Paris Peace Accords 23 Oct. 1991

Friday, June 30, 2017

[Vietnamization: Military, Elections, History, Border] លោក ហ៊ុន សែន ថា​ មិន​ឲ្យ​ អ្នក​ផ្សេង​ឈ្នះ ​ដើម្បី​ សរសេរ​ ប្រវត្តិសាស្ត្រ​ ឡើយ | Hun Sen says will not allow another to win to write history

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក ហ៊ុន សែន ថា​ មិន​ឲ្យ​ អ្នក​ផ្សេង​ឈ្នះ ​ដើម្បី​ សរសេរ​ ប្រវត្តិសាស្ត្រ​ ឡើយ

RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៧


លោក ហ៊ុន សែន ប្រកាស​ ថា, គណបក្ស​ ប្រជាជន​ កម្ពុជា មិន​ឲ្យ​ អ្នក​ផ្សេង​ ឈ្នះ ដើម្បី​ សរសេរ ​ប្រវត្តិសាស្ត្រ​ ឡើយ។  ការ​ថ្លែង​ ដូចនេះ​ របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ ក្នុង​ថ្ងៃ​ខួប​ កំណើត​ គណបក្ស​ ប្រជាជន ​កម្ពុជា លើក​ទី​៦៦ នៅ​ថ្ងៃ​ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បញ្ជាក់​ទៅ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ មិថុនា ថា គ្មាន​ឱកាស​សម្រាប់​ឲ្យ​អ្នក​ដទៃ​ដែល​ជា​អ្នក​ចាញ់​សរសេរ​ប្រវត្តិសាស្ត្រ​ទេ គឺ​មាន​តែ​អ្នក​ឈ្នះ​ដែល​ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ។

ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ គឺ​លោក​យក​គំរូ​យោង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ក្នុង​សម័យកាល​ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ ដែល​សរសេរ​ដោយ​របប​សង្គម​រាស្ត្រ​និយម៖ «អ្នក​ទាំងអស់​គ្នា​ត្រូវ​ចងចាំ​ថា​ក្នុង​រយៈពេល​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ អ្នក​សរសេរ​ប្រវត្តិសាស្ត្រ គឺ​សង្គម​រាស្ត្រ​និយម។ ពេល​នោះ សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​គឺ​ជា​ព្រះបិតា​ជាតិ។ ប៉ុន្តែ​ខុស​ត្រូវ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ថ្ងៃ​១៨ ខែ​មីនា ឆ្នាំ​១៩៧០ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​បាន​សម្រេច គេ​ក្លាយ​ទៅ​ជា​អ្នក​ឈ្នះ គេ​ក៏​ចាប់​ផ្ដើម​សរសេរ​ប្រវត្តិសាស្ត្រ​ភ្លាម​ថា សម្ដេច​ព្រះ​នរោត្ដម សីហនុ គឺ​ជា​ជន​ក្បត់​ជាតិ ហើយ លន់ នល់ គឺ​ជា​អ្នក​ស្នេហា​ជាតិ។ ចំណុច​ទាំងនេះ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​តែ​អ្នក​ឈ្នះ​ទេ ទើប​មាន​សិទ្ធិ​សរសេរ​ប្រវត្តិសាស្ត្រ»
លោក​នាយក​រដ្ឋមន្ត្រី​បារម្ភ​ថា បើ​ទុក​ឲ្យ​អ្នក​ដទៃ​សរសេរ​ប្រវត្តិសាស្ត្រ គេ​អាច​សរសេរ​ត្រឡប់​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ជា​ជន​ក្បត់​ជាតិ​លើក​ទី​ពីរ។ ទោះ​ជា​លោក​មិន​បាន​ថ្លែង​ដោយ​ចំ​ថា​អ្នក​ដទៃ​នោះ​ជា​នរណា ឬ​បក្ស​នយោបាយ​ប្រជែង​គណបក្ស​ប្រជាជន​កម្ពុជា ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏​លោក​សំដៅ​ចំ​ឈ្មោះ​លោក សម សារី ដែល​ជា​ឪពុក​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៖ «បើ​សិន​ទុក​ឲ្យ​អ្នក​ដទៃ​ទទួល​ជោគជ័យ​នេះ ច្បាស់​ជា​អា​ជន​ក្បត់​ជាតិ សម សារី សឺង ង៉ុកថាញ់ ស៊ឹម វ៉ា វា​នឹង​ក្លាយ​ជា​រដ្ឋ​បុរស ជា​វីរបុរស​ជាតិ ហើយ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដែល​ជា​ព្រះ​បិតា​ជាតិ​របស់​យើង​ទាំងអស់​គ្នា នឹង​ក្លាយ​ទៅ​ជា​ជន​ក្បត់​ជាតិ​សាជាថ្មី​ម្ដង​ទៀត។ ក្នុង​ន័យ​នេះ​ហើយ​ដែល​យើង​ត្រូវ​ដឹង​ថា យើង​មាន​កាតព្វកិច្ច​មិន​មែន​ត្រឹម​តែ​បញ្ហា​ការពារ​គណបក្ស​របស់​យើង​នោះ​ទេ តែ​យើង​មាន​កាតព្វកិច្ច​ការពារ​នូវ​សន្តិភាព ការពារ​នូវ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ការពារ​នូវ​រាជបល្ល័ង្ក ការពារ​ព្រះមហាក្សត្រ។ នេះ​ជា​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​របស់​គណបក្ស ប៉ុន្តែ​ក៏​ជា​មោទនភាព​របស់​គណបក្ស​ដែល​បាន​កំពុង​ធ្វើ និង​បន្ត​ធ្វើ»
ការ​ថ្លែង​ខ្លាំងៗ​របស់​លោក ហ៊ុន សែន ជា​ការ​ឆ្លើយតប​ចំពោះ​លោក សម រង្ស៊ី ដែល​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ថា​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា ជា​របស់​វៀតណាម៖ «គេ​មិន​ឲ្យ​ដឹង​ពី​ប្រវត្តិ​នៃ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ទេ ដោយសារ​តែ​គណបក្ស​នេះ​ត្រូវ​បាន​ជនជាតិ​វៀតណាម​និយម​កុម្មុយនិស្ត រៀបចំ​បង្កើត​ឡើង​នៅ​លើ​ទឹក​ដី​ប្រទេស​វៀតណាម ដោយ​គ្មាន​ពាក់ព័ន្ធ​អ្វី​ឡើយ​ជាមួយ​ជនជាតិ​ខ្មែរ ដែល​ជា​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ។ សូម្បី​តែ​ថ្ងៃ​កំណើត​បក្ស​ដែល​គេ​អះអាង​ថា ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​១៩៥១ ក៏​មិន​ច្បាស់លាស់​ដែរ ពីព្រោះ​មាន​ការ​ប្រកាស​ថ្ងៃ​ខែ​កំណើត​នេះ​ខុស​គ្នា​ច្រើន​លើក​ច្រើនសា​កាល​ពី​ដើម​ទី។ ម្ដង​ថា​ក្នុង​ខែ​កុម្ភៈ ម្ដង​ថា​ខែ​កញ្ញា ចុង​ក្រោយ​បំផុត​ថា​ក្នុង​ខែ​មិថុនា ទៅ​វិញ ស្រេច​តែ​វៀតណាម គេ​អ្នក​កំណត់​ឲ្យ»
សារ​បញ្ជាក់​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ជា​លើក​ទី​ពីរ​ហើយ គឺ​មួយ​សប្ដាហ៍​បន្ទាប់​ពី​ក្រសួង​ការពារ​ជាតិ សម្ពោធ​ការ​ចងក្រង​ប្រវត្តិ​តស៊ូ​ប្រឆាំង ប៉ុល ពត និង​កម្មវិធី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហើយ​ផ្ដួចផ្ដើម​គំនិត​ស្នើសុំ​ទៅ​ក្រសួង​អប់រំ ឲ្យ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​ជាតិ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​អប់រំ យល់​ថា ប្រវត្តិ​តស៊ូ និង​កម្មវិធី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន ជា​ប្រវត្តិសាស្ត្រ​ដែល​មនុស្ស​ជំនាន់​ក្រោយ​គួរ​យល់​ដឹង ប៉ុន្តែ​ត្រូវ​ពិភាក្សា​គ្នា​ច្រើន​ថែម​ទៀត។

