Paris Peace Accords 23 Oct. 1991

Friday, June 16, 2017

លោក សម រង្ស៊ី៖ អ្នក​ ដែល​កំសាក ​គឺ​ អ្នក​ ប្រើ​តុលាការ, ទាហាន, ប៉ូលិស​ កម្ចាត់ ​គូ​ប្រកួត | Sam Rainsy: The coward is the one who employs the court, the military, the police to eliminate his competitor

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA

លោក សម រង្ស៊ី៖ អ្នក​ ដែល​កំសាក ​គឺ​ អ្នក​ ប្រើ​តុលាការ, ទាហាន, ប៉ូលិស​ កម្ចាត់ ​គូ​ប្រកួត

RFA / វិទ្យុ អាស៊ី សេរី | ១៥ មិថុនា​ ២០១៧


លោក សម រង្ស៊ី អតីត ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ កាល​ពី​រាត្រី​ ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា បាន​បង្ហោះ​ សារ​មួយ​ លើ​គណនី​ ហ្វេសប៊ុក (Facebook) របស់​លោក ឆ្លើយ​តប​ទៅ ​អ្នក​កាសែត​ បរទេស​ ដែល​សាកសួរ​លោក​ អំពី​ ជំហរ​ ក្នុង​ការ​ វិល​ត្រឡប់​ ទៅ​កាន់​ ប្រទេស​ កម្ពុជា​វិញ របស់​លោក​ បន្ទាប់ ពី​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លុបចោល​ បម្រាម​ មិន​ឲ្យ​ ​ក្រុមហ៊ុន​ អាកាសចរណ៍ ​លក់​សំបុត្រ​ ឲ្យ​លោក និង​ដឹក​លោក ​មក​កម្ពុជា វិញ​នោះ។

សារ​ ជា​ភាសា​ អង់គ្លេស​ ដែល​លោក សម រង្ស៊ី បង្ហោះ​នោះ មាន​អម​ ដោយ​រូបថត​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កាយវិការ​ លើកដៃ​ ចង្អុល និង​ហារ​មាត់ ​ស្រែក​ផង។

លោក សម រង្ស៊ី ចោទ​ជា​សំណួរ​ ថា, តើ​ បាន​ប្រយោជន៍ ​អ្វី​ទៅ​ ក្នុង​ការ​ ជាប់​គុក ​ដើម្បី ឲ្យ​បាន​តែ​ ជាប់​គុក​ នោះ?  លោក​ បន្ត​ថា, លោក​ សុខ​ចិត្ត​ ធ្វើ​ពលីកម្ម​សព្ វ​បែប​យ៉ាង រួម​ទាំង​ ការ​បូជា​ជីវិត​ លោក​ផង ប្រសិនបើ​ ការ​បូជា ​ជីវិត​នោះ គឺ​ ដើម្បី​ បុព្វហេតុ​ នាំ​មក​ នូវ​ការ ​ផ្លាស់ប្ដូរ​ មាន​លក្ខណៈ​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា, ហើយ ​ដោយ​ដក​លោក ហ៊ុន សែន ដែល​លោក ​ហៅ​ថា ជា​ជន​ផ្ដាច់ការ​ ចេញ​ពី​ តំណែង​ ជា​មុន​សិន។


​សារ​ឆ្លើយ​តប ​របស់​លោក សម រង្ស៊ី នេះ ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​សារស័ព្ទ​ឌឺដង​ឡង​សម្ដី​ទៅ​លោក សម រង្ស៊ី នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។ ថ្វី​ដ្បិតតែ​លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​ជា​អ្នក​ក្លាហាន លោក​ក៏​លើក​យក​ចំរៀង​មួយ​ដែល​គេ​និយម​ច្រៀង​ឌឺដង​ដល់​មនុស្ស​កំសាក ត្រង់​វគ្គ​ដែល​ថា «ក្របី​ ស៊ី​ស្រូវ​, បង​មិន​ សូវ​ហ៊ាន​ ដេញ; ក្របី ​ដើរ​ចេញ​, បង​ ដេញ​ ឲ្យ​ស្រី​មើល» មក​ច្រៀង​ត្រាប់ ​ឲ្យ​និស្សិត​ ស្ដាប់​ផង។

សារ​របស់​លោក សម រង្ស៊ី បន្ត​ទៀត​ថា ខ្ញុំ​មិន​ចង់​ធ្វើ​ដូច​កូន​ក្មេង​បៀម​ដៃ និង​ជា «វីរ បុរស» ដោយ​ខ្វះ​ភាព​ប្រាកដប្រជា​មួយ, ហើយ​ ដែល​ការ​លះបង់ ​របស់​ខ្លួន​ នឹង​ក្លាយ​ ជា​រឿង​ ឥត​ប្រយោជន៍ ​នោះ​ទេ។

​លោក សម រង្ស៊ី ចោទ​ជា​សំណួរ​ទៀត​ថា នៅ​ពេល​ដែល​និយាយ​ពី​ភាព​កំសាក​ក្នុង​ការ​តតាំង​គ្នា ​រវាង​ អ្នក​នយោបាយ​ ពីរ​រូប, តើ ​វា​ មិន​មែន​ជា​រឿង​កំសាក​ទេ ឬ​ដែល​អ្នក​នយោបាយ​ម្នាក់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ស្រុក ទាហាន និង​នគរបាល​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅ​កម្ចាត់​គូរ​បដិបក្ខ​របស់​ខ្លួន? តើ​វា​មិន​មែន​ជា​ការ​កំសាក​ទេ​ឬ​ ដែល​អ្នក​នយោបាយ​ម្នាក់​ក្នុង​តួនាទី​ជន​ផ្តាច់ការ និយាយ​ជា​សាធារណៈ​ថា ខ្លួន​ត្រៀម​នឹង «កម្ចាត់​ មនុស្ស ១០០ ទៅ ២០០ នាក់» ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​ប្រព្រឹត្ត​នៅ​ពេល​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៧ កន្លង​ទៅ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​នោះ?

​កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​មិថុនា លោក សម រង្ស៊ី មាន​ប្រសាសន៍​ក្នុង​នាទី​វេទិកា​របស់​វិទ្យុ​អាស៊ីសេរី​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​មាន​ភាព​ ក្លាហាន ​ក្នុង​ការ​ ដក​បម្រាម ​រារាំង​លោក​ មិន​ឲ្យ ចូល​មក ​កម្ពុជា នោះ​ចេញ ដើម្បី​ ឲ្យលោក ​អាច​វិល​ចូល​មក​ប្រទេស​កម្ពុជា ​ចូលរួម​ប្រកួតប្រជែង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ ជាមួយ​ លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន





1 comment:

  1. Anonymous1:35 AM

    Nah, the coward is you. You are reknown for running away when there is a hint of being arrested.

    ReplyDelete