

សាលា​ឧទ្ធរណ៍​ តម្កល់​ទោស ​លោក ហុង សុខហួរ ឲ្យ​ជាប់​ឃុំ​ ៧​ឆ្នាំ​ ដដែល | Appeal court stays sentence of Hong Sok Huor of 7-year imprisonment

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បណ្ដើរ​ចេញ​ពី​តុលាការ​កំពូល​ដើម្បី​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦។
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បណ្ដើរ​ចេញ​ពី​តុលាការ​កំពូល​ដើម្បី​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦។

សាលា​ឧទ្ធរណ៍​ តម្កល់​ទោស ​លោក ហុង សុខហួរ ឲ្យ​ជាប់​ឃុំ​ ៧​ឆ្នាំ​ ដដែល

RFA / វិទ្យុ អាស៊ី សេរី | ២៩ មិថុនា ២០១៧

សាលា​ឧទ្ធរណ៍​ សម្រេច​ តម្កល់​ទោស ​លោក ហុង សុខហួរ អតីត​ សមាជិក ​ព្រឹទ្ធសភា​ គណបក្ស សម រង្ស៊ី ឲ្យ​ជាប់​ឃុំ ៧​ឆ្នាំ និង​រក្សា​ ការ​ចោទ​ប្រកាន់ ​ដូច​ទៅ​នឹង ​សេចក្ដី​សម្រេច ​របស់​ សាលា​ដំបូង​ រាជធានី ​ភ្នំពេញ​ ដដែល។


សវនាការ​ជជែក​ដេញដោល​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ។ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខហួរ គឺ​លោក​មេធាវី ជូង ជូងី ថា​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​មិន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​ទេ ព្រោះ​តុលាការ​មិន​បាន​បញ្ជា​អ្នក​ជំនាញ​ផ្នែក​សន្ធិសញ្ញា​មក​បំភ្លឺ​ក្នុង​សវនាការ។ លោក​ថា លោក​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល បន្ត​ទៀត។

លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ចំនួន ៣​បទល្មើស ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​លោក ហុង សុខហួរ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ក្នុង​រយៈពេល​តែ​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​សមាជិក​ព្រឹទ្ធសភា ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ៕

No comments:

Post a Comment