លោក ញឹក ប៊ុនឆៃ ធ្វើសន្និសីទកាសែតប្រកាសបង្កើតគណបក្សថ្មី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ |
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់ មុខតំណែង លោក ញឹក ប៊ុនឆៃ
RFA / វិទ្យុ អាស៊ី សេរី | ៩ មិថុនា ២០១៧
ពុំមាន សេចក្ដីបំភ្លឺ ណាមួយ អំពី មូលហេតុ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់ មុខតំណែង លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សា រាជរដ្ឋាភិបាល នៅឡើយ។
អ្នកនាំពាក្យ ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបដិសេធ អត្ថាធិប្បាយ បញ្ហានេះ និងបានឆ្លើយ ថា, លោក មិនដឹង ព័ត៌មាន និងមិន បានឃើញ ព្រះរាជក្រឹត្យ នេះទេ។
អាស៊ីសេរី មិនអាច ទាក់ទង ប្រធាន គណបក្ស ខ្មែរ រួបរួមជាតិ លោក ញឹក ប៊ុនឆៃ ដើម្បី បំភ្លឺ បញ្ហានេះ បានឡើយ នៅថ្ងៃ ទី៩ មិថុនា ដោយទូរស័ព្ទ របស់លោក មិនអាច ទាក់ទងបាន។ ចំណែក មន្ត្រី នៃគណបក្សនេះ មួយចំនួនក៏ បានឆ្លើយ ថា មិន បានដឹង ព័ត៌មាន នេះដែរ។
ទាក់ទង បញ្ហានេះ អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន ក៏ឆ្លើយ ថា មិនដឹង មូលហេតុ ចំពោះ ព័ត៌មាននេះ ដែរ។ ប៉ុន្តែ លោក ថា បើ មានបែបនេះ មែន មានតែ គោរព តាមព្រះរាជក្រឹត្យ របស់ ព្រះមហាក្សត្រ៖ «យើង មានយោបល់ អី, មានតែ ការគោរព ព្រះមហាក្សត្រ នេះហើយ បើ ព្រះអង្គ ឡាយព្រះហស្តលេ ខាលើព្រះរាជក្រឹត្យ, ហើយ យើង គោរពតាម ហ្នឹងហើយ។»
កាលពីថ្ងៃ ទី៧ ខែមិថុនា ប្រធាន គណបក្ស ខ្មែរ រួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានផ្ដល់ សម្ភាសន៍ ឲ្យអាស៊ីសេរី ថា, បន្ទាប់ ពីលទ្ធផល បោះឆ្នោត បឋម បង្ហាញ ថា គណបក្សលោក បានឈ្នះ ឃុំមួយ ក្នុងខេត្ត បន្ទាយមានជ័យ មានអ្នក បង្កើត ព័ត៌មាន ក្លែងក្លាយ លាបពណ៌ ថា លោក ទៅចូលរួម ជាមួយ គណបក្ស សង្គ្រោះជាតិ។ ប៉ុន្តែ លោក ថា លោក បានជូនដំណឹង ទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន រួចរាល់ហើយ ពីព័ត៌មាន ក្លែងក្លាយនេះ។ លោក ថា មានការ ភណ្ឌច្រឡំ តិចតួច ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ។ ប៉ុន្តែ លោក បានដោះស្រាយ រួចហើយ។
ការលើកឡើង របស់លោក ញឹក ប៊ុនឆៃ ដូចនេះ បន្ទាប់ ពីលេចឮ ព័ត៌មាន ថា មានសមត្ថកិច្ច ចម្រុះ ទៅព័ទ្ធផ្ទះ របស់លោក នៅសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ កាលពីថ្ងៃ ទី៦ និងទី៧ ខែមិថុនា។ [News surfaced that armed forces surrounded Nhiek Bun Chhay's residence in Chruoy Changva on June 6 and 7.]
លទ្ធផល បឋម នៃការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ បង្ហាញ ថា, ក្នុងចំណោម គណបក្ស តូចៗ ដែលចូលរួម ប្រកួតប្រជែង មានតែ គណបក្ស ខ្មែរ រួបរួមជាតិ ឈ្នះបាន ឃុំមួយ ក្នុងខេត្ត បន្ទាយមានជ័យ។
លោក ញឹក ប៊ុនឆៃ អតីត មេទ័ព និងជាមន្ត្រី ជំនិត របស់ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ កាលពីគណបក្ស ហ៊្វុនស៊ិនប៉ិច នៅដឹកនាំ រដ្ឋាភិបាល។ អ្នកទាំងពីរ បានបែកបាក់គ្នា បន្ទាប់ ពីសម្ដេចក្រុមព្រះ ត្រូវ បានទម្លាក់ចេញ ពីតំណែង ប្រធាន គណបក្ស ហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ ក្រោយមាន ការសម្របសម្រួល ពីលោក ហ៊ុន សែន, លោក ញឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ អ្នកទាំង២ បានរួមរស់ ក្រោមដំបូល គណបក្ស ហ៊្វុនស៊ិនប៉ិច ឡើងវិញ។ ទីបំផុត កាលពីចុងឆ្នាំ ២០១៦ លោក ញឹក ប៊ុនឆៃ សម្រេចចិត្ត ចាកចេញ ចោលសម្ដេចក្រុមព្រះ មកបង្កើត គណបក្សថ្មី ឈ្មោះ គណបក្សខ្មែរ រួបរួមជាតិ។ [Hun Sen brought Prince Ranariddh and Nhiek Bun Chhay back to Funcinpec once again after Nhiek Bun Chhay kicked Prince Ranariddh from president of Funcinpec. In 2016, Nhiek Bun Chhay formed the Khmer National Unity Party.]
កាលពីអាណត្តិ ទី៤ រដ្ឋាភិបាល ដឹកនាំ ដោយលោក ហ៊ុន សែន ធ្លាប់តែងតាំងលោក ញឹក ប៊ុនឆៃ ជាឧបនាយករដ្ឋមន្ត្រី។ ប៉ុន្តែ នៅពេលនេះ មិនឃើញ លោក មានតួនាទី ក្នុងរដ្ឋាភិបាល ទៀតទេ៕ [In the 4th mandate, the Hun Sen-led govt appointed Nhiek Bun Chhay as a deputy prime minister. Now, he is without any govt position.]
No comments:
Post a Comment