ទាក់ទង​ការ​ដាក់​បញ្ចូល​ប្រវត្តិ​នេះ​ក្នុង​កម្មវិធី​សិក្សា ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ គឺ​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា​មិន​ត្រឹមត្រូវ៖ «ព្រោះ​ការពិត​ជាក់ស្ដែង​នៅ​មាន​លាក់​បាំង​ច្រើន។ តាំង​ពី ៧ មករា ការ​បង្កបង្កើត​រណសិរ្ស សកម្មភាព​ទាំង​ឡាយ​មុនៗ។ អា​ហ្នឹង​គឺ​ប្រទាំង​ប្រទើស ដោយសារ​ការពិត​តាម​ដែល​ខ្ញុំ​ដឹង​មួយ​ចំនួន​ធំ​ហ្នឹង ដូចជា​មាន​ការ​បិទ​បាំង​ច្រើន​ណាស់។ ដូច្នេះ ប្រវត្តិសាស្ត្រ​បែប​អ៊ីចឹង ធ្វើ​ឲ្យ​ក្មេង ឬ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ អា​ហ្នឹង គឺ​អត់​ដកហូត​មេរៀន​បាន​ទេ​សម្រាប់​កសាង​ប្រទេស​ជាតិ»
ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​កាតព្វកិច្ច​ការពារ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ រាជបល្ល័ង្ក និង​ព្រះមហាក្សត្រ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ពិនិត្យ​ឡើង​វិញ​ថា តើ​ត្រូវ​ទុក​របប​រាជា​និយម ឬ​ធ្វើ​សាធារណរដ្ឋ បើ​សិន​ជា​សន្ធិសញ្ញា​បំពេញ​បន្ថែម​ស្ដីពី​ព្រំដែន​កម្ពុជា-វៀតណាម ពិបាក​ចុះ​ហត្ថលេខា៕


6 comments:

  1. Anonymous8:12 AM

    Hun Sen says will not allow another to win to write history. I approve this. I saw so many different history versions of huge Khmer Empire from some Khmers. I also start to see new history versions of smaller Khmer Kingdom with Khmer Krom as the home land with a complete disregard of the Angkor Wat, Angkor Thom as the Khmer capital.

    So, now the Khmer people reduce their ambition (of reclaiming lost land from Thailand and Laos), and only want to reclaim the lost land of Khmer Krom (South Vietnam's Mekong delta).

    Keep changing history by rewriting fake histories is a blatant lie. It will not work.

    Vietnam already discovered the ruins of the ancient Funan Kingdom in South Vietnam. Clearly Funan Kingdom was wiped out by Chen La (capital was Angkor Thom).

    One Khmer netizen explained to me, "The Funan people admired the Khmer empire and were willing to abandon their ancestors' tombs and capital to join the glorious Khmer Empire at Angkor Thom." I was shocked at such statement. Nobody in the right mind would abandon their ancestors' tombs to go else where to build temple for a different race.

    ReplyDelete
  2. Anonymous12:20 PM

    Anonymous8:12 AM is making up the fake story to confuse the readers. Do you know who this poster @Anonymous8:12 AM is?

    ReplyDelete
    Replies
    1. Anonymous3:38 PM

      Fellow @ 12:20 PM

      Yes, I do know. It's the low life Yuon troll Gunzet.
      This senile old Yuon has been trying so hard to help his
      Samdach Ach Koar Hun Sen.

      We love to kick him around on Khmer forums.

      Delete
    2. Anonymous10:22 AM

      So you feel annoy with 'fake story' eh? Then how about all the story about "Khmer Rogue and Cambodia's genocide were Vietnamese creation" boi?

      Delete
  3. Anonymous9:23 AM

    The ancient capital of Funan Kingdom is discovered in OC-EO, Rach Gia, Vietnam. Its location matched with the historical record found in ancient Chinese imperial archive.

    The culture, writing was entirely different from the Angkor Khmer. It's reasonable to deduce that Khmer empire wiped out the entire Funan kingdom and all the people were either killed (defeated in battles) or captured/deported back to Angkor area for stone work in the temple.

    Such atrocity was the reason for God's wrath to punish the Khmer empire with the dark age. Thai vassal revolted and sacked Khmer capital so many times, forced the Khmer people to move the capital Eastward toward Vietnam for protection.

    ReplyDelete
    Replies
    1. Anonymous9:26 AM

      Vietnamese not only protected Khmer from extinction (by the Thais), but also rescued Khmer from themselves (by deposing the genocidal Khmer Rouges).

      People who are grateful live happier. Those Khmer who are ungrateful will continue to suffer Khmer Rouge nightmare and live angrily/cruelly.

      Delete