ភរិយារបស់សមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក ហុង សុខហួរ អ្នកស្រី គុណ លំអង ផ្ដល់បទសម្ភាសន៍ក្រោយពីតុលាការកំពូល សម្រេចឲ្យបន្តឃុំខ្លួនស្វាមីរបស់អ្នកស្រី កាលពីព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០១៦។
ព្រឹទ្ធសភា នឹងបើក កិច្ចប្រជុំ ជ្រើសរើស បេក្ខភាព ថ្មី ជំនួស លោក ហុង សុខហួរ នៅថ្ងៃ ២៩ មិថុនា
RFA / វិទ្យុ អាស៊ី សេរី | ២៧ មិថុនា ២០១៧
ព្រឹទ្ធសភា នឹងបើក កិច្ចប្រជុំ នៅថ្ងៃ ទី២៩ ខែមិថុនា ខាងមុខ ដើម្បី ពិភាក្សា លើសំណើ របស់ គណបក្ស សម រង្ស៊ី ដែលសូម ដាក់បេក្ខភាព ថ្មី ជំនួស លោក ហុង សុខហួរ។
គណបក្ស សម រង្ស៊ី បានស្នើ ដាក់អ្នកស្រី គុណ លំអង បច្ចុប្បន្ នជាប្រធាន ចលនាស្ត្រី គណបក្ស សង្គ្រោះជាតិ និងជាភរិយា របស់ លោក ហុង សុខហួរ ដែលកំពុង ជាប់ឃុំនោះ ឲ្យទទួល តំណែង ជំនួសប្ដី របស់ អ្នកស្រី។
អ្នកនាំពាក្យ ព្រឹទ្ធសភា បញ្ជាក់ ថា, បេក្ខភាព ថ្មី ត្រូវ ស្វែងរក សំឡេង គាំទ្រ ភាគច្រើន ដាច់ខាត ឬ ៥០ + ១ (ហាសិប បូកមួយ) ដើម្បី ទទួលបាន សេចក្ដី ទុកចិត្ត និងអនុម័ត ពីកិច្ចប្រជុំ របស់ ព្រឹទ្ធសភា។
អ្នកនាំពាក្យ ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បញ្ជាក់ ថា, ពុំមាន បញ្ហា ប្រទាំងប្រទើស ណាមួយឡើយ ចំពោះ ដំណើរការ ស្នើសុំ របស់ គណបក្ស សម រង្ស៊ី នេះ។ លោក ថា, កិច្ចប្រជុំ របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍ ព្រឹទ្ធសភា កាលពីព្រឹក ថ្ងៃទី២៧ ខែមិថុនា បានសម្រេច លើកយក សំណើនេះ ទៅដាក់ ជារបៀបវារៈ នៃកិច្ចប្រជុំ ព្រឹទ្ធសភា នៅថ្ងៃ ទី២៩ ខាងមុខ៖ «មាន ៥០ បូកមួយ គាំទ្រ ទៅលើ សមាជិកភាព ទាំង ៦១ រូបនោះ ទើប បានការសម្រេច។ បើសិនជា គាត់ រកសំឡេង មិនបានទេ អាហ្នឹង គឺ តាមច្បាប់ គឺ ត្រូវ ប្ដូរសមាសភាព ទៀតទៅ។»
លោក ហុង សុខហួរ បានលាលែង ពីសមាជិក ព្រឹទ្ធសភា កាលពីខែ កុម្ភៈ ឆ្នាំ២០១៧ គឺ រយៈពេល ៦ខែ ក្រោយពេល ដែលរូបលោក ត្រូវ ចាប់ឃុំខ្លួន នៅពន្ធនាគារ។ លោក ត្រូវ បានចៅក្រម សាលាដំបូង រាជធានី ភ្នំពេញ សម្រេច ផ្ដន្ទាទោស ដាក់ពន្ធនាគារ ចំនួន ៧ឆ្នាំ កាលពីថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទចោទ ចំនួន ៣ បទល្មើស ទាក់ទង នឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម។ តុលាការ ក្រុងភ្នំពេញ បានចេញ ដីកា ឲ្យឃុំខ្លួនលោក កាលពីថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០១៥ ក្នុងរយៈពេល ពីរថ្ងៃ បន្ទាប់ ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា ឲ្យចាប់ខ្លួន ទាំងលោក នៅមាន អភ័យឯកសិទ្ធិ ដោយចោទប្រកាន់ ថា, លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ាន លួចក្លែង ឯកសារ សន្ធិសញ្ញាព្ រំដែន កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថា សន្ធិសញ្ញា រំលាយព្រំដែន ប្រទេស ទាំងពីរ។
ទាក់ទង នឹងករណី ស្នើដាក់ អ្នកស្រី គុណ លំអង ជំនួស ស្វាមីនេះ អ្នកជំនាញ ផ្នែកវិទ្យាសាស្ត្រ នយោបាយ លោក សូ ចន្ថា មើលឃើញ ថា ហាក់ ពុំមាន អ្វី ជាក្ដីបារម្ភ នោះទេ បើ ទោះបីជា ត្រូវ ការសំឡេង គាំទ្រ ៥០ បូកមួយ យ៉ាងណាក្ដី៖ «មើលទៅរាល់កិច្ចប្រជុំទាំងអស់មិនដែលមានករណីខ្ទាស់ មិនអោយសមាជិកភាពស្នើដោយគណបក្សសាមីនោះក្លាយជាសមាជិកព្រឹទ្ធសភានោះទេ។ ប៉ុន្តែ អ្វី ដែលយើង ពិនិត្យមើលទៅដែលចោទជាបញ្ហានោះ គឺអាចតំណែងតួនាទីជាប្រធានគណៈកម្មការ។»
កាលនៅជាសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ក៏ជាសមាជិកនៃគណៈកម្មការទី១០ នៃព្រឹទ្ធសភាដែរ។ ករណីនេះប្រធានស្ដីទីនៃគណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល មានប្រសាសន៍ដែរថា ដើម្បីទទួលបានសុពលភាពសមាជិកព្រឹទ្ធសភា អ្នកស្រី គុណ លំអង មិនចាំបាច់ទាល់តែមានសំឡេង ៥០បូកមួយឡើយ ប៉ុន្តែអ្នកស្រីនឹងត្រូវការសំឡេងនេះនៅពេលចូលរួមជាសមាជិកនៃគណៈកម្មការទី១០ របស់ព្រឹទ្ធសភា៖ «បើគាត់នៅជាសមាជិកព្រឹទ្ធសភាធម្មតា គាត់មិនបាច់ត្រូវការបោះឆ្នោត ៥០បូកមួយហ្នឹងទេ។ តែបើគាត់ចង់ចូលទៅគណៈកម្មការទី១០ ដែលជាតំណែងរបស់ឯកឧត្ដម ហុង សុខហួរ គាត់ត្រូវតែមានការយល់ព្រមពីសភាពេញអង្គ ៥០បូកមួយ។»
អ្នកស្រី គុណ លំអង មានវ័យជាង ៥០ឆ្នាំ អ្នកស្រីមិនខុសពីស្វាមីដែរ គឺមានសញ្ជាតិបារាំង។ អ្នកស្រីបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រអោយគណបក្សសង្គ្រោះជាតិ ដោយឈរនៅលេខរៀងទី៧ នៅមណ្ឌលតាកែវ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ កាលពីឆ្នាំ២០១៣៕
No comments:
Post a Comment