លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ RFA |
លោក សម រង្ស៊ី៖ អ្នក ដែលកំសាក គឺ អ្នក ប្រើតុលាការ, ទាហាន, ប៉ូលិស កម្ចាត់ គូប្រកួត
RFA / វិទ្យុ អាស៊ី សេរី | ១៥ មិថុនា ២០១៧
លោក សម រង្ស៊ី អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា បានបង្ហោះ សារមួយ លើគណនី ហ្វេសប៊ុក (Facebook) របស់លោក ឆ្លើយតបទៅ អ្នកកាសែត បរទេស ដែលសាកសួរលោក អំពី ជំហរ ក្នុងការ វិលត្រឡប់ ទៅកាន់ ប្រទេស កម្ពុជាវិញ របស់លោក បន្ទាប់ ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោល បម្រាម មិនឲ្យ ក្រុមហ៊ុន អាកាសចរណ៍ លក់សំបុត្រ ឲ្យលោក និងដឹកលោក មកកម្ពុជា វិញនោះ។
សារ ជាភាសា អង់គ្លេស ដែលលោក សម រង្ស៊ី បង្ហោះនោះ មានអម ដោយរូបថត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកាយវិការ លើកដៃ ចង្អុល និងហារមាត់ ស្រែកផង។
លោក សម រង្ស៊ី ចោទជាសំណួរ ថា, តើ បានប្រយោជន៍ អ្វីទៅ ក្នុងការ ជាប់គុក ដើម្បី ឲ្យបានតែ ជាប់គុក នោះ? លោក បន្តថា, លោក សុខចិត្ត ធ្វើពលីកម្មសព្ វបែបយ៉ាង រួមទាំង ការបូជាជីវិត លោកផង ប្រសិនបើ ការបូជា ជីវិតនោះ គឺ ដើម្បី បុព្វហេតុ នាំមក នូវការ ផ្លាស់ប្ដូរ មានលក្ខណៈ ប្រជាធិបតេយ្យ នៅកម្ពុជា, ហើយ ដោយដកលោក ហ៊ុន សែន ដែលលោក ហៅថា ជាជនផ្ដាច់ការ ចេញពី តំណែង ជាមុនសិន។
សារឆ្លើយតប របស់លោក សម រង្ស៊ី នេះ ក៏ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញសារស័ព្ទឌឺដងឡងសម្ដីទៅលោក សម រង្ស៊ី នៅក្នុងពិធីចែកសញ្ញាប័ត្រមួយនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា។ ថ្វីដ្បិតតែលោក ហ៊ុន សែន ហៅលោក សម រង្ស៊ី ថាជាអ្នកក្លាហាន លោកក៏លើកយកចំរៀងមួយដែលគេនិយមច្រៀងឌឺដងដល់មនុស្សកំសាក ត្រង់វគ្គដែលថា «ក្របី ស៊ីស្រូវ, បងមិន សូវហ៊ាន ដេញ; ក្របី ដើរចេញ, បង ដេញ ឲ្យស្រីមើល» មកច្រៀងត្រាប់ ឲ្យនិស្សិត ស្ដាប់ផង។
សាររបស់លោក សម រង្ស៊ី បន្តទៀតថា ខ្ញុំមិនចង់ធ្វើដូចកូនក្មេងបៀមដៃ និងជា «វីរ បុរស» ដោយខ្វះភាពប្រាកដប្រជាមួយ, ហើយ ដែលការលះបង់ របស់ខ្លួន នឹងក្លាយ ជារឿង ឥតប្រយោជន៍ នោះទេ។
លោក សម រង្ស៊ី ចោទជាសំណួរទៀតថា នៅពេលដែលនិយាយពីភាពកំសាកក្នុងការតតាំងគ្នា រវាង អ្នកនយោបាយ ពីររូប, តើ វា មិនមែនជារឿងកំសាកទេ ឬដែលអ្នកនយោបាយម្នាក់ប្រើប្រាស់ប្រព័ន្ធតុលាការក្នុងស្រុក ទាហាន និងនគរបាលក្រោមការគ្រប់គ្រងរបស់ខ្លួនទៅកម្ចាត់គូរបដិបក្ខរបស់ខ្លួន? តើវាមិនមែនជាការកំសាកទេឬ ដែលអ្នកនយោបាយម្នាក់ក្នុងតួនាទីជនផ្តាច់ការ និយាយជាសាធារណៈថា ខ្លួនត្រៀមនឹង «កម្ចាត់ មនុស្ស ១០០ ទៅ ២០០ នាក់» ដូចអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនៅពេលធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ១៩៩៧ កន្លងទៅ ដើម្បីការពារអំណាចរបស់ខ្លួននោះ?
កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា លោក សម រង្ស៊ី មានប្រសាសន៍ក្នុងនាទីវេទិការបស់វិទ្យុអាស៊ីសេរីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរមានភាព ក្លាហាន ក្នុងការ ដកបម្រាម រារាំងលោក មិនឲ្យ ចូលមក កម្ពុជា នោះចេញ ដើម្បី ឲ្យលោក អាចវិលចូលមកប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងជាបេក្ខជននាយករដ្ឋមន្ត្រី ជាមួយ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន៕
Nah, the coward is you. You are reknown for running away when there is a hint of being arrested.
ReplyDelete