អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការដោះស្រាយដីធ្លីតំបន់បឹងកក់ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ |
លោក ឃួង ស្រេង ត្រូវ បានតែងតាំង ជាអភិបាល ក្រុង ជំនួស លោក ប៉ា សុជាតិវង្ស
RFA / វិទ្យុ អាស៊ី សេរី | ១៧ មិថុនា ២០១៧
ព្រះរាជក្រឹត្យ ចុះថ្ងៃ ទី១៦ ខែមិថុនា, ហើយ ត្រូវ បានចែក ផ្សាយ ដោយអគ្គលេខាធិការ រាជរដ្ឋាភិបាល លោក សយ សុខា នៅថ្ងៃ ទី១៧ ខែមិថុនា បង្ហាញ ថា, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ ព្រះមហាក្សត្រ តែងតាំង មន្ត្រី ៤រូប ឡើង ជាអភិបាល រាជធានី-ខេត្ត ជំនួស មន្ត្រី ចាស់ៗ ៤រូប។
ក្នុងនោះរួមមាន តែងតាំងលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស តែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត និងតែងតាំងលោក លី ឡេង ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ច័ន្ទ។
ចំណែកលោក ប៉ា សុជាតិវង្ស លោក លន់ លឹមថៃ និងលោក ប្រាជ្ញ ច័ន្ទ ត្រូវបានរដ្ឋាភិបាលស្នើធ្វើជាទីប្រឹក្សា ខណៈលោក ប៊ុន លើត ត្រូវបានផ្ទេរអោយទៅបំពេញការងារទៅក្រសួងមហាផ្ទៃ៕
No comments:
Post a Comment