លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។ |
លោក ហ៊ុន សែន សួរពលរដ្ឋ ថា, ចង់ភ្លក់ រសជាតិ សង្គ្រាម ទៀត ឬទេ?
RFA / វិទ្យុ អាស៊ី សេរី |១ មិថុនា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារ ព្រមាន អំពី សង្គ្រាម សាជាថ្មី ម្ដងទៀត ស្របពេល ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ កាន់តែ ខិតជិត មកដល់។ សារ ព្រមាន ពីលោក ហ៊ុន សែន បែបនេះ ក៏ត្រូវ បាន មេបក្សប្រឆាំង វាយបក ជាថ្មីដែរ ថា, នរណា ដែលនិយាយ ថា ចាញ់ឆ្នោត នឹងធ្វើសង្គ្រាម គឺ អ្នកនោះ មិនមែន ជាអ្នក ប្រជាធិបតេយ្យ ឡើយ។
គេ ហាក់ មិន បានលឺ ទាល់តែសោះ អំពី សម្ដី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពាវនាវ ឱ្យពលរដ្ឋ ចេញទៅ បោះឆ្នោត ដោយមិន ត្រូវ រងការ គំរាមកំហែង និងរងការ ភ័យខ្លាច ឡើយ។ ផ្ទុយទៅវិញ ជាញឹកញាប់, លោក បែរ ជាព្រមាន ពីសង្គ្រាម ម្ដងហើយ ម្ដងទៀត ប្រសិនណា បក្ស របស់លោក ចាញ់ឆ្នោត នៅក្នុង ការបោះឆ្នោត ខាងមុខ ដ៏ខ្លីនេះ។
ក្រៅតែ និយាយ ដោយផ្ទាល់មាត់ មិន អស់ចិត្ត នៅក្នុង ទំព័រ ហ្វេកប៊ុក (Facebook) កាលពីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ ពីសរសេរ រៀបរាប់ អំពី អតីត រឿងរ៉ាវ បែកបាក់ គ្រួសារ, ប្រពន្ធ និងកូន នៅក្នុងសម័យ ប៉ុល ពត។ លោក ក៏បាន រំលឹក ទៅពលរដ្ឋ ជាថ្មី តាមរយៈ សំណួរ ថា, «តើ ចង់ភ្លក់ រសជាតិ សង្គ្រាម និងការ ព្រាត់ប្រាស ទៀត ឬទេ? ហើយ នេះ គឺ ជាប្រធានបទ សម្រាប់ ការបោះឆ្នោត នៅពេល ខាងមុខ ដែលត្រូវ ជ្រើសរើស រវាង សង្គ្រាម និងសន្តិភាព។» ["Do you want to taste war and conflict again or not? This is the topic for these upcoming elections, that you have to choose between war or peace."]
លោក ហ៊ុន សែន នៅតែអះអាងថា បើនៅមានការជេរប្រមាថ ញុះញង់ និងលាបពណ៌ ប្រភពនៃសង្គ្រាម និងចលាចលនៅតែមានសម្រាប់កម្ពុជា។
សារទៅកាន់អ្នកបោះឆ្នោតរបស់លោក ហ៊ុន សែន នេះ ស្របពេលលោកបានបង្ហោះរូបថតកូនប្រុសច្បងនៅវ័យកុមាររបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលលោក ហ៊ុន សែន ពន្យល់អត្ថន័យបន្ថែមក្នុងរូបថតនោះថា លោក ហ៊ុន ម៉ាណែត កាលពី ៣៨ឆ្នាំមុន ធ្លាប់ហៅលោកដែលជាឪពុកបង្កើតថា "ពូ" និងសុខចិត្តឱ្យបងស្រីជីដូនមួយពរ និងបញ្ចុកបាយជំនួស ជាជាងឱ្យលោកទៅជិតរូបគេ និងម្ដាយរបស់គេ។ បន្ថែមពីនេះ លោក ហ៊ុន សែន បញ្ជាក់ទៀតថា ក្រោយពីផ្ដួលរំលំរបប ប៉ុល ពត កូនប្រុសរបស់លោក និងកុមាររាប់លាននាក់ផ្សេងទៀតបានរីកចម្រើនឡើង ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ការថ្លែងសារព្រមានសង្គ្រាមលើកចុងក្រោយរបស់លោក ហ៊ុន សែន នេះ បានកើតឡើង ស្របពេលមានការអំពាវនាវពីអង្គការអន្តរជាតិ និងជាតិមួយចំនួនដែលចង់ឱ្យ គ.ជ.ប. ត្រួតពិនិត្យ ដើម្បីបញ្ឈប់ការគំរាមកំហែងបែបនេះតទៅទៀត។
ទោះជាយ៉ាងណាក្ដី មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា លោកពុំទាន់បានដឹងអំពីសារព្រមានអំពីសង្គ្រាមចុងក្រោយរបស់លោក ហ៊ុន សែន ក្នុងទំព័រហ្វេសប៊ុក នៅឡើយទេ ហើយលោកក៏មិនទាន់ដឹងថា គ.ជ.ប. នឹងដោះស្រាយបែបណានោះដែរ៖ «ចាំ ខ្ញុំ រាយការណ៍ ទៅ គ.ជ.ប. សិន, ហើយ ចាំ គ.ជ.ប. សម្រេច យ៉ាងម៉េច ខ្ញុំ នឹងឆ្លើយប្រាប់ តាមក្រោយ ព្រោះ ឥឡូវរឿងនេះ ខ្ញុំ អត់ ទាន់បាន ដឹងដែរ។»
