Paris Peace Accords 23 Oct. 1991

Monday, June 5, 2017

បន្ទប់​ស្ថានការណ៍៖ លទ្ធផល ​​បឋម​ រវាង CPP និង CNRP គឺ​​ ៤៨ ទល់នឹង​ ៤៥ ​ភាគរយ | Situation Room: Provisional results between CPP and CNRP: 48% vs. 45%

សន្និសីទ​កាសែត​របស់​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth
សន្និសីទ​កាសែត​របស់​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth

បន្ទប់​ស្ថានការណ៍៖ លទ្ធផល ​​បឋម​ រវាង CPP និង CNRP គឺ​​ ៤៨ ទល់នឹង​ ៤៥ ​ភាគរយ

RFA / វិទ្យុ អាស៊ី សេរី |៥ មិថុនា​ ២០១៧


អង្គការ​ សង្គម​ស៊ីវិល​ ដែល​ចូលរួម ​វាយ​តម្លៃ​ លើ​ស្ថានការណ៍ និង​ដំណើរ​ការ​ រាប់​សន្លឹក​ឆ្នោត​ ជ្រើសរើស ​ក្រុមប្រឹក្ សា​ឃុំ-សង្កាត់​ អាណត្តិ​ទី៤ អះអាង​ ថា, គណបក្ស​ ប្រជាជន​ កម្ពុជា​ ទទួល​បាន ៤៨​ភាគរយ, គណបក្ស​ សង្គ្រោះជាតិ ៤៥​ភាគរយ នៃ​សំឡេង​ឆ្នោត​ បាន​ការ​ សរុប។

នេះ​ជា​របាយការណ៍​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម ដែល​ចេញ​ផ្សាយ​ដោយ​បន្ទប់​ស្ថានការណ៍ ស្ដីពី​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ របស់​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា។
បន្ទប់​ស្ថានការណ៍​អះអាង​ថា របាយការណ៍​វាយ​តម្លៃ​នេះ មាន​ជំនឿ​ចិត្ត​ត្រឹមត្រូវ ៩៥​ភាគរយ ខណៈ​កម្រិត​លម្អៀង​មាន​តែ​៥​ភាគរយ។
យ៉ាងណាក៏ដោយ​របាយការណ៍​នេះ បាន​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត និង​កំណត់ហេតុ​ប្រកាស​នៃ​រាប់​សន្លឹក​ឆ្នោត ដូចជា ការ​ពន្យារ​ពេល​ចាប់​ផ្ដើម​ដំណើរ​រាប់​សន្លឹក​ឆ្នោត ការ​មិន​អនុញ្ញាត​អ្នក​សង្កេតការណ៍​ចូល​ក្នុង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត ដំណើរការ​រាប់​នៅ​ទី​ងងឹត និង​បិទទ្វារ និង​បង្អួច ការ​អាន​ប្រកាស​សំឡេង​ឆ្នោត ឬ​បង្ហាញ​គំនូស​ពេល​រាប់​សន្លឹក​ឆ្នោត​មិន​ច្បាស់​លាស់​ជាដើម៕




No comments:

Post a Comment