មិថុនា ២០១៧
មន្រ្តី ជាន់ខ្ពស់ រដ្ឋាភិបាល នៅថ្ងៃ ព្រហស្បតិ៍នេះ
បានច្រានចោល ការលើកឡើង ដែលថា មានការ គំរាមកំហែង ទាំងនោះ
ព្រមទាំង បដិសេធ មិនដោះលែង សកម្មជន ផ្សេងៗ ដែលកំពុង ជាប់ឃុំ
តាមការអំពាវនាវ។
ភ្នំពេញ —
នាថ្ងៃ ព្រហស្បតិ៍នេះ មន្ត្រី រដ្ឋាភិបាល និងគណបក្ស កាន់អំណាច
ទាត់ចោល ការអំពាវនាវ របស់ ឧត្តមស្នងការ សិទ្ធិមនុស្ស របស់ អង្គការ សហប្រជាជាតិ
(អ.ស.ប.) ដែលសូម ឲ្យមាន ការដោះលែង សកម្មជន ដែលកំពុង ជាប់ឃុំ
មុនការ បោះឆ្នោត ឆ្នាំ២០១៨ ដោយលើក ហេតុផល ថា ជា
«ការលូកលាន់ ផ្ទៃក្នុង ដែនអធិបតេយ្យភាព» និង
ជាការ «ឈ្លានពាន ការសម្រេចចិត្ត របស់ កម្ពុជា។»
កាលពីថ្ងៃពុធកន្លងទៅ ការិយាល័យឧត្តមស្នងការពិសេសទទួលបន្ទុកផ្នែក សិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងតំបន់អាស៊ាន បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឲ្យមានការបើកសិទ្ធិសេរីភាពឲ្យបានទូលាយឡើងវិញសម្រាប់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ ដែលសរសេរដោយ លោកស្រី កាទីយ៉ា ស៊ីរីហ្ស៊ី តំណាងរងនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិក្នុងតំបន់អាស៊ានប្រចាំនៅក្នុងទីក្រុងបាងកក បានបញ្ជាក់ផងដែរថា បើទោះជាការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិនេះមានភាពល្អប្រសើរជាងការបោះឆ្នោតអាណត្តិមុនៗ ប៉ុន្តែមានរបាយការណ៍ដែលទទួលបានជាច្រើនមុនការបោះឆ្នោតបង្ហាញថា មានអ្នកនយោបាយគណបក្សប្រឆាំងមួយចំនួនរងការគំរាមកំហែង និងរារាំងមិនឲ្យធ្វើយុទ្ធនាការបោះឆ្នោត ហើយថាមានសង្គមស៊ីវិលដែលជាអ្នកឃ្លាំមើលការបោះឆ្នោតមួយចំនួន ក៏បានរងការបំភិតបំភ័យ និងយាយីរំខានផងដែរ។
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការលើកឡើងដែលថា មានការគំរាមកំហែងទាំងនោះ ព្រមទាំងបដិសេធមិនដោះលែងសកម្មជនផ្សេងៗដែលកំពុងជាប់ឃុំ តាមការអំពាវនាវ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកហ៊ុន សែន ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ការលើកឡើងពីភាពអវិជ្ជមាននៅកម្ពុជា គឺជាការតាក់តែងសេចក្តីថ្លែងការណ៍ដោយគ្មានមូលដ្ឋានការពិត។ លោកបន្ថែមថា ការលើកឡើងទាំងនោះ គឺជា «ការលូកលាន់ផ្ទៃក្នុងដែនអធិបតេយ្យភាព» និងជា «ការឈ្លានពានការសម្រេចចិត្តរបស់កម្ពុជា។»
លោក បញ្ជាក់ ថា៖
«ជនដែលជាប់ពិរុទ្ធ គឺថាជាប់បន្ទុកតុលាការ អាហ្នឹងជាការងារយុត្តិធម៌ដែលទាំងអស់គ្នារួមគ្នាប្រឆាំងនឹងនិទណ្ឌភាព។ ហើយគួរតែគាត់រៀបចំ។ និទណ្ឌភាពនោះហើយដែលធានានូវលទ្ធិប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់ស្ថិរភាពសង្គមដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យតទៅទៀត។ អ្វីដែលគាត់និយាយមិនជាឆន្ទៈរបស់គាត់ផ្ទាល់ទេ ប៉ុន្តែនីតិរដ្ឋ តុលាការជាស្ថាប័នមួយដែលមានសមត្ថកិច្ច ដែលឈរទៅលើអង្គការហេតុអង្គច្បាប់ហើយនិងនីតិវិធី។»