រយៈពេលកន្លងមក លោក ហង្ស ពុទ្ធា ធ្លាប់បញ្ជាក់ថា គ.ជ.ប នឹងអាចត្រួតពិនិត្យចំពោះសារព្រមានអំពីសង្គ្រាមរបស់លោក ហ៊ុន សែន ដរាបណាមានពាក្យបណ្ដឹងជាមុន។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា លោកមិនចង់ធ្វើការឆ្លើយតបចំពោះសារព្រមានរបស់លោក ហ៊ុន សែន ឡើយ ហើយសារព្រមាននេះ ទុកឱ្យប្រជាពលរដ្ឋធ្វើការវិនិច្ឆ័យនៅថ្ងៃបោះឆ្នោតខាងមុខ៖ «ខ្ញុំទុកឱ្យប្រជាពលរដ្ឋ ១៥លាននាក់ ឆ្លើយឆ្លងជាមួយគាត់ នៅពេលធ្វើសេចក្ដីសម្រេចបោះឆ្នោតនៅថ្ងៃទី៤ មិថុនា ខាងមុខនេះ។»
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី១ ខែមិថុនា ថា អ្នកព្រមានកើតសង្គ្រាមនៅពេលខ្លួនចាញ់ឆ្នោត គឺអ្នកនោះមិនស្គាល់អ្វីជារបបលទ្ធិប្រជាធិបតេយ្យ ហើយមិនមែនជាជនលទ្ធិប្រជាធិបតេយ្យឡើយ៖ «ផ្លាស់ប្ដូរអំណាចគ្នាតាមរយៈសន្លឹកឆ្នោត យើងមិនផ្លាស់ប្ដូរតាមរយៈអាវុធធ្វើសង្គ្រាមនោះទេ ហើយនរណាគិតពីសង្គ្រាម អ្នកហ្នឹងមិនមែនជាជនប្រជាធិបតេយ្យនោះទេ។»
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី បញ្ជាក់ថា ថ្វីត្បិតក្នុងច្បាប់បោះឆ្នោត ពុំមានចែងដើម្បីដាក់ពិន័យ ឬទោសទណ្ឌចំពោះអ្នកប្រើប្រាស់ពាក្យគំរាមកំហែងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្តែគ.ជ.ប អាចចេញសេចក្ដីជូនដំណឹងទៅបុគ្គលនោះ ឱ្យឈប់ប្រើប្រាស់ពាក្យគំរាមកំហែងតទៅទៀត។ លោកបន្ថែមថា ប្រសិនបើ គ.ជ.ប បានចេញសេចក្ដីជូនដំណឹងម្ដងជាពីរដងថា បុគ្គលនោះនៅតែផ្គើន ហើយមិនព្រមអនុវត្តតាម គ.ជ.ប. អាចមានសិទ្ធិកោះហៅបុគ្គលនោះ មកសួរបំភ្លឺដោយផ្ទាល់បាន៖ «គ.ជ.ប ប្រហែលមិនហ៊ានផង មិនត្រឹមហៅមកឆ្លើយបំភ្លឺ សូម្បីចេញសេចក្ដីជូនដំណឹងក៏មិនហ៊ានដែរ។»
លោក សំ គន្ធាមី ចាត់ទុកសារព្រមានពីសង្គ្រាមរបស់លោក ហ៊ុន សែន ថា អាចជះឥទ្ធិពលទៅដល់ការសម្រេចតាមឆន្ទៈរបស់ពលរដ្ឋ និងធ្វើពលរដ្ឋខ្លះទៀត ទទួលអារម្មណ៍មិនសុខស្រួល នៅពេលចេញទៅបោះឆ្នោតខាងមុខ។ បន្ថែមពីនេះ ពលរដ្ឋខ្លះទៀតក៏អាចនឹងសម្រេចចិត្តគូសសន្លឹកឆ្នោតទៅតាមការគំរាមកំហែងដែរ។ ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា រូបនេះថ្លែងថា បច្ចុប្បន្នសារគំរាមកំហែង បំភិតបំភ័យ និងការទិញដូរទឹកចិត្តជាដើម មិនអាចប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ពលរដ្ឋមួយចំនួនធំឡើយ ព្រោះដោយសារការបោះឆ្នោតលើកនេះ មានការអប់រំច្រើនទៅដល់ប្រជាពលរដ្ឋ៕
This guy, Ah Yong Yuon (Vietnamese puppet) Hun Sen, always talks about the war or civil war. No one wants war in Cambodia. This guy was brainwashed and trained in his Vietnamese master's country, learning how to fight against and kill his own kind to please his Vietnamese master.
ReplyDeleteMonkey Hun Sen reinstated again what
ReplyDeletea monkey can do !!!
The Khmer people will send this monkey
back to Hanoi.
This dog is very nervous right now. The only thing he can do now is using scare tactic. Nobody believes him this time.
ReplyDeleteNa Na Na Na Hey Hey Hey Goodbye!
Mr. Hun Sen has bigger support now, China. So he will crush CNRP.
ReplyDelete10:44 AM
ReplyDeleteWith the new military ally China, the CNRP Government will
crush expansionist Vietnam !!!
Are you stupid? China ignores CNRP.
Delete12:01 PM
DeleteAre YOU stupid ? The Chinese love only the winners.
The winner of the 2018 election will be the CNRP !!!