អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ក្នុងសន្និសីទកាសែតបង្ហាញជនសង្ស័យបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ RFA/Brach Chev |
ជនជាតិ អូស្ត្រាលី ម្នាក់ រងការ ចោទ ពីបទប្រមូល ព័ត៌មាន ដែលអាច អន្តរាយ ការការពារជាតិ
RFA / វិទ្យុ អាស៊ី សេរី | ៨ មិថុនា ២០១៧
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ឲ្យដឹងតាមនៅព្រឹកថ្ងៃទី៩ មិថុនា ថា ព្រះរាជអាជ្ញារងលោក សៀង សុខ សម្រេចបញ្ជូនសំណុំរឿងលោក ជេមស៍ រីកឃិតសាន់ ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។
បុរសជនជាតិអូស្ត្រាលីរូបនេះ មានវ័យ ៦៨ឆ្នាំ។ លោកត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី៣ មិថុនា។ លោក ជេមស៍ ត្រូវបានអាជ្ញាធរឃាត់ខ្លួនដោយជាប់សង្ស័យថា បានធ្វើចារកិច្ចលួចយកព័ត៌មាននៅកម្ពុជា នៅពេលលោកកំពុងបង្ហោះដ្រូន (Drone) ថតក្បួនយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិ។ នេះបើតាមតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ដែលបង្ហាញរូបថតមួយសន្លឹកផង។
ដោយឡែក កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរចុះផ្សាយនៅថ្ងៃទី៨ មិថុនា ថា លោក ជេមស៍ ក៏ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសកំបាំងមុខម្ដងរួចហើយ កាលពីឆ្នាំ២០១៤ ដោយព្យួរទោស២ឆ្នាំ និងពិន័យប្រាក់៦លានរៀល ពីបទគំរាមកំហែងហែកកេរ្តិ៍អង្គការ Citipointe International ថា ជួញដូរកុមារកម្ពុជាទៅក្រៅប្រទេស។ ការគំរាមកំហែងនោះ ធ្វើឡើងតាមរយៈសារអេឡិចត្រូនិក (Email) ក្នុងបំណងឲ្យម្ចាស់ជំនួយបញ្ឈប់មូលនិធិដល់អង្គការនេះ។
No comments:
Post a Comment