ស្រដៀងគ្នានេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ប្រាប់ VOA នាថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជាមិនបានគាបសង្កត់ ឬគំរាមកំហែងជនណាម្នាក់នោះទេ។ លោកបន្ថែមថា អង្គការសហប្រជាជាតិគួរណែនាំដល់សកម្មជនគណបក្សប្រឆាំង ឬសង្គមស៊ីវិលផ្សេងៗឲ្យគោរពច្បាប់ឲ្យបានត្រឹមត្រូវ។
លោកមានប្រសាសន៍ថា៖
«គាត់គួរណែនាំសកម្មជនគណបក្សប្រឆាំងហ្នឹងកុំឲ្យប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះទេ ជៀសវាងកុំឲ្យមានជាប់ទោសទណ្ឌហ្នឹង។ មិនមែនអំពាវនាវឲ្យអ្នកដែលអនុវត្តច្បាប់ហ្នឹងទៅដោះលែងអ្នកមានពិរុទ្ធភាពនោះទេ។ វាត្រូវតែអំពាវនាវឲ្យអ្នកប្រព្រឹត្តល្មើសច្បាប់នឹងកុំឲ្យបន្តអនុវត្តប្រព្រឹត្តល្មើសច្បាប់តទៅទៀត តែប៉ុណ្ណឹងទេ។»
រហូតមកដល់ពេលនេះ សកម្មជនគណបក្សប្រឆាំងប្រមាណជា១៦នាក់ មន្រ្តី និងអតីតមន្រ្តីការពារសិទ្ធិមនុស្សអាដហុក៥នាក់ រួមទាំងអ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ម្នាក់ កំពុងជាប់ឃុំឃាំងពីបទល្មើសផ្សេងៗគ្នា។ រដ្ឋាភិបាលអះអាងថា ទោសកំហុសរបស់ពួកគេម្នាក់ៗសុទ្ធតែជាការបង្កឲ្យមានអសន្តិសុខក្នុងសង្គម ស្របពេលដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួនលើកឡើងថា ពួកគេរងការចាប់ឃុំខ្លួនដោយមូលហេតុនយោបាយ និងបានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងពួកគេឲ្យមានសេរីភាពជាច្រើនដង។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា លោកគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានអំពាវនាវឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស និងបញ្ឈប់ការគំរាមកំហែងលើសកម្មជនផ្សេងៗទៀតមុនការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែដោះលែងសកម្មជនទាំងនោះឲ្យមានសេរីភាព ដើម្បីបង្ហាញថាការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ និងជៀសវាងការរិះគន់ពីអន្តរជាតិជាបន្តបន្ទាប់។
លោក អំ សំអាត បន្ថែមថា៖
«វាអាចនឹងមានការរិះគន់ជាបន្តបន្ទាប់ ហើយជាពិសេសអង្គការអន្តរជាតិ សហគមន៍អន្តរជាតិគេនៅតែរិះគន់ថា វាជាសម្ពាធមួយនៃការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ នៅក្នុងប្រទេសកម្ពុជាយើងហ្នឹង។»
កម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំនៅតែឈ្នះនាំមុខ ដោយបានប្រកាសថា ខ្លួនទទួលបានសំឡេងមេឃុំ-សង្កាត់ ដល់ទៅ១.១៥៨។ ចំណែកគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា ទទួលបានសំឡេង ជាមេឃុំ-សង្កាត់ជិត៥០០ នៅទូទាំងប្រទេស ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១.៦៤៦៕

No comments:
Post a Comment