Paris Peace Accords 23 Oct. 1991

Saturday, June 10, 2017

ជនជាតិ ​អូស្ត្រាលី​ ម្នាក់​ រង​ការ​ ចោទ​ ពី​បទ​ប្រមូល ​ព័ត៌មាន​ ដែល​អាច​ អន្តរាយ​ ការ​​ការពារ​ជាតិ | An Australian has been charged with espionage

ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសាន់ (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។ Photo provided
ជនជាតិ​អូស្ត្រាលី លោក ជេមស៍ រីកឃិតសាន់ (James Ricketson) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ហោះ​ដ្រូន ថត​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា។ Photo provided

ជនជាតិ ​អូស្ត្រាលី​ ម្នាក់​ រង​ការ​ ចោទ​ ពី​បទ​ប្រមូល ​ព័ត៌មាន​ ដែល​អាច​ អន្តរាយ​ ការ​​ការពារ​ជាតិ

RFA / វិទ្យុ អាស៊ី សេរី | ៩ មិថុនា​ ២០១៧


តំណាង​ អយ្យការ​ អម​សាលាដំបូង​ រាជធានី​ ភ្នំពេញ បាន​សម្រេច​ ចោទ​ប្រកាន់ ​ជនជាតិ​  ដែល​បាន​បង្ហោះ ​ដ្រូន (Drone) ថត​សកម្មភាព​ ហែ​ក្បួន​ នៅ​ថ្ងៃ​ ឃោសនា​ធំ ថ្ងៃ​ទី​២ ខែ​មិថុនា ក្នុង​ក្រុង​ ភ្នំពេញ របស់ ​បក្ស​ប្រឆាំង ​ពី​បទ​ប្រមូលផ្ដុំ​ ព័ត៌មាន​ ជាអាទិ៍ នាំ​ឲ្យ​ អន្តរាយ ​ដល់​ការ​ ការពារ​ជាតិ។

ជនជាតិ ​អូស្ត្រាលី ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) ត្រូវ​ បាន​អាជ្ញាធរ​ ឃាត់​ខ្លួន និង​បាន​ កសាង​ សំណុំ​រឿង ​បញ្ជូន​ទៅ​ អយ្យការ ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ  ខែ​មិថុនា។ ការ​ឃាត់​ខ្លួន គឺ ១​ថ្ងៃ​ បន្ទាប់ ​ពី​លោក ជេមស៍ រីកឃិតសាន់ បាន​បង្ហោះ ​ដ្រូន ថត​ក្បួន​ហែ​ របស់​ បក្ស​សង្គ្រោះ​ជាតិ ក្នុង​យុទ្ធនា​ការ ឃោសនា ​ថ្ងៃ​ចុង​ក្រោយ។


អ្នកនាំពាក្យ​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា  ព្រះរាជអាជ្ញា​រង លោក សៀង សុខ សម្រេច​បញ្ជូន​សំណុំរឿង​លោក ជេមស៍ រីកឃិតសាន់ ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ។

​ដោយ​ឡែក បើ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​ខ្មែរ ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា លោក ជេមស៍ មាន​វ័យ ៦៨​ឆ្នាំ ក៏​ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​កំបាំងមុខ​ម្ដង​រួច​ហើយ កាលពី​ឆ្នាំ​២០១៤ ដោយ​ព្យួរទោស ២​ឆ្នាំ និង​ពិន័យ​ប្រាក់ ៦​លាន​រៀល ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍​អង្គការ Citipointe International ថា ជួញដូរ​កុមារ​កម្ពុជា ទៅ​ក្រៅ​ប្រទេស។ ការ​គំរាមកំហែង​នោះ ធ្វើ​ឡើង​តាម​រយៈ​សារ​អេឡិចត្រូនិក (Email) ក្នុង​បំណង​ឲ្យ​ម្ចាស់​ជំនួយ​បញ្ឈប់​មូលនិធិ​ដល់​អង្គការ​នេះ។

​មាត្រា​៤៤៦ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា បទ​ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ ជា​អំពើ​ទទួល ឬ​ប្រមូលផ្ដុំ​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មាន​វិទ្យា ឬ​សលាកបត្រ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ។ បទ​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ ទៅ ១០​ឆ្នាំ៕



No comments:

Post a Comment